ភ្នំពេញ៖ មានកត្តាជាច្រើនដែលធ្វើឲ្យមានបទឧក្រិដ្ឋជួញដូរមនុស្សកើនឡើងនៅក្នុងប្រទេសកម្ពុជា
ក្នុងនោះមូលហេតុធំជាងគេគឺបញ្ហាពុំមានការងារធ្វើដែលបណ្តាលឲ្យប្រជាពលរដ្ឋខ្មែរលួចឆ្លងដែន
ដោយខុសច្បាប់ទៅរកការងារធ្វើនៅប្រទេសជិតខាងនិងប្រទេសក្នុងតំបន់ ហើយអ្នកខ្លះត្រូវបាន
មេខ្យល់បោកយកទៅលក់កម្លាំងពលកម្មឲ្យធ្វើជាទាសករលើទូកនេសាទរបស់ថៅកែដែលជាជន
ជាតិសៀម និងឥណ្ឌូនេស៊ី ។
ជាក់ស្តែងថ្មីៗនេះ ប្រជាពលរដ្ឋខ្មែរដែលក្លាយជាទាសករលើទូកនេសាទរបស់ថៅកែដែលជាជនជាតិសៀម ជាច្រើននាក់ត្រូវបានជួយសង្គ្រោះឲ្យវិលត្រឡប់មកកាន់ស្រុកកំណើតវិញក្រោយ
ពេលដែលពួកគេរត់គេចចេញពីទូកនេសាទនោះចូលចតក្នុងកំពង់ផែមួយនៃប្រទេសឥណ្ឌូនេស៊ី ។ ដូចនេះបញ្ហាពុំមានការងារធ្វើគឺជាកត្តាធំបំផុតដែលធ្វើឲ្យប្រជាពលរដ្ឋខ្មែរងាយរងគ្រោះដោយសារ
អំពើជួញដូរមនុស្ស ជួញដូរកម្លាំងពលកម្ម ហើយអ្នកខ្លះត្រូវស្លាប់បាត់បង់ជីវិតថែមទៀតផង។
ហើយប្រសិនបើនៅក្នុងប្រទេសកម្ពុជា មានការងារធ្វើមានប្រាក់ចំណុលសមរម្យសម្រាប់ដោះស្រាយជីវ
ភាពគឺពុំមានប្រជាពលរដ្ឋខ្មែរណាម្នាក់ផ្សងព្រេងនិងគ្រោះថ្នាក់ទៅរកការងារធ្វើនៅប្រទេសជិតខាងនិងប្រទេសក្នុងតំបន់នោះឡើយ ។ទាំងអស់ នេះគឺជាភាពកុំសោយរបស់រដ្ឋាភិបាលដែលដឹកនាំ
ដោយលោកនាយករដ្ឋមន្រ្តីហ៊ុន សែន ដែលមិនបានរកការងារធ្វើ ជូនប្រជាពលរដ្ឋគិតតែពីដំឡើង
តម្លៃទំនិញនៅលើទីផ្សារខ្ពស់កប់ពពក ហើយបណ្តែតបណ្តោយឲ្យជនអន្តោប្រវេសន៏យួនខុសច្បាប់
ចូលមករស់នៅលើទឹកដីខ្មែរកាន់តែច្រើនឡើងៗយ៉ាងអាណាធិបតេយ្យទៅវិញ ។
ទាក់ទិនទៅនិងការលំហូរចូលរបស់ជនអន្តោប្រវេសន៏យួនខុសច្បាប់នេះផងដែរលោក
គីមសួរ ភីរិទ្ធិ តំណាងរាស្រ្តគណបក្ស សម រង្ស៊ី មណ្ឌលកំពង់ចាមបានលើកឡើងថាដោយសារ
តែរដ្ឋាភិបាលមិនបានយកច្បាប់អន្តោប្រវេសន៏មកអនុវត្តហើយបណ្តោយឲ្យនិគមយួនមករស់
នៅលើទឹកដីកម្ពុជា រហូតដល់មានការអនុញ្ញាត្តិឲ្យជនជាតិយួនមានសិទ្ធិបង្កើតសមាគមន៏នៅ
ទូទាំងប្រទេសថែមទៀតផង បើនិយាយឲ្យខ្លីនេះដោយសារតែរដ្ឋាភិបាលរបស់លោកនាយករដ្ឋ
មន្រ្តី ហ៊ុន សែន ជាប់ជំពាក់គុណរបស់យួន ដែលទាំងអស់នេះគឺជាកំហុសរបស់រដ្ឋាភិបាល។
សូមជំរាបផងដែរថាកាលពីពេលថ្មីៗ ក្រុមប្រឹក្សាអភិវឌ្ឍន៏កម្ពុជាបានចេញរបាយការណ៏
មួយបានបង្ហាញថា កាលពីឆ្នាំ២០១១ រដ្ឋាភិបាលបានចេញអជ្ញាប័ណ្ណសម្រាប់គម្រោងអភិវឌ្ឍន៏
របស់ក្រុមហ៊ុនបរទេសនិងក្រុមហ៊ុនក្នុងស្រុកចំនួនប្រមាណ១៦៤អាជ្ញាប័ណ្ណដែលមានតម្លៃ
ប្រមាណ៧ពាន់លានដុល្លា របាយការន៏ដដែលនេះបានឲ្យដឹងបន្តទៀតថា គម្រោងអភិវឌ្ឍន៏
ឯកជនបានកើនឡើងប្រមាណ១៦០ភាគរយ បើប្រៀបធៀបទៅនិងឆ្នាំ២០១០ដែលមានទឹកប្រាក់
ប្រមាណ៣ពាន់លានដុល្លា ។ តាមរបាយការណ៏បានបង្ហាញទៀតថាក្រុមហ៊ុនបរទេសដែលមាន
ទុនវិនិយោគធំជាងគេគឺក្រុមហ៊ុនមកពីចក្រភពអង់គ្លេស ដែលបានវិនិយោគលើគម្រោងបង្កើត
រោងចក្រផលិតជីនិងផលិតសម្លៀកបំពាក់ដោយសន្យាវិនិយោគលើតម្លៃប្រមាណ២ពាន់លាន
ដុល្លា ។ ដូច្នេះបើតាមទុនវិនិយោគដែលបានកើនឡើងយ៉ាងខ្លាំងកាលពីឆ្នាំ២០១១នោះ គួរ
ណាស់តែរដ្ឋាភិបាលដែលដឹកនាំដោយលោក ហ៊ុន សែន គិតគូរបង្កើតការងារនៅក្នុងស្រុក
សម្រាប់ប្រជាពលរដ្ឋខ្លួនឯងធ្វើដើម្បីបានប្រាក់ចំណូលសមរម្យដោះស្រាយជីវភាបប្រចាំថ្ងៃ ។
ប៉ុន្តែជាក់ស្តែតរដ្ឋាភិបាលដែលដឹកនាំដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មិនគិតគូរបង្កើត
ការងារសម្រាប់ពលរដ្ឋខ្លួនទេបើទោះបីរដ្ឋាភិបាលមានផែនការពង្រឹងវិស័យកសិកម្ម ដើម្បីនាំ
អង្ករចេញទៅក្រៅប្រទេសឲ្យបានរាប់លានតោនចាប់ពីឆ្នាំ២០១៥ក៏ដោយ ។ប្រការនេះហើយ
ដែលធ្វើឲ្យប្រជាពលរដ្ឋខ្មែររាប់ពាន់ម៉ឺននាក់បន្តឆ្លងដែនដោយខុសច្បាប់ទៅរកការងារធ្វើនៅក្នុង
ប្រទេសសៀមនិងប្រទេសជិតខាងមួយចំនួនទៀត ហើយត្រូវបានអាជ្ញាធរនៃប្រទេសទាំងនោះ
ចាប់បញ្ជូនត្រឡប់មកកាន់ប្រទេសកម្ពុជាវិញជាបន្តរបន្ទាប់ ហើយមានពលករខ្លះត្រូវបានស្លាប់
បាត់បង់ជិវិតនៅលើទឹកដីនៃប្រទេសនោះថែមទៀតផង ៕
No comments:
Post a Comment
yes