កំពង់ស្ពឺ៖ ជម្លោះដីធ្លីនៅក្នុងប្រទេសកម្ពុជារវាងប្រជាពលរដ្ឋនិងក្រុមហ៊ុនឯកជនវិនិយោជបាននិងកំពុងតែរាលដាលខ្លាំងឡើងៗជាក់ស្តែងកាលពីព្រឹកថ្ងៃទី០៩ កុម្ភះ នេះប្រជាពល រដ្ឋប្រ ជាពលរដ្ឋពីឃុំ អមលាំង ស្រុក ថ្ពង ខេត្ត កំពង់ស្ពឺ ប្រមាណជិត២រយនាក់បាននាំគ្នាឡើងមកធ្វើ
ការតវ៉ាដោយបិទច្រកចេញចូលរបស់សាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីទាមទារឲ្យតុលាការដោះ
លែង តំណាងរបស់ពួកគាត់ ដែលត្រូវបានតុលាការចាប់ឃុំខ្លួនក្នុងរឿងទំនាក់ដីធ្លីជាមួយនិង
ប្រជាពលរដ្ឋដែលមកតវ៉ានៅមុខសាលាដំបូងខេត្តកំពង់ស្ពឺដែលសុំមិនសញ្ចេញឈ្មោះ
និងសម្លេងបានឲ្យដឹងថា អ្នកស្រី ជុំ ស្រីនួន ត្រូវបានតុលាការចេញដីការឲ្យចាប់ឃុំខ្លួនកាលពីចុងខែ ធ្នូ ឆ្នាំ២០១១ កន្លងទៅក្រោមបទថា បានតាំងទីលំនៅ លើដី ចំការអំពៅ របស់លោក លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភារបស់គណបក្សប្រជាជន ។ ប៉ុន្តែយ៉ាងណាក៏ដោយប្រភពដដែលបានឲ្យដឹងថា អ្នកស្រី ជុំ ស្រីនួន ពុំបានរស់នៅលើដីរបស់អ្នកណាទេ ។ផ្ទុយទៅវិញគឺក្រុមហ៊ុនរបស់លោក លីយ៉ុង ផាត់ ទេដែលអាងអំណាចហើយប្រើប្រាស់អំណាចមកឆក់ប្លន់យកដីស្រែចំការផ្ទះសម្បែងរបស់ពួកគាត់ ។
លោក នុត រំដួល អតីតតំណាងរាស្រ្តគណបក្ស សម រង្ស៊ី មណ្ឌលកំពង់ស្ពឺ បានលើក
ឡើងចំពោះករណីប្រជាពលរដ្ឋមកតវ៉ានៅមុខសាលាដំបូងខេត្តកំពង់ស្ពឺនេះថា ករណីនេះមិន
មែនជារឿងថ្មីនោះទេ ហើយលោកក៏បានបញ្ជាក់ប្រាប់ផងដែរថាករណីទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋក្រីក្រជាមួយនិងអ្នកមានអំណាច ពលរដ្ឋគឺមិនដែលទទួលបាននូវភាពយុត្តិធម៌ពីតុលាការ
នោះទេ ។
គួររំលឹកផងដែរថា កាលពីថ្ងៃទី២៦ មករាកន្លងទៅ ក្រុមអ្នកភូមិទាំងនេះ បានលើកគ្នាមកធ្វើការទាមទារនៅខាងមុខតុលាការខេត្ត កំពង់ស្ពឺម្ដងរួចមកហើយ គឺទាមទារឲ្យដោះលែងអ្នកស្រី ជុំ ស្រីនួន ប៉ុន្តែត្រូវបានតុលាការបដិសធ ៕
សូមជំរាបផងដែរថានៅខណៈពេលដែលប្រជាពលរដ្ឋធ្វើការតវ៉ានោះក៏មានកងកំលាំងចម្រុះប៉ូលីស ប៉េអឹម និងទាហានប្រមាណជា៦០នាក់ប្រដាប់ដោយកាំភ្លើងគ្រប់ដៃដាក់ពង្រាយនៅខាងមុខសាលាដំបូងខេត្តកំពង់ស្ពឺផងដែរ ដោយពួកគេបានប្រើពាក្យសម្តីគំរាមចាប់ប្រជាពលរដ្ឋថែមទៀតផង ។ ទោះជាយ៉ាងណា ប្រជាពលរដ្ឋដែលមកពីឃុំអមលាំង ទាំងនោះនឹងនៅតែបន្តការតវ៉ារបស់ខ្លួនបន្តទៀត លុះត្រាតែអាជ្ញាធរមានដំណោះស្រាយសមរម្យដល់ពួកគាត់។
សូមជំរតាបថា ទំនាស់ដីនៅក្នុងឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ បានចាប់ផ្ដើមតាំងពីឆ្នាំ២០០៩ នៅពេលដែលក្រុមហ៊ុនផលិតស្ករស របស់លោក លី យ៉ុងផាត់ បានទទួលសិទ្ធិដីសម្បទានសេដ្ឋកិច្ចដាំអំពៅ។ដែលដីសម្បទាននោះគឺមានទំហំជាង ៩ពាន់ហិកតារ ដែលបានប៉ះពាល់ដល់ពលរដ្ឋជាច្រើនពាន់នាក់រស់នៅក្នុងភូមិចំនួន ១២ ក្នុងឃុំអមលាំង៕
No comments:
Post a Comment
yes