
ក្រុងញូវយ៉ក : អ្នកដំណើរនឹងមានការភ្ញាក់ផ្អើលនៅពេលធ្វើដំណើរមកដល់តំបន់ ហ្គ្រិនសិនត្រល់ស្តេសិន ខណៈបានប្រទះឃើញនូវសត្វពស់យន្តចម្លែកមួយ ដែលមានប្រវែងជិត១៥ ម៉ែត្រ មានទម្ងន់ជាងមួយតោន(១ ១៣០ គីឡូក្រាម) ឈ្មោះថា Titanboa Snake។
នេះជាដំណឹងល្អមួយ ទោះបីវាពុំមែនជាសត្វពស់មានជីវិតពិតក៏ដោយ តែវាមានសភាពដូចជាពស់ពិតដែរ ដោយស្រកាពាសពេញជាពពួកសត្វល្មូនតែម្តង។ សត្វពស់ចម្លែកនោះមានវត្តមានបង្ហាញខ្លួនជាលើកដំបូងនៅឯស្ថានីយ អ្នកដំណើរមួយៗ នេះបើតាមការជូនដំណឹងមួយកាលថ្ងៃទី ២២ ខែមីនា។ លោក រ៉ានដាល់ ក្រេមឺ អ្នកនាំពាក្យសារមន្ទីរស្មីតសុននៀន (Smithsonian) បាននិយាយដោយក្តីរីករាយថា៖«នៅពេលថ្ងៃវាមកបន្លាចមនុស្សលេង។ តែតាមពិតទៅក្នុងលក្ខណៈវិទ្យាសាស្រ្តនោះគេហៅថា«ទំនាក់ទំនងជាមួយ មនុស្សបែបវិទ្យាសាស្រ្ត»។ នេះជាការច្នៃប្រឌិតមួយរបស់អ្នកវិទ្យាសាស្រ្តដោយយកម៉ូដជាសត្វ មានទម្រង់វែងមួយសណ្ឋានជាពស់។ បើសិនជាយើងមើលពេលពស់យន្តនេះវារមករកយើង វាហាក់ដូចជារថយន្តក្រុងដឹកសិស្សានុសិស្សដ៏វែងមួយអ៊ីចឹងដែរ ដោយសារតែអ្នកវិទ្យាសាស្រ្តបានយកគំរូតាមគ្រោងឆ្អឹងសត្វពពួក ល្មូន។
សត្វពស់យន្ត Titanboa Snake នេះត្រូវគេដាក់ឈ្មោះវាតាមលំនាំនៃការរកឃើញទីកន្លែងមួយមាន ឈ្មោះថា Titanoboa ដែលវាជាពាក្យផ្សំ«Titan និង boa» ហើយវាមានប្រវត្តិអាយុកាលប្រហែលជា ៦៥ លាន ឆ្នាំ។ វាក៏ជាការដាក់តាំងពិព័រណ៍វត្ថថ្មីមួយរបស់ក្រុងញូវយ៉កផងដែរ នៅឯសារមន្ទីរប្រវត្តិសាស្រ្តជាតិស្មីតសុននៀន(Smithsonian) នៅថ្ងៃទី ៣០ខែមីនាខាងមុខនេះ។ គេនឹងធ្វើការចាក់ផ្សាយពិសេសមួយ មានរយៈពេលពីរម៉ោងនៅបណ្តាញទូរទស្សន៍នៅថ្ងៃទី ១ ខែ មេសា ក្រោមចំណងជើងថា«Titanoboa: Monster Snake»។
ចនណាថាន ប៊្លុច បានអះអាងថា ដំបូងឡើយ ក្រុមការងារយើងបានប្រមែប្រមូលរកបំណែកទាំងឡាយដើម្បីធ្វើឲ្យ បានជាគ្រោងឆ្អឹងរបស់ Titanoboa តែយើងមិនបានស្វែងយល់ពីវាបានល្អឡើយលុះត្រាតែមានការពិសោធ។ ដោយសារតែមានការជួយជ្រោមជ្រែងពីសិស្សរបស់លោក ទើបគាត់អាចមានពន្លឺនៃការរកឃើញនូវកំណកំណើតផូស៊ីលបញ្ជាក់ពី អត្តសញ្ញាណសត្វពស់នោះ។ លោកបានពណ៌នាថា ផូស៊ីលនៃឆ្អឹងខ្នងវាមានលក្ខណៈដូចទៅនឹងគ្រោងឆ្អឹងសត្វកណ្តុរ ច្រើន តែវាមានទំហំធំដូចជាសត្វរមាស៕PR
No comments:
Post a Comment
yes