កំពត៖ ប្រជាលរដ្ឋជាង១០០គ្រួសារនៅភូមិព្រៃពាយ ឃុំត្រពាំងឃ្លាំងស្រុកឈូកខេត្តកំពតកំពុងតែរងចាំដំណោះស្រាយពី អាជ្ញាធរយ៉ាងអន្ទះសារខណៈពេលដែលគ្រឿងចក្ររបស់ក្រុមហ៊ុនអភិវឌ្ឈន៍ ដំណាំកសិឧស្សាហកម្មបន្តឈូសឆាយដីជុំវិញផ្ទះរបស់ពួកគាត់និង អាជ្ញាធរកំពុងតាមដានរកចាប់មេខ្យល់ចេញមុខតវ៉ា។
ប្រជាពលរដ្ឋចំនួន១១៥គ្រួសារដែលទទួលរងផលប៉ះពាល់ពីក្រុមហ៊ុនវើលត្រីសស្តារអ៊ីនធើធេនមេនWorldTristarEntertainment(Cambodiaco.Ltd)បានអះអាងថាក្រុមអាជ្ញាធរបានសន្យាកាលពីថ្ងៃទី១៤ខែធ្នូកន្លងមកនេះថានឹងចុះមកដោះស្រាយអោយពួកគាត់នៅថ្ងៃអាទិត្យទី១ខែមករាកន្លងមកនេះប៉ុន្តែរហូតមកដល់ពេលនេះពួកគាត់មិនទាន់ឃើញមានចំណាត់ការណ៍ណាមួយពីអាជ្ញាធរនៅឡើយនោះទេ។
ភ្នំពេញប៉ុស្តិ៏
No comments:
Post a Comment
yes