សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, March 4, 2012

ដួលរលំសំណង់អគារ រោងចក្រទើប សាងសង់ថ្មី សំណាងល្អគ្មាន អ្នករងរបួស

Photo by DAP-NEWS
DAP-NEWS
ភ្នំពេញៈ សំណង់អគាររោងចក្រ ស្ថិតនៅភូមិដំណាក់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ដែលទើបនឹង សាងសង់ថ្មី មិនទាន់ទាំងរួចរាល់ផងនោះ បានបាក់ដួលរលំទាំងជំហរ នាព្រឹកថ្ងៃអាទិត្យ ទី៤ ខែមីនា ឆ្នាំ២០១២នេះ តែសំណាងល្អមិនបណ្តាលឲ្យ នរណាម្នាក់រងរបួសនោះទេ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា អគារមួយផ្នែក ដែលគេសាងសង់សម្រាប់បម្រើការក្នុងរោងចក្រ ត្រូវ បានដួលរលំទាំងជំហរ ខណៈដែលកំពុងសាងសង់មិនទាន់នឹងចប់សព្វគ្រប់ផងនោះ តែវាជា​សំណាង ល្អ មិនបណ្តាលឲ្យនរណាម្នាក់រងរបួសនោះទេ។ ទោះជាយ៉ាងណាសមត្ថកិច្ច​មិនបាន​បញ្ជាក់ថា សំណង់ អគាររោងចក្រនេះ ជារបស់ក្រុមហ៊ុនណានោះទេ។

កម្លាំងអាជ្ញាធរដែលចុះទៅដល់កន្លែងកើតហេតុ បានអះអាងថា តាមការសន្និដ្ឋានជំហាន ដំបូង អគារ​នេះបាក់ស្រុតបណ្តាលមកពីបច្ចេកទេសនៃការសាងសង់ បូករួមទាំងខ្វះគុណ​ភាពថែមទៀត​ផង។
អាជ្ញាធរបានបញ្ជាក់ទៀតថា អគារដែលបាក់ស្រុតនេះ មានទំហំទទឹង៤០ ម៉ែត្រ និងបណ្តោយ១៦០ ម៉ែត្រ។ សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងដែរថា ក្រុមសន្តិសុខ ក្នុងអគារ រួមទាំងមន្រ្តី​យោធា​ម្នាក់ បានព្យាយាមរារាំង ក្រុមអ្នកសារព័ត៌មាន មិនឲ្យចូលក្នុងទីតាំង ក្នុងបំណងបិទ​បាំងព័ត៌មាន​ជុំវិញ ការបាក់ស្រុតនោះ។
មជ្ឈដ្ឋានប្រជាពលរដ្ឋទូទៅបានរិះគន់ថា ការសាង់សង់អគារនេះ វាគ្មានបច្ចេកទេសត្រឹមត្រូវ ទើប បណ្តាល ឲ្យដួលរលំបែបនេះ វាក៏៏ជាសំណាងល្អដែរ ដែលវារលំនៅពេលនេះ ប្រសិនបើចាំ​មាន​កម្មករ ចូលបម្រើការងារ ទើបរលំនោះ មិនដឹងជាលទ្ធផលគួរឲ្យអាណោចអាធ័មយ៉ាងណានោះទេ។ មជ្ឈដ្ឋាន ប្រជាពលរដ្ឋ ក៏សូមឲ្យមន្ត្រីពាក់ព័ន្ធទៅនឹងការសាងសង់ មេត្តាជួយចាត់វិធាន​ការចំពោះ​សំណង់ទាំង ឡាយណា ដែលគ្មានលក្ខណៈបច្ចេកទេសត្រឹមត្រូវ ដូចជាករណីសំណង់ខាងលើនេះ៕
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS

No comments:

Post a Comment

yes