អតីតអនុសេនីយ៍ទោ ហង្ស វុទ្ធី ហៅ យមរាជ នាយរងនគរបាលផ្នែកព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការនគរបាលរាជធានីភ្នំពេញ និងជាដៃស្តាំរបស់អតីតស្នងការនគរបាលរាជធានីភ្នំពេញ ហេង ពៅ កាលពីល្ងាចថ្ងៃសុក្រ ទី២០ ខែមេសា ឆ្នាំ២០១២នេះ បានចូលខ្លួនមកសារភាព និងប្រគល់ខ្លួនឲ្យសមត្ថកិច្ចនគរបាលក្រសួងមហាផ្ទៃ បន្ទាប់ពីរត់ចេញពីពន្ធនាគារព្រៃស បានរយៈពេល៨ឆ្នាំ។
ហង្ស វុទ្ធី កាលពីវេលាម៉ោង ២ រសៀលនេះត្រូវបានអមដោយលោកមេធាវី កៅ សូផា នោះ បានធ្វើដំណើរទៅកាន់ទីស្នាក់ការអង្គការលីកាដូ ដែលមានទីតាំង នៅក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន ដើម្បីសារភាពប្រគល់ខ្លួនឱ្យសមត្ថកិច្ច និង សុំឲ្យច្បាប់ជួយរកយុត្តិធម៌ ចំពោះការចោទប្រកាន់លើរូបគាត់។
សូមបញ្ជាក់ថា ហង្ស វុទ្ធី ធ្លាប់ត្រូវបានតុលាការកាត់ទោសពីបទមនុស្សឃាត ជម្រិតទារប្រាក់ និងការឃុំខ្លួនមនុស្សខុសច្បាប់ ពាក់ព័ន្ធទៅនឹងការរៀបចំគម្រោងសម្លាប់លោក ថុង អ៊ុយប៉ាង ចាងហ្វាយកាសែតកោះសន្តិភាព ការបាញ់សម្លាប់លោក សុក សេដ្ឋាមុន្នី ចៅក្រមនៃសាលាដំបូងរាជធានីភ្នំពេញ និងបានបាញ់លោក គឹម ដាវុធ មន្រ្តីអគ្គិសនីកម្ពុជាឲ្យពិការអស់មួយជិវិត៕
No comments:
Post a Comment
yes