ដោយៈ ការពិត
មុខងារជាប្រធាន មជ្ឈមណ្ឌលសិទ្ធិម នុស្សកម្ពុជា យោងតាម សេចក្តីប្រកាស ព័ត៌មាន ចុះថ្ងៃទី២៨ ខែមេសា ឆ្នាំ២០០៧ នៃគណៈកម្មការស្វែងរកការពិត របស់អតីត បុគ្គលិកផ្ទៃក្នុង មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ដែលមានលោក ញ៉ែម វណ្ណថន ជាប្រធាន លោក ហុង ហួងអ្នកនាំពាក្យ រួមទាំងលោក សូវិន សាន់ និងលោកបណ្ឌិត ឈឹម ផលវរុណ បានធ្វើការប្រឆាំងនឹងអំពើពុករលួយ ដូចជា ការរំលោភ លើ សេចក្តីទុក ចិត្ត ការកិបកេងថវិកាជំនួយ បក្ខពួកគ្រួសារនិយម និងការរំលោភសិទ្ធិបុគ្គលិក ពេលដែល កឹម សុខាបានប្រព្រឹត្តក្នុងមុខងារជាប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ។
ក្នុងរបាយការណ៏ដាក់ជូនវិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិ(IRI) គណៈកម្មការស្វែងរកការពិត បានបញ្ជាក់អំពីភាពមិនស្មោះត្រង់របស់ កឹម សុខា ដែលឆ្លៀតកេងចំណេញយកតួនាទីជាប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា រួមទាំងពេលវេលាការងារ សម្ភារៈ និងថវិកាជំនួយសំរាប់មជ្ឈមណ្ឌល មកប្រើប្រាស់ជាប្រយោជន៏បុគ្គលផ្ទាល់ខ្លួន ដើម្បីរៀបចំបណ្តាញនយោបាយលាក់លៀមមួយ ក្រោមស្លាក ការងារ សិទ្ធិមនុស្ស ក្នុងមហិចិ្ឆតាត្រៀមធ្វើនយោបាយ និងបង្កើតគណបក្ស ។
ក្រោយពីវិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិ(IRI) សម្រេចផ្តាច់ជំនួយដោយសារមូលហេតុនៃភាពមិនស្មោះត្រង់ ទើប កឹម សុខាប្រកាសលាលែងយ៉ាងតក់ក្រហល់ពីប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ហើយ មកបង្កើតគណបក្ស សិទ្ធិមនុស្ស ភ្លាមៗតែម្តង ។
គណៈកម្មការស្វែងរកការពិតបានបញ្ជាក់ថា អ្វីដែល កឹម សុខា វិលត្រលប់ចូលធ្វើនយោបាយ និងបង្កើតគណបក្ស គឺជាការប្រើសិទ្ធិនយោបាយរបស់បុគ្គល ប៉ុន្តែការប្រើប្រាស់សិទ្ធិនេះ ពុំអាចជាវិធីគេចវះពីការទទួលខុសត្រូវចំពោះមុខច្បាប់ ពាក់ព័ន្ធនឹងអំពើពុករលួយ ដែល កឹម សុខាបានប្រព្រឹត្តក្នុងមុខងារអតីតភាព ជាប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បាននោះទេ ។ គណៈកម្មការស្វែងរកការពិត កំពុងបន្តការងារ ប្រវត្តិសាស្រ្តនេះ ជាដំណាក់កាលៗ រហូតដល់ចប់ចុងចប់ដើម ។
បង្កើតគណបក្ស ដើម្បីបោកបញ្ឆោតរាស្រ្ត បុគ្គល ម្នាក់ដែល មិនអាច ដឹកនាំអង្គការ ក្រៅ រដ្ឋាភិបាល តូចមួយឲ្យបានត្រឹមត្រូវផង ដោយសារពូកែលួចប្រាក់ខែបុគ្គលិកខ្លួនឯង ហើយប្រព្រឹត្ត អំពើពុករលួយក្រោមស្លាកសិទ្ធិមនុស្ស បុគ្គលនោះមិនអាចដឹកនាំប្រទេសជាតិបានទេ ។ មនុស្សខិលខូចបែបនេះ បើមានឪកាសដឹកនាំប្រទេសជាតិមែននោះ មិនដឹងជាពុករលួយ ហើយមិនដឹងជាប្រើអំណាចរបស់ខ្លួន ដើម្បីលួចជាតិ និងធ្វើបាបរាស្រ្ត ប៉ុណ្ណាទេ!
កឹម សុខាពីមុន ធ្លាប់លួចប្រាក់ខែបុគ្គលិកខ្លួនឯង ឥឡូវរកឪកាសលួចលុយជាតិតែម្តង ។ កាលពី ឆ្នាំ២០០៨កឹម សុខា បានបង្កើតគណបក្ស រកស៊ីពុករលួយក្រោមស្លាកសិទ្ធិមនុស្សដើម្បីបោកបញ្ឆោតរាស្រ្ត ដោយអះអាងថា ខ្លួនជាអ្នកប្រជាធិបតេយ្យ មានបំណងការពារសិទ្ធិមនុស្ស ។ តាមការពិត កឹម សុខា បានក្លាយខ្លួនទៅជាអ្នកបំរើគណបក្សកាន់អំណាចសព្វថ្ងៃ ហើយគណបក្សកាន់អំណាចសព្វថ្ងៃ បានប្រើឲ្យ កឹម សុខាវាយប្រហារគណបក្ស សម រង្ស៊ី ជាគណបក្សប្រឆាំងដ៏ធំតែមួយគត់ ដែលបាន ចាក់ប្ញគល់ ទូទាំងប្រទេសជាង ១៥ឆ្នាំមកហើយ ។
គណបក្សកាន់អំណាចសព្វថ្ងៃភ័យខ្លាចតែគណបក្ស សម រង្ស៊ី មួយគត់ ពីព្រោះមានតែគណបក្ស សម រង្ស៊ី មួយគត់ ដែលនឹង ដណ្តើមយកជ័យជំនះ លើគណបក្ស កាន់អំណាច ក្នុងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ នាពេលខាងមុខនេះ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នៅឆ្នាំ២០១៣ ។ ដោយសារគណបក្សកាន់អំណាចភ័យខ្លាចគណបក្ស សម រង្ស៊ី នេះហើយ បានជាគេជួលគណបក្សតូចៗ និងគណបក្សថ្មីថ្មោងមួយចំនួន ឲ្យមកប៉ុនប៉ងបំបែកសម្លេងអ្នកស្នេហាជាតិ និងអ្នកប្រជាធិបតេយ្យពិតប្រាកដ ។
អ្នកនយោបាយ ខិលខូចដូច កឹម សុខា ដែលធ្លាប់លួចប្រាក់ខែបុគ្គលិកខ្លួនឯង ហើយដែល បុគ្គលិក ទាំងនោះ បានប្តឹងទៅតុលាការ ពីបទ ពុករលួយ និងបទរំលោភសេចក្តីទុកចិត្ត ។ កឹម សុខា បានក្លាយខ្លួន ទៅជាចំណាប់ខ្មាំង គឺជាអ្នកបំរើដាច់ថ្លៃរបស់គណបក្សកាន់អំណាចសព្វថ្ងៃ(ដូចដែលមាននៅក្នុងកិច្ចសន្ទនា រវាង លោក ហ៊ុន សែន និង កឹម សុខា តាមទូរស័ព្ទ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០០៧ វេលាម៉ោង ១០,៥៥ នាទី ស្តីពី ការជួយជ្រោមជ្រែងបង្កើតគណបក្ស សិទ្ធិមនុស្ស របស់ កឹម សុខា ពីលោក ហ៊ុន សែន )។ដូច្នេះហើយ បើ កឹម សុខា មិនធ្វើតាមបញ្ជាគណបក្សកាន់អំណាចទេ គណបក្សកាន់អំណាចសព្វថ្ងៃ នឹងជំរុញឲ្យតុលាការក្រោមឪវាទគេ ចាត់ការឲ្យចាប់ កឹម សុខាដាក់គុកជាពុំខាន ពីព្រោះសាមីខ្លួនមានកំហុសគួរឲ្យអៀនខ្មាស់ ជាទីបំផុត ។

អ្នកនយោបាយដែលមានរឿងអាស្រូវធ្ងន់ធ្ងរដូច កឹម សុខា ដែលបានប្រព្រឹត្តដូចជា លួចលុយគេ ត្រូវបានគេប្រៀបធៀបទៅនឹងគោដំបៅខ្នង ។ ក្រោយពេលគេចាប់កំហុសរបស់ខ្លួនបានហើយ គេចាំតែចុចលើចំណុចខ្សោយរបស់ខ្លួន ។ ដូចគោដំបៅខ្នងអញ្ចឹង គឺពេលណាគេចុចលើដំបៅវា ពេលនោះ វានឹងបោលភ្លាម ដោយឥតមើលមុខមើលក្រោយឡើយ ។ ដូច្នេះមេបក្សនយោបាយសិទ្ធិមនុស្ស កឹម សុខានៅតែបន្តបំរើគណបក្សកាន់អំណាចសព្វថ្ងៃ ពីព្រោះខ្លាចគេចាប់ដាក់គុក ដោយសារ អំពើ ពុករលួយ របស់ខ្លួន។
បញ្ហាសាហាយស្មន់ អ្នកនយោបាយ ខិលខូច កឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្ស បានលួចមានសាហាយស្មន់ និងមានប្រពន្ធចុងច្រើន ដែលជាទង្វើក្បត់ចិត្តភរិយា ។ កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១១ កន្លងទៅនេះ ប្រពន្ធចុងរបស់ កឹម សុខាសម្រាលបានកូនប្រុសមួយ ។ តាមច្បាប់ អំពើផិតក្បត់របស់ កឹម សុខា គឺជាទោសព្រហ្មទណ្ឌ ដែលមានចែងនៅក្នុងច្បាប់ឯកព័ន្ធភាព ។

អ្នកនយោបាយខិលខូច កឹម សុខា មិនត្រឹមតែមានប្រពន្ធច្រើនប៉ុណ្ណោះទេ តែថែមទាំងលួចដឹកស្រីក្មេងចូលផ្ទះសំណាក់ និងសណ្ឋាគារទៀតផង ។ ទង្វើនេះ កឹម សុខា ពុំបានអាណិតអាសូរដល់ជីវិតដ៏កំសត់នៃប្រពន្ធស្របច្បាប់របស់ខ្លួនឡើយ តើប្រពន្ធស្របច្បាប់របស់ កឹម សុខាឈឺចាប់ និងគ្រាំគ្រាចិត្តប៉ុណ្ណា?
ប្រពន្ធចុងទី១ នៃអ្នកនយោបាយខិលខូច កឹម សុខា ឈ្មោះ នាង មុំ ។
ប្រពន្ធចុងទី២ នៃអ្នកនយោបាយខិលខូច កឹម សុខា ឈ្មោះ នាង ម៉ៅ ។ ប្រពន្ធមួយក្នុងចំណោមប្រពន្ធចុងទាំងពីរ នៅខេត្តកំពង់ចាម ដែលគេតែងតែហៅនាងនោះថា ម៉ាក់អានីតា ។ ក្រៅពីនេះ អ្នកនយោបាយខិលខូច កឹម សុខា បានយកលុយទៅចិញ្ចឹមស្រីក្មេងជាច្រើននាក់ទៀត ដើម្បីបំរើការសប្បាយរបស់ខ្លួន ដែលលុយទាំងនោះ បានមកពីអ្នកគាំទ្រគណបក្សនៅឯក្រៅប្រទេស ដែលបានលង់ខ្លួនជួយដល់គណបក្សសិទ្ធិមនុស្ស ។
បើអ្នកនយោបាយខិលខូច កឹម សុខា មានប្រវត្តិលួចលុយបុគ្គលិកខ្លួនឯង ប្រព្រឹត្តអំពើពុករលួយ បំរើនយោបាយដាច់ថ្លៃឲ្យគណបក្សកាន់អំណាចសព្វថ្ងៃ និងមានសាហាយស្មន់ រួមទាំងមានប្រពន្ធចុងច្រើនទៀត តើឲ្យប្រជារាស្រ្តមានជំនឿលើការដឹកនាំរបស់ខ្លួនយ៉ាងដូចម្តេច? តើអ្នកគាំទ្រគណបក្សសិទ្ធិមនុស្ស នឹងបន្តផ្តល់ជំនួយដល់ កឹម សុខា តទៅទៀតដែរឬទេ ?
សរុបសេចក្តីទៅ អ្នកនយោបាយខិលខូច កឹម សុខា គឺជាអ្នកបំរើដាច់ថ្លៃឲ្យគណបក្សកាន់អំណាចសព្វថ្ងៃ ដើម្បីរួចផុតពីការផ្តន្ទាទោស ពាក់ព័ន្ធនឹងអំពើពុករលួយ និងការមានសាហាយស្មន់ ៕

No comments:
Post a Comment
yes