សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, February 16, 2012

តំបន់សម្បទានអាជីវកម្មធនធានរ៉ែ បង្កផលប៉ះពាល់ជាច្រើន ហើយចំណូលត្រូវបានធ្លាក់ទៅក្នុងដៃមន្រ្តីពុករលួយ

ភ្នំពេញ៖ អំពើពុករលួយនិងការគ្រប់គ្រងចំណូលថវិការជាតិមិនបានត្រឹមត្រូវ គឺជាដើមហេតុធំបំផុត 
ដែលនាំឲ្យប្រទេសកម្ពុជា ធ្លាក់ក្នុងបណ្តាសារធនធានធម្មជាតិចៀសមិនផុតនោះឡើយ ។
          បើទោះបីជាពេលកន្លងមកមិនមានព័ត៌មានផ្សព្វផ្សាយឲ្យបានទូលំទូលាយដោយក្រុមហ៊ុន 
ឬរដ្ឋាភិបាលស្តីពីអាជិវកម្ម ឬការស្រាវជ្រាវធនធានធម្មជាតិក៏ដោយ ប៉ុន្តែគេអាចរកឃើញថា មក
ដល់ពេលនេះរដ្ឋាភិបាលបានផ្តល់អាជ្ញាប័ណ្ណសម្បទានស្រាវជ្រាវធ្វើអាជីវកម្មធនធានរ៉ែចំនួន១២៣
អាជ្ញាប័ណ្ណដែលក្នុងនោះក្រុមហ៊ុនទទួលបានអាជ្ញាប័ណ្ណរុករករ៉ែក្នុងផ្ទៃដីមានក្រុមហ៊ុនចំនួន៦២ 
ដែលគេមិនទាន់ស្គាល់ឈ្មោះ ហើយក្រៅពីនោះមានក្រុមហ៊ុនក្នុងស្រុកបានដាក់ទុនរកស៊ីជាមួយ
បរទេស ដូចជាក្រុមហ៊ុនកម្ពុជា កូរ៉េចំនួន២ ក្រុមហ៊ុនកម្ពុជា យួន ចំនួន២ ក្រុមហ៊ុនកម្ពុជា សិង្ហបូរី 
ចំនួន២ ក្រុមហ៊ុនកម្ពុជា អូស្រ្តាលី ចំនួន៥ ហើយសល់ពីនោះមានក្រុមហ៊ុនមកពីយួនចំនួន៦
 សៀម ចំនួន១ កូរ៉េ ចំនួន១១ អូស្រា្តលី ចំនួន១៧ ចិនដីគោក ចំនួន៧ បារាំងចំនួន១និងក្រុមហ៊ុន
ក្នុងស្រុកចំនូន១១ផ្សេងទៀត ។

          បើយោងតាមរបារការណ៏របស់អង្គការក្រៅរដ្ឋាភិបាលមួយចំនួនបានបង្ហាញថា តំបន់សម្ប
ទានរ៉ែទាំងនោះមាននៅក្នុងខេត្តបាត់ដំបងចំនួន៦កន្លែង បន្ទាយមានជ័យចំនួន៤កន្លែងកំពតចំនួន
១០កន្លែង កោះកុងចំនួន១កន្លែង កំពង់ចាមចំនួន១កន្លែង កំពង់ឆ្នាំងចំនួន១កន្លែងព្រះសីហនុចំនួន
៣កន្លែង កំពង់ស្ពឺចំនួន២កន្លែង កំពង់ធំចំនួន២កន្លែង ក្រចេះចំនួន១២កន្លែងឧត្តមានជ័យចំនួន
១៣កន្លែង ប៉ៃលិនចំនួន២កន្លែង ពោធិ៏សាត់ចំនួន១កន្លែង រតនគិរីចំនួន៩កន្លែង សៀមរាបចំនួន
៣កន្លែង ស្ទឹងត្រែងចំនួន៨កន្លែង មណ្ឌគិរីចំនួន៤កន្លែង និងខេត្តព្រះវិហារមានច្រើនជាងគេបំផុត
ដល់ទៅ៣១កន្លែង ក៏ប៉ុន្តែប្រាក់ចំណូលដែលបានមកពីការជួលដីសម្បទានលើការវិនិយោគទុនក្នុង
វិស័យធនធានរ៉ែ និងធនជានធម្មជាតិ ត្រូវចង់ចូលថវិការជាតិមានតិចតួចបំផុត គឺមួយចំនួនធំត្រូវ
បាត់បង់ដោយសារអំពើពុករលួយ ។
          គួរជំរាបផងដែរថាក្រុមហ៊ុនវិនិយោគទុនយកពីយួននិងចិនមួយចំនួនបានលួចធ្វើសកម្មភាព
ដោយស្ងាត់ៗបង្កឲ្យមានភាពអាណាធិបតេយ្យប៉ះពាល់ដល់បរិស្ថាន និងការរស់នៅរបស់ប្រជាពល
រដ្ឋ ដោយគេមិនបានបង្ហាព័ត៌មានស្តីពីសកម្មភាពអាជីវកម្ម និងប្រាក់ចំណូលពីធនធានរ៉ែរបស់ពួក
គេទេ ព្រោះតែរូបភាពអាណាធិបតេយ្យ ហើយមន្រ្តីមួយចំនួនដែលមានភារកិច្ចតាមឃ្លាំមើលស
កម្មភាពថ្វើអាជីវកម្មធនធានរ៉ែរបស់ក្រុមហ៊ុនឯកជនភាគច្រើនបានដាក់ភាគហ៊ុនជាមួយក្រុមហ៊ុន
ទាំងនោះ បង្ករឲ្យមានទំនាស់ផលប្រយោជន៏ និងភាពអាណាថិបតេយ្យកាន់តែខ្លាំងឡើង ។ ក្រុម
ហ៊ុនមួយចំនួនមិនបានងនុវត្តន៏ឲ្យបានត្រឹមត្រូវតាមកិច្ចសន្យាធ្វើការស្រាវជ្រាវ ឬអាជីវកម្មធនធានរ៉ែ
នោះទេ នៅពេលដែលក្រុមហ៊ុនទាំងអស់នោះមានភាគហ៊ុនជាមួយមន្រ្តីមានអំណាច គឺគេធ្វើអាជីវ
កម្មធនធានរ៉ែយ៉ាងអាណាធិបតេយ្យដោយគ្រាន់តែចជ្រកក្រោមស្លាកស្រាវជ្រាវ ហើយបន្តរទៅ
កន្លែងផ្សេងទៀតនៅពេលដែលទីតាំងចាស់អស់ធនធានរ៉ែដែលពួកគេធ្វើអាជីវកម្ម ដូចជាករណី
ក្រុមហ៊ុនខ្លះជារបស់មន្រ្តីយោធាមានអំណាច ពួកគេជីកកកាយថនធានរ៉ែដឹកជញ្ជូនទៅប​រទេស
រាប់សិបតោន ក៏ប៉ុន្តែប្រាក់ចំណូលសម្រាប់ជាតិគ្មានទាល់តេសោះ គឺគេធ្វើអាជីវកម្មតាមរបៀប
អាណាធិបតេយ្យ និងគ្រាន់តែផ្តល់ផលប្រយោជន៏ឲ្យមន្រ្តីពុករលួយតែប៉ុណ្ណោះ ។
សូមជំរាបផងដែរថា តំបន់ដែលរដ្ឋាភិបាលកម្ពុជាបានផ្តល់អាជ្ញាប័ណ្ណឲ្យក្រុមហ៊ុនក្នុង​​​ស្រុក
និងក្រៅស្រុកធ្វើឲ្យការស្រាវជ្រាវនិងការធ្វើអាជីវកម្មធនធានធម្មជាតិបើគិតជាផ្ទៃដីសរុបគឺមានទំហំ
ជាង២៤,០០០ គីឡូម៉ែត្រក្រឡា គឺមានទំហំប្រហាក់ប្រហែល១៣ភាគរយនៃផ្ទៃដីសរុបរបស់ប្រទេស
កម្ពុជា ៕

No comments:

Post a Comment

yes