សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, April 22, 2012

សម្តេចក្រុមព្រះ ឲ្យ​សមរង្ស៊ី កឹម​សុខា ប្រកាស​ខ្លួន​ជា​អ្នក​សីហនុ​និយម​វិញ​ល្អ​ជាង​

 សម្តេចក្រុមព្រះ​នរោត្តមរណឫទ្ធិ ក្នុងពីធីជួបជាមួយសមាជិកនាពេលកន្លងមក
CEN:ដោយ: មុនី​រ័ត្ន​
ភ្នំពេញ: ​សម្តេចក្រុមព្រះ​នរោត្តមរណឫទ្ធិ ប្រធាន​គណបក្ស​នរោត្តម​រណឫទ្ធិ បាន​មាន​ព្រះបន្ទូល​ថា មានតែ​របបរាជានិយម​ទេ ដែល​អាច​កសាង​ជាតិ​ឲ្យ​បាន​លឿន​។​

​ការ​ថ្លែង​បែបនេះ​របស់​សម្តេចក្រុមព្រះ​នរោត្តមរណឫទ្ធិ បានធ្វើ​ឡើង​ក្នុង​ពិធី​ជួប​សំណេះ​សំណាល​ជាមួយ​ថ្នាក់ដឹកនាំ និង​មន្ត្រីជាន់ខ្ពស់​គណបក្ស​ន​រោ​ត្ត​ម​រណឫទ្ធិ​នា​ព្រឹក​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០១២ នៅ​ស្នាក់ការ​កណ្តាល​គណបក្ស​នៅ​វិទ្យាល័យ​ឥន្ទ្រ​ទេវី​។​

​សម្តេចក្រុមព្រះ​បាន​មានប្រសាសន៍​បន្តថា កុំ​រិះ​គន់​ព្រះអង្គ​តទៅទៀត ផ្ទុយទៅវិញ​លោក​សម រង្ស៊ី កឹម សុខា អ្នក​ដទៃទៀត​ប្រកាស​ខ្លួន​ជា​អ្នករាជានិយម​វិញ​ទៅ​វា​ល្អ​ជាង​។ 


សម្តេចក្រុមព្រះ​បាន​រម្លឹក​ទៅ​ថ្នាក់ដឹកនាំ​នៅតាម​បណ្តា​ខេត្ត​របស់​គណបក្ស​ព្រះអង្គ​ថា ការបោះ​ឆ្នោត និង​ការ​ទៅរក​សំឡេង​សន្លឹក​បោះឆ្នោត គណបក្ស​នរោត្តមរណឫទ្ធិ ជា​គណបក្ស​រាជានិយម​ពិតប្រាកដ ដូច្នេះ​សំឡេង​អ្នក​ដែល​ទៅ​បោះឆ្នោត​ឲ្យ​គណបក្ស​នរោត្តមរណឫទ្ធិ គឺជា​សំឡេង​អ្នករាជានិយម និង​សីហនុ​និយម។ ព្រះអង្គ​បាន​ពន្យល់ថា ព្រះអង្គ​មិនដែល​ហ៊ាន​ប្រើ​ឈ្មោះ​របស់​សម្តេចឪ​ទេ ប៉ុន្តែ​គ្រាន់តែ​បំរើ​សីហនុ​និយម​ដែលមាន​មូលដ្ឋាន​ជាក់ស្តែង ដោយ​សម្តេច​ថា សម្តេចឪ​នរោត្តម​សីហនុ​ប្រជាពលរដ្ឋ​ស្រលាញ់​ណាស់ ព្រោះ​ព្រះអង្គ ជា​និមិត្តរូប​ឯករាជ្យ បូរណភាព​ទឹកដី​អធិបតេយ្យ​របស់​ជាតិ យុត្តិធម៌​ក្នុងសង្គម នយោបាយ​កម្ពុជា ជួយ​កម្ពុជា ជា​នយោបាយ​សេដ្ឋកិច្ច​អភិវឌ្ឍន៍​ជាតិ​៕​

No comments:

Post a Comment

yes