
លោកស្រី ជីឡាដ និងអនុប្រធាន Wayne Swan ញញឹមក្រោយពីការជាប់ឆ្នោតជាថ្មី។ Reuters
ក្រុងកង់បេរ៉ាៈ នាយករដ្ឋមន្រ្តីអូស្រ្តាលីលោកស្រី ជូលៀ ជីឡាដ បានឈ្នះដោយជឿជាក់លើការបោះឆ្នោតថ្នាក់ដឹកនាំប្រឆាំងនឹងគូ ប្រជែងលោក ខេវីន រូដ កាលពីថ្ងៃចន្ទខណៈការស្ទង់មតិ បានបង្ហាញថា រដ្ឋាភិបាលសំឡេងភាគតិចមិនមានប្រជាប្រិយភាពរបស់លោកស្រី កំពុងតែទទួលបានការគាំទ្រពីអ្នកបោះឆ្នោតឡើងវិញ ថ្វីបើមានជម្លោះថ្នាក់ដឹកនាំ ដ៏ជូរចត់ជាសាធារណៈក៏ដោយ។
ក្នុងសន្និសីទកាសែតស្តីពីជ័យជម្នះរបស់ខ្លួន លោកស្រី ជីឡាដ បានថ្លែងថា ការតស៊ូក្នុងគណបក្សការងារគឺជារឿង«អាក្រក់» ហើយពលរដ្ឋអូស្រ្តាលី ធុញទ្រាន់ជាមួយជម្លោះនយោបាយ ប៉ុន្តែបានសន្យាថា រដ្ឋាភិបាលលោកស្រី ពេលនេះនឹងបង្រួបបង្រួម ហើយយកអ្នក បោះឆ្នោតជាធំ ដោយបន្ថែមទៀតថា លោកស្រី ជឿថា បក្សការងារ អាចឈ្នះការបោះឆ្នោតអាណត្តិបន្ទាប់ ដែលគេគ្រោងធ្វើនៅពាក់កណ្តាលឆ្នាំ២០១៣។
លោកស្រីជីឡាដដែលបានឈ្នះ ការបោះឆ្នោតថ្នាក់ដឹកនាំ៧១ទល់នឹង៣១សំឡេង ដោយបញ្ចប់ក្តីសង្ឃឹមរបស់អតីតរដ្ឋមន្រ្តីការបរទេសលោក ខេវីន រូដ ក្នុងការត្រឡប់មកជានាយករដ្ឋមន្រ្តីវិញ បានថ្លែងថា៖ «ថ្ងៃនេះ ខ្ញុំចង់ប្រាប់ពលរដ្ឋអូស្រ្តាលីថា ពេលនេះបញ្ហាថ្នាក់ដឹកនាំត្រូវបានបញ្ជាក់ហើយ»។
លោកស្រី បានបន្តទៀតថា៖«ខ្ញុំ យល់ឃើញថា ពលរដ្ឋអូស្រ្តាលីជាច្រើននឹងមានមន្ទិលថា បន្ទាប់ពីជម្លោះនេះ គណបក្សការងារ នឹងមិនអាចបង្រួបបង្រួមគ្នាបានទេ។ យើងបានរួបរួមគ្នាតាំងពីមុនមកហើយ យើងនឹងធ្វើដូច្នេះទៀត នៅពេលនេះ។ ខ្ញុំពិតជាជឿថា សាមគ្គី យើងអាចឈ្នះនៅការបោះឆ្នោតបន្ទាប់ទៀត។ ខ្ញុំនឹងដឹកនាំបក្សការងារទៅកាន់ការបោះឆ្នោតនោះ ហើយខ្ញុំមានទំនុកចិត្តថាយើង អាច ឈ្នះការបោះឆ្នោតនោះ»។
ការស្ទង់មតិថ្មីមួយ កាលពីថ្ងៃចន្ទ បានបង្ហាញថា ការគាំទ្របឋមរបស់បក្សការងារ បានឡើងខ្ពស់ក្នុងរយៈពេល១២ខែនេះ ថ្វីបើមានភាពចលាចលថ្នាក់ដឹកនាំ ដោយមានការគាំទ្រពីរ។ បក្សសម្រាប់រដ្ឋាភិបាលឡើងបានពីរពិន្ទុឡើងដល់៤៧ភាគរយ បើប្រៀបធៀបនឹង៥៣ភាគរយសម្រាប់បក្សប្រឆាំង ដែលធ្លាក់ចុះពីរពិន្ទុ។
ការស្ទង់មតិនេះ បានរកឃើញ ថា ការគាំទ្រជាបឋមសម្រាប់រដ្ឋាភិបាលឡើងដល់៣៥ពិន្ទុ តិចជាងការបោះឆ្នោតរដ្ឋាភិបាលតែ៣ពិន្ទុកាលពីការបោះឆ្នោតប្រកិត ៗគ្នានៅឆ្នាំ២០១០។
ប៉ុន្តែអ្នកបោះឆ្នោតកាន់តែច្រើនទៀតនៅតែពេញចិត្តឲ្យលោក រូដ ធ្វើជានាយករដ្ឋមន្រ្តីជាជាងលោកស្រី ជីឡាដ ៥៣ភាគរយ ទល់នឹង៣៤ភាគរយ។ លោក រូដ ដែលត្រូវលោកស្រី ជីឡាដ បានទម្លាក់ពីនាយករដ្ឋមន្រ្តីក្នុងបក្សប្រហារមួយកាលពីខែ មិថុនា ឆ្នាំ២០១០ បានសន្យាបញ្ចប់យុទ្ធនាការលោកដើម្បីជំនួយលោកស្រី ជីឡាដ។
លោក រូដ បានប្រាប់ក្រុមអ្នកកាសែតបន្ទាប់ពីការបោះឆ្នោតនេះថា៖ «ខ្ញុំទទួលយកយ៉ាងពេញទំហឹងចំពោះការសម្រេចរបស់កិច្ចប្រជុំគណបក្ស ហើយខ្ញុំសូមប្តេជ្ញាធ្វើការពេញលេញដើម្បីការបោះឆ្នោតជ្រើសតាំង លោកស្រីជានាយករដ្ឋមន្រ្តីអូស្រ្តាលីជាថ្មី ហើយខ្ញុំ នឹងធ្វើដូច្នេះជាមួយសមត្ថភាពពិតរបស់ខ្ញុំឧទ្ទិសចំពោះភារកិច្ច»។
លោកស្រី ជីឡាដ បានថ្លែងថា លោកស្រីនឹងប្រកាសក្រសួងថ្មីមួយ ក្នុងប៉ុន្មានថ្ងៃខាងមុខនេះ ដើម្បី បំពេញកន្លែងចន្លោះរបស់លោក រូដ ក្នុងកិច្ចការបរទេស ប៉ុន្តែលោកស្រី មិនបដិសេធចំពោះការទម្លាក់បុណ្យស័ក្តិក្រុមរដ្ឋមន្រ្តីដែលគាំទ្រលោក រូដទេ។
លោកស្រីគ្មានផែនការប្តូរគោលនយោបាយធំដុំចំពោះការយកពន្ធ កាបូនដែលគ្រោងចាប់ផ្តើមនៅថ្ងៃទី១ កក្កដាទេ៕
Phnompenh post
No comments:
Post a Comment
yes