សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, March 4, 2012

រថ​ភ្លើង​បុក​គ្នា​នៅ​ប៉ូ​ឡូញ សម្លាប់​មនុស្ស១៤នាក់ ​របួស​៥៤​នាក់

POLAND_B
ក្រុង​ឆេកូស៊ីនី​: មនុស្ស​១៤​នាក់​បាន​ស្លាប់​ហើយ​យ៉ាង​តិច​៥៤​នាក់​ ទៀត​បាន​រង​របួស​នៅ​ពេល​​រថ​ភ្លើង​ពីរ​​ខ្សែ​ បាន​បុក​ទល់​ក្បាល​​គ្នា​នៅ​ក្នុង​​​​ការ​បុក​រថ​ភ្លើង​​ដ៏​អាក្រក់​បំផុត​​មួយ​នៅក្នុង​ប្រទេស​ប៉ូឡូញ​​ ក្នុង​ពេលជា​ច្រើន​ឆ្នាំ​នេះ។
រដ្ឋ​មន្ត្រី​មហា​ផ្ទៃ​ ​លោក​ចា​សេក ស៊ីចូកគី ដែល​​ប្រញាប់​ប្រញាល់​ទៅ​កាន់​កន្លែង​កើត​ហេតុ​នៅ​តំបន់​ឆាលូប​គី​​ភាគ​ខាង​ត្បូង​ប៉ូឡូញ​ ជា​មួយ​​លោក​នាយក​រដ្ឋ​មន្ត្រី​ ដូណាល់ ថាស់បាន​ថ្លែង​ថា មនុស្ស​១៤​នាក់​បាន​ស្លាប់​នៅ​ក្នុង​ឧប្បតិ្តហេតុ​បុក​រថ​ភ្លើង​កាល​ពី​រាត្រី​ថ្ងៃ​សៅរ៍។
អ្នក​ពន្លត់​អគ្គិស​ភ័យ​រាប់​រយ​នាក់​ បាន​ប្រញាប់​ប្រញាល់​ទៅ​កន្លែង កើត​ហេតុ​ ដែល​រូប​ភាព​ទូរ​ទស្សន៍​បាន​បង្ហាញ​ថា ពួក​គេ​ខ្លះកំពុង​វៀរ​ឡើងលើ​គំនរ​បែក​បាក់នៃទូ​រថ​ភ្លើង​ពណ៌​ខៀវ​ដែល​ឡើង​កោង​បត់​ទៅ​មុខ​ដោយ​សារ​កម្លាំង​​បុក​។

No comments:

Post a Comment

yes