សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, February 19, 2012

ការចុះធ្វើប្លង់ដីស្រែពីសំណាក់មន្រ្តី សូរិយោដី នៅក្នុងស្រុកបារាយណ៏ ខេត្តកំពង់ធំ តម្រូវឲ្យប្រជាបលរដ្ឋ បង់ក្នុងតម្លៃខ្ពស់ ដោយមន្រ្តីទាំងនោះសំអាងថា ជាច្បាប់ថ្មី

កំពង់ធំ៖ ការចុះធ្វើប្លង់ដីស្រែជាប្រព័ន្ធរបស់មន្រ្តីសូរិយោដីនៅក្នុងស្រុកបារាយណ៏ ខេត្តកំពង់ធំ
ត្រូវបានប្រជាពលរដ្ឋឲ្យដឹងមកថា មន្រ្តីទាំងនោះបានតម្រូវឲ្យប្រជាពលរដ្ឋបង់ថវិការចំនួន១០​ដុល្លា
ដែលស្មើរនិង៤ម៉ឺនរៀលឬរហូតដល់៦ម៉ឺនរៀលសម្រាប់មួយប្លង់ដី ។ដែលពួកមន្រ្តីសូរិយោដីទាំង
នោះបានអះអាងថានេះគឺជាច្បាប់ថ្មីដែលតម្រូវឲ្យបង់យ៉ាងដូច្នេះ ។ ប្រជាពលបានបន្តរទៀតថា 
តម្លៃនៃការកម្រិតនេះហាក់បីដូចជាមានតម្លៃថ្លៃណាស់ដែលពួកគាត់ជាអ្នកស្រែចំការរកថវិការមិនបាន៤ពាន់រៀលផងក្នុងមួយថ្ងៃ ហើយការយកតម្លៃ៤ម៉ឺនរៀលនេះមិនកំណត់ថាដីតូច ដីធំនោះទេ ឲ្យតែជាដីទិញថ្មី ក៏ប៉ុន្តែសម្រាប់ដីដែលជាកេរិត្តិ៏អាករពីជីដូន ជីតា ឪពុកម្តាយ ដែលបានចែកឲ្យនោះ
គឺគេមិនតម្រូវឲ្យបង់នោះទេ ។


          ប្រជាពលរដ្ឋដ៏ដែលក៏បានឲ្យដឹងបន្តរទៀតផងដែរថា ដោយឡែកចំពោះឯកសារ១សន្លឹក
ផ្សេងទៀតនោះគឺមន្រ្តីសូរិយោដី តម្រូវឲ្យបង់ចំនួន៥ពាន់រៀលផ្សេងទៀត រីឯចំណែកខាងភូមិឃុំ
គឺ៥សន្លឹងទៀតដែលក្នុងមួយសន្លឹងតម្រូវឲ្យបង់ចំនួន២ពាន់រៀល គ្រួសារខ្លះដែលមានដី​​ច្រើនគឺ
ត្រូវចំណាយអស់រាប់សិបម៉ឺនរៀលឯណោះ ហើយគាត់ក៏បានបន្តទៀតផងដែរថាមន្រ្តីសូរិយោដី ទាំងនោះគឺមិនដឹងជាមកពីខាងណានោះទេ ដោយមកជួលផ្ទះគេស្នាក់នៅទីនោះ ដែល​​មានគ្នា
ពី៥ទៅ៦នាក់ សម្រាប់ការធ្វើកិច្ចការនេះ ។ 

          ប្រជាពលរដ្ឋម្នាក់ទៀតរបស់នៅក្នុងភូមិថ្នល់ជាតិ ស្រុកបារាយណ៏ ខេត្តកំពង់ធំ បានឲ្យ
ដឹងប្រហាក់ប្រហែលគ្នាផងដែរថា ដោយឡែកប្រសិនបើដី ដែលឪពុកម្តាយចែកឲ្យដែលដីនោះ
គាត់បានទិញពីគេក៏ត្រូវបានមន្រ្តីសូរិយោដីតម្រូវឲ្យបង់៤ម៉ឺនរៀលផងដែរក្នុងមួយប្លង់ដី ហើយ
ពួកគាត់បានសម្តែងការសោកស្តាយចំពោះការចុះធ្វើប្លង់ដីរបស់មន្រ្តីសូរិយោដី ដែលបានតម្រូវ
ឲ្យពួកគាត់បង់ថ្លៃខ្ពស់បែបនេះ ដែលតាមដំណឹងពួកគាត់ទទួលបានគឺនៅក្នុង១ហិចតា បង់តែ​មួយ​ម៉ឺនរឿលតែប៉ុណ្ណោះ ហើយគាត់បានលើកឡើងទៀតថា ដោយសារតែពួកគាត់ជាអ្នកស្រែ​ល្ងង់ 
គេថាយ៉ាងម៉ិចគឺយ៉ាងនោះហើយមិនហ៊ានតវ៉ាឬប្រកែកជាមួយគេនោះទេ  ។
    
          ប្រជាពលរដ្ឋម្នាក់ទៀតរបស់នៅក្នុងភូមិឈូកខ្សាច់ ស្រុកបារាយណ៏ ខេត្តកំពង់ធំ បានឲ្យ
ដឹងផងដែរថា នៅក្នុងភូមិរបស់គាត់គឺលោកមេភូមិបានគម្រាមប្រជាពលរដ្ឋគ្រប់ក្រុមគ្រួសារគឺត្រូវ
តែធ្វើប្លង់ដីនេះទាំងអស់គ្នា បើសិនជាគ្រួសារណាមួយមិនធ្វើនោះទេ ដីនោះនិងត្រូវបានដកទុកជា
សម្បត្តិរដ្ឋ។ ដែលគាត់បានលើកឡើងថា លោកមេភូមិគួរណាតែជួយសម្រុះសម្រួលដល់មន្រ្តី 
សូរិយោដី កុំឲ្យយកថ្លៃខ្ពស់បែបនេះ តែផ្ទុយទៅវិញបែជាមកគម្រាមប្រជាពលរដ្ឋទៅវិញ ហើយ​ប្រជាពលរដ្ឋដ៏ដែល បានលើកឡើងទៀតផងដែរថា ប្រហែលជាលោកមេភូមិឈូកខ្សាច់រូបនេះ 
ទទួលបានលាភសក្ការៈពីមន្រ្តី សូរិយោដី ទាំងអស់នោះហើយបានជាមកគម្រាមប្រជាពលរដ្ឋបែប
នេះ ។ ប្រជាពលរដ្ឋបានបន្តរទៀតផងដែរថា កាលពីរដូវកាលទឹកជំនន់ជនលិចក៏​លោកមេភូមិរូប
នេះហៅប្រជាពលរដ្ឋទៅទទួលអំណោយពីកាកបាទក្រហម និងពីអង្គការនានាមានភាពលំអៀង
ផងដែរ ភាគច្រើនគឺបានតែគ្រួរសារ បងប្អូន កូនចៅ និងញាត្តិមិត្តរបស់គាត់​តែប៉ុណ្ណោះ ដែលក្នុង
មួយគ្រួសារទទួលបាន២ទៅ៣ដងឯណោះ ចំណែកឯអ្នក​ដែល​ក្រីក្រលំ​បាក​ពិតប្រាកដគឺភាគតិច
ណាស់ដែលទទួលបានអំណោយ ហើយគាត់បានបន្តរទៀតថានៅពេល​បោះឆ្នោតភូមិ ឃុំ ខាង
មុខនេះប្រហែលជាគ្មានមុខលោកមេភូមិ រូបនេះជាប់ទៀតនោះទេ ដែលឥលូវប្រជាពលរដ្ឋកំពុងតែ
នាំគ្នាប្រជុំដើម្បីសុំដកលោកមេភូមិរូបនេះចេញ ។

          ចំណែកឯមន្រ្តី សូរិយោដី ដែលបានចុះធ្វើប្លង់ដីស្រែដែលត្រូវបានប្រជាពលរដ្ឋចោលប្រ
កាន់ខាងលើនោះ​ គឺមិនអាចសុំការបំភ្លឺបានទេ ដោយទូរស័ព្ទចូលជាច្រើនលើកហើយ​ពុំមាន​អ្នក​ទទួល ។ 

          លោក ស៊ុន ធន់ មន្រ្តីក្រុមប្រឹក្សាខេត្តរបស់គណបក្ស សម រង្ស៊ី បានលើកឡើងថា នេះជា
អំពើពុករលួយមួយហើយដែលមន្រ្តី សូរិយោដី ទាំងនោះបានកម្រិតតម្លៃក្នុងការធ្វើប្លង់ដីដែលមាន
តម្លៃខ្ពស់បែបនេះ ប្រសិនបើជាច្បាប់ថ្មីមែន ដែលតម្រូវនោះគួរណាតែមន្រ្តីទាំងនោះបង្ហាញប្រាប់ប្រ
ជាពលរដ្ឋឲ្យបានដឹងពិតប្រាកដ និងធ្វើការផ្សព្វផ្សាយជាសារធារណៈ ។ ហើយលោកក៏បានសុំណូម
ពរឲ្យប្រជាពលរដ្ឋធ្វើពាក្យបណ្តឹងជាលាយលក្ខ័អក្សប្តឹងមកឃុំ ស្រុក និងមន្ទីរ សូរិយោដី ខេត្ត រួមជា
មួយនិងមន្ទីរដែលពាក់ពន្ធ័មួយចំនួនទៀត ដើម្បីឲ្យជួយដោះស្រាយ ។

          ដោយសារតែអំពើពុករលួយបែបនេះហើយ ទើបធ្វើឲ្យប្រទេសជាតិ កាន់តែក្រីក្រនិង​ជំពាក់
បំណុលបរទេសវ​ណ្ឌ័ករបែបនេះ ដូច្នេះរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែនគួរតែចាត់
វិធានការលើមន្រ្តីទាំងអស់នេះឲ្យបានធ្ងន់ធ្ងរកំឲ្យពួកគេប្រព្រឹត្តិអំពើពុករលួយបែបអាណាធិបតេត្យ

បែបនេះតទៅទៀត ៕ 

No comments:

Post a Comment

yes