ភ្នំពេញ៖ អតីតអ្នកទោស នៅគុកទួលស្លែង រួមទាំងជនរងគ្រោះ ក្នុងរបបខ្មែរក្រហម បានសម្តែងការពេញចិត្ត និងទទួលយកនូវការសម្រេចរបស់អង្គជំនុំជម្រះតុលាការកំពូល របស់តុលាការខ្មែរក្រហម ដែលបានសម្រេចផ្តន្ទាទោស លោក កាំង ហ្កេកអ៊ាវ ហៅ ឌុច ដាក់ពន្ធនាគារមួយជីវិត។
បន្ទាប់ពីអង្គុយស្តាប់ការសម្រេចរបស់តុលាការ លោក ប៊ូ ម៉េង អតីតអ្នកទោស និងជាអ្នករស់រានមានជីវិតពីគុកទួលស្លែង បានលើកឡើងថា "តុលាការខ្មែរក្រហម បានផ្តល់យុត្តិធម៌ ល្អមួយដល់រូបលោក ពិសេសដល់ប្រពន្ធរបស់លោក ដែលត្រូវបានស្លាប់នៅគុកទួលស្លែង។ ដូច្នេះការសម្រេចសេចក្តីនេះ ជាដំណឹងដ៏ល្អមួយសម្រាប់ប្រពន្ធរបស់លោក និងប្រជាជនកម្ពុជាទាំងអស់។ ហើយរូបលោកមានការពេញចិត្ត ១០០ ភាគរយ ជាមួយនឹងសាលដីកានេះ”។
ក៏ប៉ុន្តែលោក ប៊ូ ម៉េង រាងអន់ចិត្តបន្តិច ដោយថា សាលដីកានេះ មិនបានផ្តល់នូវការសងជំងឺចិត្តដល់ជនរងគ្រោះនោះ ។
ចំណែកអ្នកស្រី គឹម ហ៊ុយ អាយុ ៦០ ឆ្នាំ មកពីខេត្តពោធិ៍សាត់ បានលើកឡើងថា សមាជិកគ្រួសាររបស់គាត់ មានប្តី បងប្អូន និងឪពុកម្តាយ ចំនួន ១៩ នាក់ បានស្លាប់ ហើយគាត់នៅរស់តែម្នាក់ឯង។
អ្នកស្រី គឹម ហ៊ុយ អះអាងថា "ការសម្រេចរបស់តុលាការថ្ងៃនេះ ធ្វើឲ្យអ្នកស្រីមានការសប្បាយចិត្ត ដោយឃើញថា ឌុច ត្រូវបានគេកាត់ទោសឲ្យជាប់ទោសអស់មួយជីវិត។ ហើយអ្នកស្រីមានការពេញចិត្តណាស់ជាមួយនឹងការកាត់ក្តីនេះ។ ការកាត់ក្តីនេះ វាអាចធ្វើឲ្យការឈឺចាប់របស់អ្នកស្រីបាត់ទៅវិញ។ នេះជារឿងល្អមួយសម្រាប់អ្នកស្រី និងមនុស្សដទៃទៀត"។
ដោយឡែកអ្នកស្រី ឌី រដ្ឋា ប្រធានសមាគមឥន្ទ្រទេវី បាននិយាយផង និងយំផងថា “អ្នកស្រីមានការពេញចិត្តទាំងស្រុង ចំពោះសាលក្រមនេះ ដែលបានធ្វើឲ្យប្រជាជនក្នុងប្រទេស និងពិភពលោកទាំងមូល បានដឹងពីសោកនាដកម្មរបស់ប្រទេសកម្ពុជា ហើយសាលក្រមនេះ វានឹងអាចទប់ស្កាត់ កុំឲ្យសោកនាដកម្មកាប់សម្លាប់មនុស្ស កើតមានជាថ្មីម្តងទៀតទៅថ្ងៃអនាគត”។
នៅព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១២ អង្គជំនុំជម្រះតុលាការកំពូល នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ដែលគេស្គាល់ជាទូទៅថា តុលាការខ្មែរក្រហម បានប្រកាសសាលដីកាស្ថាពរ បិទផ្លូវតវ៉ា លើសំណុំរឿង០០១ ប្រឆាំងលោក កាំង ហ្កេកអ៊ាវ ហៅឌុច អតីតប្រធានគុកទួលស្លែង ដោយសម្រេចដាក់ពន្ធនាគារមួយជីវិត។
សាលដីកាស្ថាពរលើសំណុំរឿង០០១ ត្រូវបានប្រកាសដោយលោកចៅក្រម គង់ ស្រ៊ីម ប្រធានអង្គជំនុំជម្រះតុលាការកំពូល ដែលមានចៅក្រម ៧ រូប គឺចៅក្រមជាតិ ៤ រូប និងចៅក្រមអន្តរជាតិ ៣ រូប ដោយប្រើពេល ១ ម៉ោង និង ៣០ នាទី។ សាលដីកានោះ គឺជាការបិទបញ្ចប់នូវសំណុំរឿង០០១ ប្រឆាំងអតីតប្រធានគុកទួលស្លែង លោក កាំង ហ្កេកអ៊ាវ ហៅ ឌុច។
មានអាយុ ៧០ ឆ្នាំ លោក កាំង ហ្កេកអ៊ាវ ហៅ ឌុច ជាអតីតប្រធានគុកទួលស្លែង ក្នុងសម័យខ្មែរក្រហម ត្រូវបានតុលាការកាត់ទោសពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ឧក្រិដ្ឋកម្មសង្គ្រាម មនុស្សឃាតគិតទុកជាមុន និងការធ្វើទារុណកម្ម ដែលនាំឲ្យមានមនុស្សស្លាប់យ៉ាងហោចណាស់ជាង ១៣.០០០ នាក់ នៅគុកទួលស្លែង ចន្លោះពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩ ក្នុងពេលខ្មែរក្រហម ឡើងកាន់អំណាច។
សូមរម្លឹកថា កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ ២០១០ អង្គជំនុំជម្រះសាលាដំបូង បានសម្រេចផ្តន្ទាទោស អតីតប្រធានគុកទួលស្លែង ដាក់ពន្ធនាគាររយៈពេល ៣៥ ឆ្នាំ ក្រោយពីបានរកឃើញថា ឌុចជាប់ពិរុទ្ធភាពលើបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងការរំលោភបំពារបំពាន យ៉ាងធ្ងន់ធ្ងរលើអនុសញ្ញាទីក្រុងហ្សឺណែវឆ្នាំ១៩៤៩។
ក៏ប៉ុន្តែការសម្រេចដូច្នេះ ត្រូវបានប្តឹងជំទាស់ដោយភាគីដើមបណ្តឹងរដ្ឋប្បវេណី សហព្រះរាជអាជ្ញា និងមេធាវីការពារ ឌុច។ កាលពីថ្ងៃទី២៨ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១១ អង្គជំនុំជម្រះតុលាការកំពូល បានបើកសវនាការលើបណ្តឹងសារទុក្ខករណីឌុច និងត្រូវបានប្រកាសសាលដីកាស្ថាពរ បិទផ្លូវតវ៉ា នៅព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១២៕

No comments:
Post a Comment
yes