យោងតាមគេហទំព័រសារព័ត៌មាន Gawker បានឲ្យដឹងថា ពាក្យចចាមអារាមនេះបានចាប់ផ្ដើមដំបូងបំផុតនៅក្នុងបណ្ដាញសង្គមជាភាសាចិន គឺ Sina Weibo (ដូច Twitter តែជាភាសាចិន)។ អ្នកប្រើប្រាស់បណ្ដាញសង្គមមួយនេះ បានសរសេរថា ហេតុការណ៍នេះបានកើតឡើងនៅស្ថានទូតកូរ៉េខាងជើងនាទីក្រុងប៉េកាំង។
មិនត្រឹមតែប៉ុណ្ណោះទេ ពាក្យចចាមអារាមនេះបានបន្តរហូតដល់បណ្ដាញសង្គមដ៏ធំគឺ Twitter។ ប្រធានបទនេះបានក្លាយជាប្រធានបទដែលទទួលការពេញនិយមយ៉ាងខ្លាំងបំផុតកាលពីថ្ងៃសុក្រម្សិលម៉ិញនេះ។
ទោះបីជាយ៉ាងណាក្ដី គិតមកទល់ពេលនេះ មិនទាន់មានសារព័ត៌មានធំៗណាមួយបានបញ្ជាក់ពីព័ត៌មាននេះនោះទេ។ ប៉ុន្ដែបើយោងតាម លោក Joe Xu ដែលជាអ្នកកាសែតរបស់ចិនម្នាក់ បានបញ្ជាក់ថា គាត់ស្ថិតនៅក្បែរស្ថានទូតកូរ៉េខាងជើង ហើយបានឃើញឡានជាច្រើនឈប់នៅខាងក្រៅស្ថានទូតនោះ ប៉ុន្ដែគាត់មិនអាចបញ្ជាក់ថាមានរឿងអ្វីកើតឡើងនោះទេ។
ទោះបីជាមិនទាន់មានការបញ្ជាក់ថារឿងនេះគឺជារឿងពិត ឬមិនពិតក៏ដោយ ក៏យើងអាចសន្និដ្ឋានបានថា វាមិនមែនជារឿងពិតនោះទេ ហើយការបង្កើតពាក្យចចាមអារាមនេះ គឺគ្រាន់តែជាការបង្វែរចំណាប់អារម្មណ៍ពីប្រធានបទនៃមន្រ្ដីប៉ូលីសចិនដែលមានឈ្មោះថា Wang Lijun ប៉ុណ្ណោះ។ Wang Lijun ត្រូវបានគេរាយការណ៍ថាបានទាក់ទងជាសម្ងាត់ជាមួយនឹងស្ថានទូតអាមេរិក ដែលធ្វើឲ្យប្រធានបទនៃប៉ូលីសរូបនេះ បានទទួលការពេញនិយមយ៉ាងខ្លាំងក្នុងបណ្ដាញសង្គម Weibo។
គួររំលឹកផងដែរថា លោក គីម ជុងអ៊ុន ត្រូវបានឡើងកាន់អំណាចជាមេដឹកនាំកូរ៉េខាងជើង បន្តពីឪពុករបស់លោក គីម ជុងអ៊ីល កាលពីថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០១១កន្លងទៅ។
No comments:
Post a Comment
yes