សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, February 4, 2012

លទ្ធផល បន្សល់ទុក ពីសង្គ្រាម គឺគ្រាប់មីនតោន ផ្ទុះសម្លាប់ កសិករ ៨នាក់ របួសធ្ងន់ ២នាក់


 បន្ទាយមានជ័យ ៖ គោយន្ដដែលផ្ទុកអ្នក ធ្វើចំការប្រមាណ ១០នាក់  បានបើកកិនពី លើមីន តោន១ គ្រាប់ បណ្ដាលឱ្យផ្ទុះឡើង កក្រើកធរណី ប្រជាពលរដ្ឋ ជិះនៅ ខាងលើ ប៉ើងខ្ទាតពី ៥០ម៉ែត្រ ទៅ១០០ម៉ែត្របន្សល់ ទុកសាច់សាកសពពេញព្រៃ ដែលឧប្បត្ដិហេតុ ខាងលើនេះ បានកើតឡើង កាលពីវេលា ម៉ោង៨និង ៣០នាទីព្រឹក ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ ២០១២ កន្លងទៅនេះ ស្ថិតនៅចំណុច ដីព្រៃ មួយកន្លែង ក្នុងភូមិបន្ទាយទី២ ឃុំអូរសម្ពរ ស្រុកម៉ាឡៃ ខេត្ដបន្ទាយមានជ័យ។
ព័ត៌មានជំហានដំបូង នៅកន្លែងកើតហេតុ គេបានរាយការណ៍ឱ្យដឹងថា មានមនុស្ស ប្រុសស្រី ចំនួន ៨នាក់ បានស្លាប់ភ្លាមៗ ដោយបំណែកសាកសពខ្ទាតរាយប៉ាយ ចម្ងាយរហូត ដល់១០០ម៉ែត្រ ឯណោះ និងជនរងគ្រោះ ២នាក់ទៀតរងរបួសធ្ងន់។
ក្នុងនោះសាកសព ដែលស្លាប់បាត់បង់ជីវិតទាំង៨នាក់នោះ រួម មានទី១ ឈ្មោះ វ៉ា ឡាង ភេទស្រី អាយុ ៤១ ឆ្នាំ, ទី២ ឈ្មោះ ស្មាន់ សុខឡេង ភេទ ប្រុស អាយុ ១៥ឆ្នាំ, ទី៣ ឈ្មោះ ស្មាន់ សុខនី ភេទស្រី អាយុ ១៤ឆ្នាំ, ទី៤ ឈ្មោះ រស់ សារ៉េត ភេទស្រី អាយុ ៤៩ឆ្នាំ និងទី៥ ឈ្មោះ ស៊ឹម គឹមសាន្ដ ភេទស្រី អាយុ ១៦ ឆ្នាំ ដោយជនរង គ្រោះទាំង៥នាក់ខាងលើនេះ រស់នៅភូមិបន្ទាយទី២ ឃុំអូរសម្ពរ ស្រុក ម៉ាឡៃ ។ ចំណែកអ្នកស្លាប់ទី៦ ឈ្មោះ ឈឹម ចាម ភេទស្រី អាយុ ៣៦ឆ្នាំ, ទី៧ ឈ្មោះ ញ៉ក់ ស្រី ភេទស្រី អាយុ ៤១ឆ្នាំ និងទី៨ ឈ្មោះ អឿន ភេទប្រុស អាយុ ៤១ ដោយ ពួកគេទាំង៣នាក់ ជាអ្នក ខេត្ដព្រៃវែង មក ធ្វើជាកម្មករ ធ្វើចំការដំឡូងមី នៅក្នុងស្រុក ភូមិកើត ហេតុខាងលើនេះ ។ ដោយ ឡែក អ្នករងរបួស មិនទាន់ត្រូវបានគេស្គាល់ឈ្មោះ នៅឡើយទេ ដោយគ្រាន់តែដឹងថា មានស្រី ម្នាក់ ប្រុសម្នាក់ ដោយជនរងគ្រោះ ជាបុរស ជាអ្នកបើកគោយន្ដ។
ប្រភពព័ត៌មាន ពីកន្លែងកើតហេតុបានឱ្យ ដឹងថា នៅមុនពេលកើតហេតុ ប្រជាពលរដ្ឋ រងគ្រោះ ទាំង អស់ បាននាំគ្នាជិះគោយន្ដមួយ គ្រឿង ធ្វើដំណើរចេញពីភូមិ ដើម្បី ទៅធ្វើ ចំការដំឡូង។ លុះពេល ពួកគេបើកនៅលើផ្លូវ ដល់ចំណុចកើតហេតុ ដោយសារមេឃទើប នឹងភ្លៀងពីយប់ ដីរអិល ធ្វើឱ្យ កង់ គោយន្ដ រអិលធ្លាក់ទៅខាងផ្លូវ កិន ចំគ្រាប់មីនតោន ផ្ទុះឡើងកក្រើកព្រៃតែម្ដងទៅ ។
នៅកន្លែងកើតហេតុ ក្រោយសមត្ថកិច្ច ទៅដល់ គេបានរកឃើញ បំណែកសាកសព មនុស្ស និង គោយន្ដខ្ទាតរប៉ាត់រប៉ាយ បំណែក ខ្លះមានចម្ងាយដល់១០០ម៉ែត្រ ហើយកន្លែង ផ្ទុះវិញ ក្លាយទៅ ជា រណ្ដៅមានជម្រៅជិត ១ម៉ែត្រឯណោះ។
ពាក់ព័ន្ធទៅ នឹងឧប្បត្ដិហេតុខាងលើ តាម ការអះអាងពីសមត្ថកិច្ច បានឱ្យដឹងថា នៅ ចំណុចកើត ហេតុ ជាតំបន់មានគ្រាប់មីន បន្សល់ទុកពីសម័យសង្គ្រាម ដោយ ខាងអង្គ ការស៊ីម៉ាក នៅមិនទាន់ ធ្វើសកម្មភាពបោស សំអាតអស់នៅឡើយនោះទេ។ មិនតែ ប៉ុណ្ណោះ នៅចំណុចខាង លើក៏ត្រូវ បាន ខាង អង្គការស៊ីម៉ាក បោះបង្គោល ចំណាំដាក់ស្លាក ថាជាតំបន់មានគ្រោះថ្នាក់គ្រាប់មីនផងដែរ រួម ទាំងធ្វើការផ្សព្វផ្សាយ មិនឱ្យប្រជាពល រដ្ឋដើរចូលទៅតំបន់នោះផ្ដេសផ្ដាសថែម ទៀតផង។ ប៉ុន្ដែ ទំនង ជាក្រុមជនរងគ្រោះ ដែលធ្វើដំណើរទៅចំការ មិនចង់ធ្វើដំណើរ តាមផ្លូវវៀងឆ្ងាយ ក៏ធ្វើដំណើរ តាម ផ្លូវកាត់ ទើបបណ្ដាលឱ្យជួបគ្រោះថ្នាក់ដល់អាយុជីវិត យ៉ាងដូច្នេះ។
សូមបញ្ជាក់ថា នៅតំបន់កើតហេតុកន្លង មកក៏ធ្លាប់មាន ករណីផ្ទុះមីនតោនដូចនេះម្ដង រួចមកហើយ តែមិនមានគ្រោះថ្នាក់ធ្ងន់ធ្ងរ ដូចលើកនេះនោះទេ៕



DAP-NEWS

No comments:

Post a Comment

yes