សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, February 13, 2012

ព្រះរាជអាជ្ញា៖ ខៀវ សំផន ថា ហ៊ូ យន់ និង​ហ៊ូ នឹម ស្លាប់​ដោយ​បញ្ជា​សម្ដេច សីហនុ

អង្គ​ជំនុំ​ជម្រះ​សាលាក្ដី​ខ្មែរក្រហម ពិនិត្យ​ឯកសារ​ភស្តុតាង ដែល​ភាគី​សហ​ព្រះ​រាជ​អាជ្ញា​ដាក់​បង្ហាញ​ចំពោះ​មុខ នៅ​ថ្ងៃ​ចន្ទ ទី ១៣ ខែ​កុម្ភៈ ឆ្នាំ ២០១២។
Photo courtesy of ECCC
២៩-មិថុនា-២០១១៖ ខៀវ សំផន ក្នុង​អំឡុង​ពេល​សវនាការ​បឋម​សំណុំ​រឿង ០០២ នៃ​សាលាក្ដី​ខ្មែរ​ក្រហម ថ្ងៃ​ទី​៣
ឯកសារ​ទាំង​នេះ​ភាគ​ច្រើន ទាក់ទង​នឹង​ជន​ជាប់​ចោទ ខៀវ សំផន ដែល​ជា​ខ្លឹមសារ​ដក​ស្រង់​ពី​ទំព័រ​សារព័ត៌មាន បទ​សម្ភាសន៍ និង​សេចក្ដី​ថ្លែង​ការណ៍​នានា។
ពេល​អាន​អំពី​ប្រវត្តិ​បក្ស​កុម្មុយនិស្ត​កម្ពុជា មក​ដល់​ត្រង់​ទំនាក់ទំនង​រវាង​សម្ដេច សីហនុ ប៉ុល ពត និង​លោក ជូ អេន ឡាយ (Zhou Enlai) អតីត​នាយក​រដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន នៅ​ចុង​ទសវត្ស​ឆ្នាំ ១៩៦០ សហ​ព្រះរាជ​អាជ្ញា​បាន​ស្រង់​សម្ដី​របស់​ជន​ជាប់​ចោទ ខៀវ សំផន ដែល​ថា អតីត​ព្រះ​មហា​ក្សត្រ​សម្ដេច​ព្រះ នរោត្ដម សីហនុ ពាក់ព័ន្ធ​នឹង​ការ​ស្លាប់​របស់​អតីត​កម្មាភិបាល​ជាន់​ខ្ពស់ ២ រូប គឺ​លោក ហ៊ូ យន់ និង ហ៊ូ នឹម។

សំឡេង​អាន​ឯកសារ​របស់​សហ​ព្រះរាជ​អាជ្ញា៖ «ជូ អេន​ឡាយ ធ្វើ​ជា​អន្តរការី​រវាង​បុគ្គល​ទាំង​អស់​នោះ។ ខៀវ សំផន បាន​បញ្ជាក់​ថា នៅ​ក្នុង​លិខិត​ឆ្លើយឆ្លង​នោះ ប៉ុល ពត បាន​បញ្ជូន​លិខិត​គាំ​ទ្រ​មួយ​ច្បាប់​ទៅ​សម្ដេច សីហនុ ដែល​ក្នុង​នោះ​ហត្ថលេខា​ដោយ ហ៊ូ យន់ ហ៊ូ នឹម និង ខៀវ សំផន។ អ្នក​ទាំង​ពីរ​ចុង​ក្រោយ​នេះ គឺ​ត្រូវ​បាន​ស្លាប់​តាម​ការ​បញ្ជា​របស់​សម្ដេច សីហនុ»។
ការ​ស្រង់​សម្ដី​នេះ ជន​ជាប់ចោទ ខៀវ សំផន នៅ​មិន​ទាន់​មាន​ឱកាស​ឆ្លើយ​តប​ទេ ហើយ​សហ​ព្រះរាជ​អាជ្ញា​នឹង​ថ្លែង​បញ្ជាក់​បន្ថែម​ទៀត នៅ​ថ្ងៃ​អង្គារ​ទី ១៤ កុម្ភៈ៕


អាស៊ីសេរី

No comments:

Post a Comment

yes