សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, March 4, 2012

អ្នកស្លាប់ដោយ​សារ​ ព្យុះកំបុតត្បូង កើនឡើង ៣៨នាក់ហើយ នៅសហរដ្ឋអាមេរិក

www.dap-news.com
ជីកាហ្គោៈយោងតាមទីភ្នាក់ងារ ព័ត៌មានចិន “ស៊ិនហួ” ចុះផ្សាយនៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១២ ថា អ្នកស្លាប់ ដោយសារព្យុះកំបុតត្បូង នៅភាគខាងត្បូង ភាគកណ្ដាល សហរដ្ឋអាមេរិក កើនឡើង ដល់៣៨នាក់ហើយ និងមានអ្នករងរបួសជាច្រើននាក់ រួមទាំងខ្យល់បោកបក់កំទេច ភូមិដ្ឋានពលរដ្ឋ អាមេរិកជាច្រើនកន្លែង ។
ប្រភពព័ត៌មាន បានមកពីក្រុមអ្នកជួយសង្គ្រោះ បានឱ្យដឹងថា ក្នុងចំណោមអ្នកស្លាប់ទាំង ៣៨នាក់ ក្នុងនោះនៅឥណ្ឌាណា ស្លាប់មនុស្សចំនួន១៤នាក់ នៅឃេនទួគី ស្លាប់មនុស្សអស់១៩នាក់, ស្លាប់ ០៣នាក់ នៅ អូអ៊ីយ៉ូ និងម្នាក់ នៅអាឡាបាម៉ា កាលពីថ្ងៃសុក្រ ម្សិលមិញនេះ ។

យោងតាមសេចក្ដីរាយការណ៍ ក៏បានឱ្យដឹងទៀតថា នៅចចារ ក៏រងគ្រោះដោយសារខ្យល់ព្យុះ កំបុត ត្បូងនេះដែរ ។
តាមប្រភពព័ត៌មានខាងលើ ក៏បានផ្សាយថា ចចារ និងផ្លរីដា នឹងប្រឈមមុខនឹងព្យុះ កំបុតត្បូង ផង ដែរ នៅថ្ងៃសៅរ៍ ទី៣ ខែមីនា ៕

dap-news

No comments:

Post a Comment

yes