សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, March 4, 2012

នារីម្នាក់ត្រូវឃាតក រឹតកសម្លាប់ នៅក្នុងសណ្ឋាគារ ភ្នំប្រុសខេត្តកំពង់ចាម

Photo by DAP-NEWS

Photo by DAP-NEWS

 កំពង់ចាមៈ នារីម្នាក់ត្រូវបានឃាតកវាយ និងរឹតក សម្លាប់នៅក្នុងបន្ទប់ទឹក នៃបន្ទប់លេខ៣១៨ សណ្ឋា គារភ្នំប្រុស ខេត្តកំពង់ចាម សពនារីរងគ្រោះត្រូវបាន គេដឹងនៅវេលាម៉ោង១២ ថ្ងៃត្រង់ទី៤ ខែមីនា ឆ្នាំ ២០១២ តាមរយៈអ្នកសំអាតបន្ទប់។
លោក ហង្ស វ៉ាន់ចន អធិការរងនគរបាលក្រុង កំពង់ចាម បានមានប្រសាសន៍ឲ្យដឹងថា នារីរង គ្រោះ មានឈ្មោះ ស្រី នាង អាយុ២១ ឆ្នាំ មានស្រុកកំណើតនៅភូមិព្រែកត្បូង ឃុំព្រែកត្បូង ស្រុកគៀន ស្វាយ ខេត្តកណ្តាល ប៉ុន្តែបច្ចុប្បន្ននារីរងគ្រោះមករកស៊ីផ្លូវភេទនៅភូមិចុងថ្នល់ សង្កាត់បឹងកុក ក្រុងកំពង់ចាម។

លោកអធិការរងបានឲ្យដឹងទៀតថា ព័ត៌មានឃាតកម្មខាងលើសមត្ថកិច្ច បានដឹងនៅវេលាម៉ោង១២ ថ្ងៃ ត្រង់ ថ្ងៃទី៤ នេះ ។ លោកបានបន្តទៀតថា តាមការត្រួតពិនិត្យសាកសពឃើញថា នារីរងគ្រោះ ត្រូវ ជន ដៃដល់ បានវាយនៅក្នុងបន្ទប់ដេករួច ទើបអូសចូលទៅក្នុងបន្ទប់ទឹករឹតកសម្លាប់ជាក្រោយ ហើយអ្នក ទាំងពីរនោះ អាចមិនទាន់បានរួមរក្សជាមួយគ្នាទេ ព្រោះឃើញស្រោមអនាម័យ នៅមិន ទាន់មានប្រើ ប្រាស់ ហើយលើខ្លួនសាកសពមានស្នាមជាំជាច្រើនកន្លែង ជាពិសេសលើ រង្វង់មុខ របស់នាងតែម្តង។
លោកអធិការរងបានបន្តទៀតថា សាកសពនារីរងគ្រោះក្រោយពេលត្រួតពិនិត្យ សមត្ថកិច្ចបាន យក ទៅ រក្សាទុកនៅវត្តបឹងកុករង់ចាំសាច់ញាតិមកទទួល ហើយបច្ចុប្បន្នសមត្ថកិច្ច កំពុងធ្វើការស្រាវ ជ្រាវ រកមុខ ឃាតក ដើម្បីចាប់យកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕

DAP-NEWS

No comments:

Post a Comment

yes