ព្រះសីហនុ៖ មួយរយៈចុងក្រោយនេះការដួលសន្លប់របស់កម្ម កម្មការិនី នៅតាមបណ្តាល
រោងចក្រគឺមានការកើនឡើងគួរអោយកត់សម្គាល់ ដែលរដ្ឋាភិបាល ក៏ដូចជាក្រសួងការងារ និងក្រសួងដែលពាក់ព័ន្ធដ៏ទៃទៀត មិនបានចាត់វិធានការទប់ស្កាត់ឲ្យបានទាន់ពេលវេលា និង
មានប្រសិទ្ធភាពនោះឡើយ ។
ជាក់ស្តែងកាលពីថ្ងៃទី១៣ កុម្ភះ ២០១២ កម្មករនៅរោងចក្រណានកូ ដែលមានទីតាំងក្នុងភូមិភូធឿង សង្កាត់បិតត្រាំង ខណ្ឌព្រៃនប់ ក្រុងព្រះសីហនុ ជាង ១០០នាក់ បានចាប់ផ្ដើមដួលសន្លប់ជាបន្តបន្ទាប់ដោយពុំដឹងពីមូលហេតុច្បាស់លាស់ ក្រោយពីពួកគេបានចូលទៅធ្វើការនៅម៉ោង ៧ព្រឹក ។
លោក ជា មុន្នី ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជាដែលបានទៅពិនិត្យ
និងអង្កេតដល់កន្លែងរោងចក្រដែលកើតហេតុខាងលើលោកបានឲ្យដឹងថា ជាដំបូងគឺមានក្លិនអាក្រក់ភាយនៅក្នុងរោងចក្រ បន្ទាប់មកកម្មករគឺមានអាការ ទន់ដៃជើង និងល្ហិតល្ហៃក្នុងខ្លួនហើយក៏ដួលសន្លប់តែម្តង ដែលមុនដំបូងគឺផ្តើមចេញពីកន្លែងអ៊ុត ។លោកបានបន្តរទៀតផងដែរ
ថា រោងចក្រណានកូ នោះគឺមានលក្ខណៈទាប និងពុំមានខ្យល់អាកាសគ្រប់គ្រាន់សម្រាប់ចេញ
ចូលដើម្បីផ្តល់ភាពងាយស្រួលដល់កម្មករនោះទេ ។ហើយកម្មករដែលដួលសន្លប់ត្រូវដឹកជញ្ជូនទៅសង្គ្រោះភ្លាមៗនៅមន្ទីរព្យាបាលមួយចំនួននៅក្នុងខេត្តព្រះសីហនុ ។ លោក ជា មុន្នី បានឲ្យ
ដឹងបន្តរទៀតផងដែរថា កម្មករដែលមានអាករធ្ងន់ធ្ងរជាងគេគឺមានចំនួន៥នាក់ ដែល ប្រកាច់ និង និយាយ រវើរវាយ មិនដឹងអ្វីទាំងអស់ ។ កម្មករទាំង ៥នាក់មាន ១. មាត ស្រីតូ ២. ង៉ែត ហ៊ីម ៣. ជីវី ៤.ឃឿត រត្នភាន់ និង ៥. សំអេង ។ ដែលសុទ្ធ តែទទួល រងការ សន្លប់ ធ្ងន់ធ្ងរ។ ដែលក្នុងចំណោមកម្មករ ទាំង៥នាក់នោះ មានម្នាក់មានអាការៈធ្ងន់ធ្ងរជាងគេ ដោយ ក្អកធ្លាក់ឈាម កំពុងសម្រាកនៅមន្ទីរពេទ្យចំការចេក។
លោក ជា មុន្នី បានបន្តទៀតថា នៅក្នុងហេតុការណ៏ដួលសន្លប់របស់កម្មកររោងចក្រ
ណានកូ នោះគឺពុំមានខាងភាគីរោងចក្រទៅពិនិត្យមើលកម្មករដែលដួលសន្លប់នោះនៅមន្ទីរ
ពេទ្យឡើយ ហើយខាងភាគីរោងចក្រក៏ពុំបានចេញមុខមកធ្វើការដោះស្រាយនិងរកវិធីទប់ស្កាត់
និងបង្កាជាមួយនិងសហជីព និងកម្មករនោះទេ ។
លោកស្រី មូរ សុខហួរ តំណាងរាស្រ្តគណបក្ស សម រង្ស៊ី ដែលបានចូលរួមធ្វើកិច្ចការងារជាច្រើនជាមួយកម្មករលោកស្រីបានលើកឡើងថា បញ្ហាដែលបណ្តាលឲ្យកម្មករនៅរោងចក្រ
ណានកូ ខេត្តព្រះស៊ីហនុ ដួលសន្លប់កាលពីថ្ងៃទី១៣ កុម្ភះ ២០១២ គឺបណ្តាលមកពីការកង្វះ
អាហាររូបត្ថម ជាតិពុលគីមីដែលភាយចេញពីក្នុងរោងចក្រដែលអាចមកពីការបាញ់នៅលើ់ក្រណាត់សម្លាប់សត្វល្អិត រួមជាមួយនិងបញ្ហាបរិយាការនៅក្នុងរោងចក្រមិនអំណោយផល ។ ជា
មួយគ្នានោះលោកស្រីក៏បានលើកឡើងផងដែរថា ការធ្វើការលើសម៉ោងដើម្បីទទួលបានប្រាក់
ឧបត្ថមបន្ថែម និងការសំរាកមិនបានដិនដល់ក៏ជាបញ្ហាចោទសម្រាប់កម្មករផងដែរ ដោយហេតុ
ថាប្រាក់ឈ្នួលរបស់កម្មករគឺមានកម្រិតទាប មិនស្មើរទៅនិងតម្លៃទំនិញនៅលើទីផ្សារដែល
ថ្លៃកប់ពពកនោះទេ គណបក្ស សម រង្ស៊ី គឺតែងតែទទូច និងទាមទារឲ្យរដ្ឋាភិបាល ក៏ដូចជាថៅកែ
រោងចក្រសហគ្រាសឲ្យតំឡើងប្រាក់ខែកម្មករយ៉ាងតិចឲ្យបាន ១២០ ដុល្លាក្នុង១ខែ ។
សូមជំរាបផងដែរថា នេះជាលើកទី២ ហើយដែលកម្មករនៅរោងចក្រ ណានកូ ដួលសន្លប់ ហើយមូលហេតុនៃការដួលសន្លប់នេះមិនត្រូវបានបញ្ជាក់ច្បាស់លាស់ទេ ដោយគ្រាន់តែដឹងថា ពួកគេបានដួលសន្លប់បន្ទាប់ពីមានធំក្លិនអាក្រក់ភាយចេញពីក្រណាត់។
បើយោងតាម របាយការណ៍របស់អង្គការពលកម្មអន្តរជាតិ (ILO) បានឲ្យដឹងថា នៅក្នុងរយៈពេល ៦ខែចុងឆ្នាំ២០១១ កន្លងទៅនេះ មានកម្មករជាង ១.៥០០នាក់បានដួលសន្លប់ក្នុងរោងចក្រចំនួន ១១។ បញ្ហាទាំងនោះបណ្ដាលមកពីខ្វះអាហារូបត្ថម្ភ អនាម័យ ភាពតានតឹង ប្រព័ន្ធខ្យល់ចេញចូល ការធ្វើការលើសម៉ោងកំណត់ បញ្ហាទំនាក់ទំនងវិជ្ជាជីវៈ និងអារម្មណ៍ចិត្តសាស្ត្រជាដើម ៕
No comments:
Post a Comment
yes