សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, February 13, 2012

គណបក្សចំនួនបី ជាសាវ័ករបស់គណបក្ស ប្រជាជនកម្ពុជា !!!


ពាក្យថា “សាវ័ក” បើនិយាយតាមវចនានុក្រម ខ្មែរ មានន័យថា អ្នកដែល ចេះស្តាប់តាម ឪវាទនរណាម្នាក់ ឬតាមក្រុមណាមួយ ដែលជាគ្រូរបស់ ខ្លួន ឬជាអ្នក ដែលបានបង្កើតខ្លួនមក ឬក៏ជាក្រុម មនុស្សដែលបានស៊ី ឈ្នួលឲ្យ ក្រុមមនុស្ស ណាមួយ ។ បើដូច្នេះ តើគណបក្ស ចំនួន៣ (គណបក្ស នរោត្តមរណឬទ្ធិ, គណបក្ស ហ៊្វុន ស៊ិនប៉ិច និងគណបក្ស សិទ្ធិមនុស្ស កឹម សុខា) ដែលកំពុងតែធ្វើសកម្មភាព ក្នុងន័យ បំបែកកម្លាំងប្រជា ធិបតេយ្យ និងកំលាំង អ្នកស្នេហាជាតិនោះ វាពិតជាសាវ័ករបស់ គណបក្ស ប្រជាជនកម្ពុជាមែនឬ? បើមែន តើមានអ្វីជាការបង្ហាញថា សកម្មភាពរបស់ គណបក្ស ទាំង៣នេះ ធ្វើសកម្មភាព បម្រើ គណបក្សប្រជាជនកម្ពុជា ? ។
មនុស្សទាំងឡាយណា ដែលបានតាមដានប្រវត្តិសាស្ត្រកម្ពុជា ឬក៏គ្រាន់តែ សាកល្បង គិតមើលបន្តិច គឺច្បាស់ជាមើលឃើញ យ៉ាងច្បាស់ថា “គណបក្ស ប្រជាជនកម្ពុជា” ជាគណបក្ស ដែលយួនហូជីមិញ បង្កើតមក ដើម្បីគ្រប់គ្រង ប្រជាជាតិកម្ពុជា ។ មានន័យថា គណបក្សប្រជាជនកម្ពុជា ជាគណបក្ស ដែលយួនបង្កើតមក ដើម្បីប្រមូលផ្តុំក្រុមមនុស្សខ្មែរ ទាំងឡាយណា ដែលចង់បាន តែផលប្រយោជន៏ផ្ទាល់ខ្លួន មិនគិតពីផលប្រយោជន៏ ប្រទេសជាតិ ឲ្យទៅបំបែក កំចាត់ កំទេច ក្រុមខ្មែរស្នេហាជាតិ ដែលមិនចេះ គិតពីផលប្រយោជន៏ផ្ទាល់ខ្លួន ក្នុងទិសដៅធ្វើយ៉ាងណា គ្រប់គ្រងប្រទេសកម្ពុជា ឲ្យបានទោះក្នុងរូបភាពណា ក៏ ដោយ ។ ត្រង់នេះ យើងអាចមើលឃើញយ៉ាងត្រឹមត្រូវបំផុត ដោយគ្រាន់តែ យើងយកអាយុលោក ហ៊ុន សែន មកប្រៀបធៀបជាមួយ កំណើត របស់ គណបក្ស ប្រជាជនកម្ពុជា ឃើញថា គណបក្សប្រជាជនកម្ពុជា មានអាយុជាង ៦០ឆ្នាំ ស្មើនឹងអាយុលោក ហ៊ុន សែន ទៅហើយ ។ អញ្ចឹងតាមសកម្មភាព ជាក់ស្តែង នឹងតាមព្រឹត្តិការណ៏ ប្រវត្តិសាស្រ្ត  វាប្រាកដណាស់ថា គណបក្ស ប្រជាជនកម្ពុជាជាគណបក្សដែលយួន បង្កើតមក ដើម្បីលេបត្របាក់ ប្រទេស កម្ពុជា ដែលបត់បែនទៅតាមគ្រប់រូបភាព នៃការរីកចំរើន របស់ពិភពលោក ។
ប៉ុន្តែ ដោយសារ តែទឹកដី របស់ កម្ពុជា យើងជា ទឹកដី ដែលបាន ផ្តល់កំណើត ឲ្យ ប្រទេស ជិកខាង ទាំងឡាយ ទើប ធ្វើទឹកដី ដ៏ចំណាស់ មួយ នេះ មានកំណើត អ្នក ស្នេហាជាតិ កើត មាន ជាបន្ត បន្ទាប់ គ្រប់ជំនាន់ នៃកំណើត មនុស្ស យើង ទាំងឡាយ គ្រប់យុគសម័យទាំងអស់ ។ យ៉ាងណាមិញ នៅជំនាន់សម័យ សកលភាវូបនីកម្មនេះ គឺមានលោក ប្រធានសម រង្ស៊ី ដែលជាក្តីសង្ឃឹម តែមួយ គត់ សម្រាប់ប្រជាជាតិកម្ពុជាយើង ដោយ លោកប្រធាន សុខចិត្តលះបង់សេចក្តីសុខ ផ្ទាល់ខ្លួន ដើម្បីការពារប្រយោជន៏ ប្រជាជាតិកម្ពុជាទាំងមូល ។
យ៉ាងនេះហើយ ទើបគណបក្សយួន គេរៀបចំចាត់ចែងឲ្យមាន គណបក្សទាំងបីខាងលើនេះ ដើម្បីឲ្យមក ទប់កម្លាំង គណបក្ស សម រង្ស៊ី ដែលជាគណបក្ស តែមួយគត់ ក្នុងការដឹកនាំប្រជាជាតិកម្ពុជា ខាងមុខនេះ ។ រឿងដែលយើង និយាយថា គណបក្សទាំងបីនេះ ជាសាវ័ក របស់ គណបក្សប្រជាជនកម្ពុជា ព្រោះគ្រប់សកម្មភាពគណបក្ស ទាំងនេះ សុទ្ធជាសកម្មភាព របស់គណបក្សប្រជាជនកម្ពុជាទាំងអស់ ពិសេស នៅពេលបោះឆ្នោតជ្រើសរើស សមាជិកព្រឹទ្ធសភា ថ្មីៗនេះ  គឺថ្នាក់ដឹកនាំ របស់ គណបក្ស ហ៊្វុន ស៊ិន ប៉ិច និងគណបក្ស នរោត្តមរណឬទ្ធិ សុទ្ធតែបាន ឲ្យសញ្ញា បង្ខំសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់របស់ខ្លួន បោះឆ្នោតឲ្យ គណបក្ស ប្រជាជន កម្ពុជា រីឯថ្នាក់ដឹកនាំ របស់គណបក្ស សិទ្ធិមនុស្ស លោក កឹម សុខា វិញ បានចេញធ្វើសកម្មភាពយ៉ាងខ្លាំង ទៅអូសទាញសមាជិក ក្រុមប្រឹក្សាឃុំ សង្កាត់ របស់គណបក្ស សម រង្ស៊ីទៅបោះឆ្នោតឲ្យគណបក្ស ប្រជាជនកម្ពុជា ។ តើសកម្មភាព ទាំងនេះ មិនថាជាសកម្មភាព របស់គណបក្សប្រជាជនកម្ពុជា ??? ។ ដូច្នេះ សកម្មភាពនេះវាច្បាស់ណាស់ថា គណបក្សទាំងបីនេះ ពិតជាសាវ័ក របស់ គណបក្ស ប្រជាជនកម្ពុជាយ៉ាងពិតប្រាកដ ៕

No comments:

Post a Comment

yes