ក្រុងប៉េកាំង: រដ្ឋមន្ត្រីការបរទេសចិនលោក យ៉ាង ជាឈី និងសមភាគីវៀតណាមលោក ផាម ប៊ីញមីញ បានជួបពិភាក្សាគ្នាកាលពីរសៀលថ្ងៃអាទិត្យស្ដីពីទំនាក់ទំនងទ្វេភាគី។
លោក យ៉ាង បានថ្លែងថា ទំនាក់ទំនងចិន-វៀតណាម ទទួលបាននូវការអភិវឌ្ឍន៍ថ្មី ដោយបង្ហាញពីទំនាក់ទំនងថ្នាក់ខ្ពស់ជិតស្និទ និងកំណើនខ្លាំងនៃកិច្ចសហប្រតិបត្តិការនៅក្នុងគ្រប់វិស័យ។
ចិន ត្រៀមខ្លួនធ្វើការជាមួយវៀតណាមដើម្បីអនុវត្តនូវការស្រុះស្រួលគ្នាពីក្រុមមេដឹកនាំរដ្ឋនៃប្រទេសទាំងពីរ និង ពង្រឹងទំនុកចិត្តនយោយាយគ្នាទៅមក សហប្រតិបត្តិការស៊ីជម្រៅ និងដោះស្រាយបញ្ហារសើបនានាដោយត្រឹមត្រូវ ដើម្បីលើកកម្ពស់ការអភិវឌ្ឍទំនាក់ទំនងទ្វេភាគីមានស្ថិរភាព ល្អប្រសើរ និងប្រកដដោយនិរន្តរភាព។
លោកមីញ បានថ្លែងថា ភាគីវៀតណាម បានពេញចិត្តចំពោះមិត្តភាពនិងកិច្ចសហប្រតិបត្តិការជាប្រពៃណីរបស់ខ្លួនជាមួយចិន។
ភ្នំពេញប៉ុស្តិ៏
No comments:
Post a Comment
yes