សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, February 19, 2012

អ្នកទេសចរនៅ​ ប្រទេសថៃ៣០នាក់​ រងរបួសដោយសារ សារធាតុក្លរីនដាក់ ក្នុងអាងទឹក ពីជនបង្កភាពវឹកវរ

www.dap-news.com
ទីក្រុងបាងកក៖ យ៉ាងហោចណាស់ មានមនុស្សចំនួន៣០នាក់ ដែលភាគច្រើន ជាភ្ញៀវទេសច របរទេស បានរងរបួសជាទម្ងន់ ហើយត្រូវបានបញ្ជូន ភ្លាមៗទៅកាន់មន្ទីរពេទ្យ នៅថ្ងៃសៅរ៏ទី១៨ ខែកុម្ភៈ នេះ នៅឯរមណីយដ្ឋានកោះ Phuket ប្រទេសថៃ បន្ទាប់មានអ្នកដាក់សារធាតុ ពុលដែល មានសារធាតុ ក្លរីនចេញពីអាងទឹក ក្នុងសណ្ឋាគារមួយ ដោយគេសង្ស័យថាក្រុមភេវរករ បានបំវែការ ផ្ទុះគ្រាប់បែក ទៅជាបង្កសកម្មភាពវឹកវរផ្សេងទៀត ក្នុងប្រទេសថៃ ។

លោកឧត្តមសេនីយ៍ Chavalit Pethsripia ប្រធានប៉ូលិសស៊ើបអង្កេត ត្រូវបានព័ត៌មាន Chanel News Asia បានដកស្រង់សម្តីឲ្យដឹង នៅថ្ងៃសៅរ៏ទី១៨ ខែកុម្ភៈ នេះថា ឧបទ្ទវហេតុនោះ កើតឡើងកាលពី ម៉ោង១០ព្រឹក នៅឯរមណីយដ្ឋាន Phuket Orchid ប្រទេសថៃ ។
លោកនិយាយថា មានមនុស្ស៣០នាក់ ដែលភាគច្រើនជាភ្ញៀវទេសចរ បានរងរបួសដោយខ្លះស្រាល និងខ្លះទៀតធ្ងន់ធ្ងរ បន្ទាប់ពីពួកគេបានស្រូបនូវ សារធាតុក្លរីន ហួសកំរិតនៅក្នុងអាងទឹក បណ្តាល ឲ្យពួកគេខុសប្រក្រតី ត្រង់ភ្នែក និងស្បែក បន្ទាប់ពីខាងមន្ទីរពេទ្យ បានពិនិត្យអាការៈរបស់ពួកគេ ។
លោកបន្តថា មនុស្ស៣៧នាក់ កំពុងស្ថិតក្នុងការការព្យាបាល នៅក្នុងមន្ទីរពេទ្យ ក្នុងនោះមាន បរទេសជាអ្នកទេសចរ ២៦នាក់។


DAP-NEWS
លោកថ្លែងបន្តថា ប៉ូលិកំពុងស៊ើបអង្កេតថា តើនរណាជាដាក់សារធាតុនេះ នៅក្នុងអាងទឹកធ្វើឲ្យមានចលាចល និងប៉ះពាល់ដល់វិស័យទេសចរណ៍ នៅក្នុងប្រទេសថៃ ៕

No comments:

Post a Comment

yes