ភ្នំពេញ ៖ ក្នុងបទសម្ភាសន៏ជាមួយទូរទស្សនអន្តរជាតិ ដែលមានប្រជាប្រិយបំផុត ផ្នែកវិភាគព្រឹត្តការណ៏នយោបាយ និងស្ថានភាពសេដ្ឋកិច្ច របស់លោក សម រង្ស៊ី ដែលត្រូវបានចាក់ផ្សាយកាលពីប៉ុន្មានថ្ងៃមុននេះ ធ្វើអោយពិភពលោកមើលឃើញកាន់តែច្បាស់អំពីទុក្ខវេទនារបស់ប្រជាពលរដ្ឋខ្មែរដែលទាមទារ អោយសហគមន៏អន្តរជាតិនិង បណ្តាលប្រទេសដែលជាហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ជួយរកដំណោះស្រាយ អោយបានសមស្របដូចដែលជនរួមឈាមខ្មែរនៅក្រៅប្រទេស ធ្លាប់បានដាក់លិខិតសុំអន្តរាគមន៏ពីលោក បាន គីមួន ជាអគ្គលេខាធិការអង្គរការសហប្រជាជាតិ អំឡុងការប្រមូលផ្តុំគ្នានៅមុខស្នាក់ការអង្គការសហប្រជាជាតិនីទីក្រុហ្ស៊ឺណែវ ពេលរំលឹកខួបលើកទី២០ឆ្នាំនៃ កិច្ចព្រមព្រៀងទីក្រុងប៉ារីស។
លោក សម រង្ស៊ី ធ្លាប់បានលាតត្រដាងអំពីអំពើពុករលួយ អភិបាលកិច្ចអាក្រក់ ការចាត់ចែងថវិការជាតិគ្មានតម្លាភាព អំពើអយុត្តធម៌ផ្តើមចេញពីតុលាការមិនមានភាពឯករាជ្យ នេះជាដើមហេតុធំបំផុតដែលធ្វើអោយប្រជាពលរដ្ឋខ្មែរកាន់តែក្រីក្រ ។ លោក សម រង្ស៊ី បានលើកឡើងអំពីបរិយាកាសអាប់អួរដែលធ្វើអោយ អ្នកវិនិយោគទុនល្អៗមិនហ៊ានចូលមកវិនិយោគ នៅក្នុងប្រទេសកម្ពុជា ធ្វើអោយកម្ពុជាខាតបង់ផលប្រយោជជាច្រើន ដូចជាបញ្ហាខ្វះការងារ ជុំរុញអោយប្រជាពលរដ្ឋក្រីក្រ ធ្វើចំណាកស្រុកទៅលក់កម្លាំងពលកម្ម នៅក្រៅប្រទេសទាំងប្រថុយបើបីជាបានដឹងថា មានគ្រោះថ្នាក់ក៏ដោយ ហើយបញ្ហាទាំង អស់នេះក៏ជាផ្នែកដែលធ្វើអោយរាំងស្ទះដល់កំណើនសេដ្ឋកិច្ចផងដែរ ។
លោក សម រង្ស៊ី បានរំលឹដល់រប្រៀបដឹកនាំមិនត្រឹមត្រូវរបស់អ្នកកាន់អំណាចបច្ចុប្បន្ននេះ ដែលបានបង្កើតជំងឺសង្គមជាច្រើនប្រភេទ ដូចជាការវាយធ្វើបាបប្រជាពលរដ្ឋ ការបណ្តេញចេញដោយបង្ខំ ការចាប់ឃុំខ្លួនអ្នកតវ៉ាក្នុងរឿងជម្លោះដីធ្លី ការបំផ្លិចបំផ្លាញធនធានធម្មជាតិ ភាពក្រីក្របានកើនឡើងដោយការ បែងចែកសេដ្ឋកិច្ចគ្មានសមធម៌ ហើយអំពើពុករលួយគឺជាដើមហេតុធំបំផុតដែលធ្វើអោយការ អភិវឌ្ឍនមានភាពយឺតយ៉ាវ បន្លែមពីលើនេះទៀតក៏មានការរំលោភសិទ្ធិមនុស្សយ៉ាវធ្ងន់ធ្ងរពីសំណាក់មន្រ្តីមានអំណាចផងដែរ។ បញ្ហាទាំង
អស់នេះហើយបានធ្វើអោយសហគមន៏អន្តរជាតិយកចិត្តទុកដាក់និងជំរុញអោយរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន ត្រូវតែគោរពនិងកែទំរង់របៀបដឹកនាំ អោយសស្របតាមកិច្ចព្រម ព្រៀងទីក្រុងបារីស និងគោលការណ៏លទ្ធិប្រជាធិបេត្យ ដូចដែលប្រទេសភូមាកំពង់តែធ្វើ។ហើយជាពិសេសកម្ពុជាកំពង់ក្លាយខ្លួនធ្វើប្រធានអាស៊ាន ដឹកនាំការប្រជុំសំខាន់ៗ ក្នុងឆ្នាំ ២០១២នេះ និងកំពង់ធ្វើជាបេក្ខជនសម្រាប់តំណែងសមាជិកមិនអចិន្រ្តៃយ៏នៃ ក្រុមប្រឹក្សា សន្តិសុខអង្គការសហប្រជាជាតិ ហើយនេះជាកក្តាចំាបាច់ដែលកម្ពុជា ត្រូវតែរៀបចំនិងកំ ណែទំរងការដឹកនាំ និងត្រូវបញ្ឈប់ការរំលោភសិទ្ធិមនុស្ស អំពើពុករលួយ ហើយត្រូវងាយមករកកិច្ចព្រមព្រៀងទីក្រុងប៉ារីសវិញ។
រំលឹកដល់ការកំណែទម្ររងនៅក្នុងប្រទេសភូមា លោកសម រង្ស៊ី បានចាត់ទុកថា ជោគជ័យ ដ៏ធំធេងសម្រាប់ក្រុមអ្នកស្រលាញ់លទ្ធិប្រជាធិបតេយ្យ និងសហគមន៏អន្តរជាតិបានដាក់សម្ភាពជំរុញអោយមានការកែទម្រង់ដ៏សំខាន់ចេញពីផ្លូវផ្តាច់ការ ហើយឆ្ពោះទៅរកលទ្ធិប្រ ជាធិបតេយ្យយ៉ាងពិតបា្រកដ។ គឺមិនត្រឹមតែមានផលចំណេញសម្រាប់ប្រជាពលរដ្ឋភូមា ដែលធ្លាប់ធ្វើការតស៊ូដើម្បីទាមទារសិទ្ធិសេរីភាពប៉ុណ្ណោះទេ គឺចំណេញដល់សេដ្ឋកិច្ចជាតិ និងអាចផ្តល់មុខមាត់ដល់អ្នកកាន់អំណាចនៅលើឆាកអន្តរជាតិ គឺដោយសារតែមានសំឡេងតិចទៀនរិះគន់ពីការរំលោភសិទ្ធិមនុស្ស និងការធ្វើទុកបុកម្នេញលើមេដឹកនាំគណបក្សប្រឆាំង។ ចំណុះនេះងាកមើលប្រទេសកម្ពុជាវិញ លោក សម រង្ស៊ី បានបញ្ជាក់ថា ក្នុងនាមជាអ្នកតំណាងកម្លាំងខ្មែរស្នេហាជាតិ គណបក្ស សម រង្ស៊ី បានយកចិត្តទុកដាក់ធ្វើ ពលីកម្មគ្រប់បែបយ៉ាង ដើម្បីការពារប្រយោជន៏ជាតិ និងជួយត្រួសត្រាយផ្លួវប្រជាធិបតេយ្យ សម្រាប់ប្រជាពលរដ្ឋខ្មែរទូទៅ គឺគណបក្ស សម រង្ស៊ី បានសម្រេចជោគជយ័ លើបេសកម្មជាច្រើន ដូចជានៅពេលនេះ កម្មករខ្មែរដែលរងការកេងប្រវ័ញកម្លាំងពលកម្មចេះនាំគ្នាធ្វើ ការតវ៉ាហើយពលរដ្ឋក្រីក្រដែលទទួលរងនូវភាពអយុត្តិធម៌ ការបណ្តេញចេញដោយបង្ខំពួកគាត់មានភាពក្លាហាននាំគ្នាតវ៉ាងយ៉ាងផុលផុស គឺជាមោនទភាពបំផុតសំរាប់គណបក្សសមរង្ស៊ី ទាំងអស់នេះត្រូវបានគេដឹងថា ទីណាមានជិះជាន់ទីនោះមានការរើបំរាស់។
No comments:
Post a Comment
yes