សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, February 13, 2012

កម្មកររោងចក្រ ណាន កូ បន្តដួលសន្លប់រហូតដល់ ១៥០ នាក់ និងមានអាការៈធ្ងន់ធ្ងរ ៥ នាក់

ព្រះសីហនុ៖  ប្រធាន​សហជីព​សេរី​កម្មករ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​លោក ជា មុនី ដែល​បាន​ចុះ​ទៅ​អង្កេត​ការមើល​ការដួលសន្លប់​របស់​ក​ម្មករ កម្មការិនី រោងចក្រ ណាន កូ ចាប់ពី​ម៉ោង ៤ និង ២០ នាទី​ដល់​ម៉ោង ៧ និង ១០ នាទី​យប់ ថ្ងៃទី​១៣ ខែកុម្ភ ឆ្នាំ​២០១២ នេះ​នៅ​មន្ទីរពេទ្យ​ចំនួន​ពីរ​ក្នុង​ខេត្ត​ព្រះសីហនុ គឺ​មន្ទីរពេទ្យ រស្មី​កំពង់សោម និង​មន្ទីរពេទ្យ CT បាន​ឲ្យ​ដឹងថា កម្មករ​នៅតែ​បន្ត​ការ​សន្លប់​កើនឡើង​ដល់​ទៅ​ជាង ១៥០ នាក់​ក្នុង​​នោះ​មាន​កម្មករ​កម្មការិនី​​ធ្ងន់ធ្ងរ​ចំនួន ៥ នាក់​មាន​អាកា​រៈ
ប្រកា​ច់ និង​និយាយ​រវើរវាយ​មិន​ដឹងអី​។ 

​កម្មករ​ទាំង ៥ នាក់​មានឈ្មោះ ១. មាត ស្រី​តូ​, ២. ង៉ែត ហ៊ីម​, ៣. ជីវី​, ៤.​ឃឿ​ត រត្ន​ភាន់ និង ៥. សំ​អេង​។ ពួកគេ​សុទ្ធតែ​ទទួលរង​ការ​សន្លប់​ធ្ងន់ធ្ងរ​៕

No comments:

Post a Comment

yes