Wednesday, February 15, 2012

ច្បាប់មានតម្លៃធំជាងបទបញ្ជា


 ភ្នំពេញ៖ កាលពីប៉ុន្មានថ្ងៃ​​​​កន្លងមកនេះ លោកនាយករដ្ឋ​​​​មន្ត្រី ហ៊ុន សែន  មានប្រត្តិកម្ម​យ៉ាងខ្លាំនៅ លើ​ មន្រ្តីអង្គការសង្គមស៊ីដែលបានរិះគុនចំ​​ពោះមន្រ្តីក្នុងជូរ​រដ្ឋាភិបាលមួយ​ចំនួនថាអសមត្ថភាពក្នុង​ការបំពេញតួនាទី ហើយចាំតែធ្វើតាមបទបញ្ជា​​ពីប្រមុខ​រដ្ឋា​បាល។
​​
តបទៅនឹងប្រតិកម្មនេះ មន្រ្តីគណបក្សប្រឆាំង និងមន្រ្តីអង្គការសង្គមស៊ីវិមួយចំនួនបាន​លើក​​​​​ឡើ  ង ថា  លោកនយករដ្ឋមន្តី្រគួរតែទទួលស្គាល់ជុំវិញបញ្ហានេះ ព្រោះនៅពេលកន្លង​មកសូម្បី តែរឿងរ៉ាវ តូចតាច ក៏ចាំបាច់ត្រូវនាយករដ្ឋមន្រ្តីចេញមុនដោះស្រាយដែរ។ ​ជា​ក់​ស្តែ​ង​​​ប​ញ្ហា​​ជ​ម្លោះ​ដី​ធ្លី​​​​​តា​ម​ប​ណ្តា​ល​ខេ​ត្តនា​នានៅ ​​ទូទាំ​ងប្រ​​ទេស​​កម្ពុ​​ជា​នៅ​ពេ​ល​នេះ​ គឺ​​អា​ជ្ញា​ធរ​ខេ​ត្ត​និ​ង​ស្ថា​ប័​ន​ដែ​ល​ពា​​ក់ព​​ន្ធ័ ​​មិន​ចា​ត់​​​វិ​ធា​ន​កា​រ​ដោះ​ស្រា​យទេ​ ​ទា​​​​​​ល់​​​តែ​មា​​​ន​ប​ទ​​​​​ប​ញ្ជា​​​​​​​​​ពី​​​​​នា​យ​ក​រ​ដ្ឋា​មន្រី្ត​​​ទើបពួកគេខំប្រឹងប្រែង​ ដោះ​ស្រា​យ​ជូ​ន​ប្រ​ជា​ព​ល​រ​ដ្ឋ។​​ ហេតុដូចនេះ​ទើប​ជម្លោះ ដីធ្លី នៅក្នុង ប្រទេសកម្ពុជា កាន់តែមានសភា ព ធ្ងន់ ធ្ងរ រហូតទាល់តែមាន​ប្រជាពលរដ្ឋ​រាប់ម៉ឺនរាប់សែន គ្រូសារ ប្រឈមនឹងការ បណ្តេញ ចេញពី ដីធ្លី យ៉ាងអយុត្តិធម៌។​


លោកនាយករដ្ឋមន្ត្រីនេះ បានថ្លែងការពារមន្រ្តីក្រោមឳវាតថាមន្ត្រីរដ្ឋាភិបាលមានសម្ថភាព​គ្រប់ គ្រាន់  ដើម្បីធ្វើការងារអ្វីមួយមិនអន់ជាងមន្ត្រីអង្គការសង្គមស៊ីវិលនោះទេ ។​ ​ប្រត្តិកម្ម​របស់​លោក នាយក រដ្ឋមន្ត្រីហ៊ុន សែន បានកើតឡើង​ក្រោយពេលដែល​សង្គមស៊ីវិលមួយ​ចំនួន​​បានរិះគន់ថា សម្ថកិច្ចរដ្ឋាភិបាលគ្មានសមត្ថភាពតាមចាប់ ជនដៃដល់ដែលបានបាញ់​ប្រជាពលរដ្ឋខ្មែរនៅឃុំ២ធ្នូ​ ស្រុក ស្នូល ខេត្តក្រចេះ យកមកផ្តន្ទាទោសឡើយ។ រហូត​ទាល់​តែ​​មានការបញ្ជាពី លោក នាយក រដ្ឋមន្ត្រី  ហ៊ុនសែន ទើបអាចចាប់ជនល្មើសបាន នេះប្រសិន​បើ​​គ្មានបទបទប ញ្ជាទេប្រហែល ជាជន ល្មើ អាច រត់គេចខ្លួនរហូតមិនខាន​។

ចំណុចនេះបង្ហាញ​ថា ​ទាល់តែមានបទបញ្ជាឬអនុសាសន៏ពីនាយករដ្ឋមន្រ្តី ទើបមន្ត្រីក្រោម​ឳវាទ​យក ចិត្ត ទុក​ដាក់ បំពេញកាត្តព្វកិច្ច។​

មានប្រជាពលរដ្ឋមួយចំនួនបានដាក់ សំនួរសួរថា តើឋានុក្រមនៃច្បាប់ធំ​ជាង​ឬបទបញ្ជា​​ធំជាង បានជាគេយក​តែបទបញ្ជាមកសំអាងទៅវិញ? ហើយបែជា​ច្បាប់​បាន​អនុម័តដោយ​រដ្ឋសភាដែល តំណាង អោយប្រជាពលរដ្ឋទូទាំងប្រទេសអនុវត្តន៏មានភាពយឺតយាវទៅវិញ?
​​
លោកគីម សួរភិរិទ្ធ ជាអ្នកតំណាងរាស្រ្តមកពីគណបក្ស សម រង្ស៊ី បានឆ្លើយតបនិងចំលើយ​ខាង លើថា នៅក្នុងប្រទេសដែលមាននីតិរដ្ឋ និងលទ្ធិប្រជាធិបតេយ្យពិតប្រាកដ គឺគេត្រូវតែ​យកច្បាប់ជាធំព្រោះច្បាប់មានអនុភាពចាប់បង្ខំ រីឯបទបញ្ជាគឺគ្រាន់តែផ្នែកមួយ​តូចបើគិត​ទៅ​តាមឋានុ​ក្រមនៃច្បាប់តែប៉ុណ្ណោះ។ លោកបានបន្តថា នៅពេលកន្លងមក លោកនាយក​រដ្ឋមន្រ្តីបាន​ចេញបទបញ្ជាជាច្រើន ទាន់ទងទៅនិងការកាប់ព្រៃឈើ កង់ត្រូលជជុះ ឡូត៏​នេសាទ ជាដើមនោះ​ឃើញថា មានប្រសិទ្ធិភាបត្រឹមតែមួយរយះខ្លីតែប៉ុណ្ណោះ។ស្រដៀង​គ្នា​
នេះ​ដែលក្រុមមន្ត្រីសង្គមស៊ីវិលបានសម្តែង ការព្រួយបារម្ភថា មន្ត្រីរដ្ឋាភិបាល​ហាក់បី​​ដូច​ជា​​​មើ​ល​​ឃើញសកម្មភាពរបស់សង្គមស៊ីវិល ជាអ្នកប្រឆាំងនឹងពួកគេទៅវិញ ប៉ុន្តែ​តាមពិត​សង្គម​​ស៊ីវិលគ្រាន់តែ ធ្វើការរិះនៅពេលមើលឃើញថា ពូកគេមិនបាន​ធ្វើការបម្រើ​ប្រជា​​ពល​​រដ្ឋ​​​​​តាមតួនាទីរបស់ខ្លួន។ ព្រោះកន្លងមកគេបានមើលឃើញអំពីការ​ខ្វះចន្លោះរ​បស់​រដ្ឋាភិ​បាល ជាពិសេសមន្រ្តីអនុវត្តន៏ច្បាប់ មិនបានអនុវត្តតាមច្បាប់បែជាចំា​តែ​អនុសាសន៏​របស់​ប្រមុខរដ្ឋាភិបាល នេះអាចបញ្ជាក់អំពីភាពមិនទាន់មាននីតិរដ្ឋនៅឡើយ។

ជាក់ស្តែងសមត្ថកិច្ចរបស់រដ្ឋាភិបាលមួយចំនួននៅពេលមានបទបញ្ជារបស់ប្រមុខរដ្ឋាភិបាល​ទើប ពូក គេ អនុវត្តន៏បានរស់រវើក និងទទូលបានលទ្ធផលជាវិជ្ជមាន នេះហាក់បីដូច​ជា​ប្រទេស​មួយមាន ការ គ្រប់គ្រងអំណាចតែម្នាក់ទើបបានជាស្តាប់បញ្ជា​តែបុគ្គលតែម្នាក់​យ៉ាង​ដូច​នេះ​​​តែបើគ្មានប្រមុខរដ្ឋាភិបាលទេពេលខ្លះ អាជ្ញមួយចំនួនមិនបានដោះ​ស្រាយជម្លោះ​ដីធ្លី​ជូន​​ប្រជាពល រដ្ឋអោយមានប្រសិទ្ធិភាពបានទេ។ បើទោះបីជាប្រជាពលរដ្ឋបានដាក់​ពាក្យ​​បណ្តឹង​ អោយជួយ ដោះ ស្រាយយ៉ាងណាក៏ដោយ។ 

No comments:

Post a Comment

yes