ក្រុងតូក្យូៈ មនុស្សរាប់ពាន់នាក់ បានធ្វើបាតុកម្មនៅក្រុងតូក្យូកាលពីថ្ងៃសៅរ៍ប្រឆាំងនឹងការផលិតថាមពលនុយក្លេអ៊ែរ ១១ខែបន្ទាប់ពីរញ្ជួយដីដ៍ខ្លាំងមួយ និងរលកយក្សស៊ូណាមិ បានបង្កឲ្យមានការរលាយនុយក្លេអ៊ែរម៉ាស៊ីនរ៉េអាក់ទ័រ នៅឯរោងចក្រថាមពលនុយក្លេអ៊ែរនៅហ្វូគូស៊ីម៉ា។
ម្ចាស់ពានរង្វាន់ណូបែលអក្សរសាស្រ្តឆ្នាំ១៩៩៤ លោកកេនហ្សា ប៊ូរ៉ូ អូអិ បាននិយាយទៅកាន់ការជួបជុំនៅកណ្តាលឧទ្យាន យូយូហ្គីថា៖«កាកសំណល់វិទ្យុសកម្មពីរោង ចក្រថាមពលនុយក្លេអ៊ែរ នឹងកើតមានជាច្រើនជំនាន់ខាងមុខ»។
យោងតាមក្រុមអ្នករៀបចំការជួបជុំ ឲ្យដឹងថា ការជួបជុំនេះ មានមនុស្ស១២ពាន់នាក់ចូលរួម។ ប៉ូ លិស បានប៉ាន់ស្មានថា ចំនួនអ្នកចេញមកធ្វើបាតុកម្មមានប្រមាណ ជា៧ពាន់នាក់។
No comments:
Post a Comment
yes