ភ្នំពេញ៖ យក់ ឋិតរដ្ឋា បានដួលលើ ឆាក Concert HM Best of the Best 2012 នៅថ្ងៃបុណ្យនៃក្តីស្រលាញ់។ ប៉ុន្តែអ្នកនាង នៅតែក្រោក ឡើងហើយ នៅតែតស៊ូរហូតដល់ ទៅចប់ចម្រៀង។ ការដួលនេះដោយសារ ការទាក់សំពត់ដ៏វែងរបស់នាង។ នេះជាលើកដំបូងដែល អ្នកនាងបានសម្តែង ជាមួយផលិតកម្មរស្មីហង្សមាស។
បើមើលទៅលើសំលេងរបស់រដ្ឋា ពិតជាពិរោះ ហើយការសំដែងមាន មនោសញ្ចេតនាខ្ពស់ មិនចាញ់សុគន្ធ នីសា ប៉ុន្មានទេ។ បទនេះពិតទទួលការគាំទ្រពីប្រិយមិត្ត យ៉ាងខ្លាំង បើតាមសំលេងស្នូរទះដែរបស់អ្នកស្តាប់។
តែអ្វីដែលភ្លែកនោះ គឺពេលអ្នកនាងដួល សំលេងចម្រៀងនៅតែបន្ត ហាក់បីដូចជាការចាក់ចម្រៀង ជិសជាងការច្រៀងផ្ទាល់។ ទោះជាយ៉ាងណាក៏ដោយ រដ្ឋាពិតជាមានកំលាំងថាមពលខ្ពស់ និងសំលេងពិតជាពិរោះ រំលឹកប្រិយមិត្ត ថាអ្នកនាង បានត្រលប់មកវិញហើយ។
Khmerload
No comments:
Post a Comment
yes