សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, April 27, 2012

ប្រជាប្រិយភាពគណបក្ស សម រង្ស៊ី កាន់តែមានសន្ទុះ គណបក្សកាន់អំណាចកាន់តែបង្កការរំខាន


ដោយ​សារ​តែ​ប្រ​ជា​ប្រិយ​ភាព​របស់​គណបក្ស សម រង្ស៊ី មាន​សន្ទុះ​កាន់​តែខ្លាំង​ឡើ​ងពីមួ​យថ្ងៃ​
ទៅមួយ​ថ្ងៃ បាន​ធ្វើ​ឲ្យ​គណ​បក្ស​កាន់​អំណា​ចក្រោម​ការ​គ្រប់​គ្រងរបស់រដ្ឋាភិបាលក្បាលធំជាង
ខ្លួនក្រុងភ្នំពេញរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែននោះ បានធ្វើឲ្យពួកគេមានការភ័យខ្លាច
និងព្រួយបារម្ភគ្រប់ជំហ៊ាន​ រហូតដល់បង្ករបញ្ហារំខានស្មុកស្មាញជាច្រើនដល់គណបក្ស សម រង្ស៊ី ។

តួយ៉ាងបើយោងតាមសេចក្តីរាយការណ៏ពីក្រុមការងាររបស់គណបក្ស សម រង្ស៊ី ខេត្តព្រៃវែង មក
បានឲ្យដឹងថា ស្លាកសញ្ញាគណបក្ស សម រង្ស៊ី នៅក្នុងខេត្តមួយនេះត្រូវបានរំខាននិងយាយីពីសំ
ណាក់សមត្ថកិច្ចនៅក្នុងមូលដ្ឋានឥតឈប់ឈរ ដោយសារតែពួកគេមានការព្រួយបារម្ភពីសន្ទុះ
គាំទ្រពីសំណាក់ប្រជាពលរដ្ឋមកលើគណបក្ស សម រង្ស៊ី មានការហក់ឡើងខ្ពស់គួរឲ្យចាប់
អារម្មណ៏នោះ ។


សូមជំរាបថាស្លាកសញ្ញារបស់គណបក្ស សម រង្ស៊ី មួយកន្លែងនៅក្នុងឃុំក្របៅ ស្រុកកំចាយមារ
ខេត្តព្រៃវែង កាលពីពេលកន្លងទៅថ្មីៗនេះត្រូវបានជនមិនស្គាល់មុខលួចដកយកទៅបាត់ ដោយ
មិនដឹងពីមូលហេតុ បន្ទាប់ពីមានការបាត់ស្លាករបស់គណបក្ស សម រង្ស៊ី នៅក្នុងឃុំក្របៅ ស្រុកកំចាយមានេះហើយ គណបក្ស សម រង្ស៊ី បានដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ចមូលដ្ឋាន ដើម្បីធ្វើការស៊ើបអង្កេត រកជនល្មើសដែលបានដកស្លាកសញ្ញារបស់គណបក្ស សម រង្ស៊ី នោះ
ក៏ប៉ុន្តែមិនត្រូវបានអាជ្ញាធរធ្វើការពិនិត្យនិងដោះស្រាយចំពោះពាក្យបណ្តឹងតវ៉ារបស់គណបក្ស
សម រង្ស៊ី ករណីខាងលើនេះឡើយ ។ បន្ទាប់មកគណបក្ស សម រង្ស៊ី បានស្នើសុំលើកស្លាកសញ្ញា
របស់គណបក្ស សម រង្ស៊ី នៅទីតាំងដដែល ក៏ប៉ុន្តែការលើកស្លាកគណបក្ស សម រង្ស៊ីនេះ មិន​បាន​ប៉ុន្មានថ្ងៃផង ក៏ត្រូវបានឈ្មោះ ឈឹម ថា ដែលជាមន្រ្តីការិយាល័យអប់រំស្រុកកំចាយមារ និង
គូកនបានទៅរុះរើស្លាកសញ្ញារបស់គណបក្ស សម រង្ស៊ី យកទៅដាក់នៅកន្លែងផ្សេងដោយគ្មាន
ការអនុញ្ញាត្តិពីគណបក្ស សម រង្ស៊ី ជាមុននោះឡើយ ។ ដោយមើលឃើញនូវទង្វើដ៏មិនគួរគាប់បី​បែបនេះហើយនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១២ លោក គង់ គាំ ប្រធានស្តីទីគណបក្ស សម រង្ស៊ី
បានផ្ញើរលិខិតមួយច្បាប់ទៅលោក អ៊ុង សាមី អភិបាលខេត្តព្រៃវែង ដោយជំរាបជូនអំពីការយាយី
និងការបង្ករការរំខានមកលើគណបក្ស សម រង្ស៊ី ពីសំណាក់សមត្ថកិច្ចមូលដ្ឋាន ។ ដោយលោក
គង់ គាំ បានយោងទៅលើច្បាប់ស្តីពីគណបក្សនយោបាយ, លិខិតចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១២
របស់គណបក្ស សម រង្ស៊ី , លិខិតលេខ ២៣៧/១២ សជណ ចុះថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១២ របស់
អភិបាលខេត្តព្រៃវែង ។

នៅក្នុងលិខិតរបស់លោក គង់ គាំ ប្រធានស្តីទីគណបក្ស សម រង្ស៊ី ដាក់ជូនទៅលោក អ៊ុង សាមី
អភិបាលខេត្តព្រៃវែងនោះ លោក គង់ គាំ បានរំលឹកនិងព្រមានតាមបែបផែនអ្នកចាស់ទុំផ្នែក
នយោបាយទៅកាន់លោក អ៊ុង សាមី ថា​ គណបក្ស សម រង្ស៊ី បានសន្និដ្ឋានថា​​ចំពោះបញ្ហា​ការ​បាត់ស្លាកសញ្ញារបស់គណបក្ស សម រង្ស៊ី  និងការរុះរើ​ស្លាកសញ្ញា​គណបក្ស ដោយគ្មានការអនុ
ញ្ញាតពីគណបក្ស សម រង្ស៊ី នៅក្នុងភូមិក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង គឺជាអំពើល្មើស ដោយមិនចេញមុខ របស់ជនដៃដល់ និងអ្នកនៅពីក្រោយដដែល ។

លោក គង់ គាំ បានបន្ថែមទៀតផងដែរថា គណបក្សនយោបាយតែពីរដែលមានអំណាចនៅថ្នាក់
ជាតិ ណៅព្រឹទ្ធិសភា រដ្ឋសភា​ថ្នាក់ក្រោមជាតិ នៅរាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ និងឃុំ-សង្កាត់
ប្រាកដជាអាចលើកស្លាក ដោយមានការជូនព័ត៌មានរវាងគ្នានិងគ្នាយ៉ាងជាក់ស្តែងណាស់។ ជាដរាបមក គណបក្សប្រជាជនកម្ពុជាទៅវិញទេ ដែលមិនដែលលើកយកបញ្ហា លើកស្លាកគណ​បក្សប្រជាជនកម្ពុជា ជាព័ត៌មានដល់ភាគីខាងសមាជិកក្រុមប្រឹក្សារបស់គណបក្ស សម រង្ស៊ី ។

នៅក្នុងលិខិតរបស់លោក គង់ គាំ ប្រធានស្តីទីរបស់គណបក្ស សម​រង្ស៊ី ដាក់ជូនទៅលោក អ៊ុង សាមី អភិបាលខេត្តព្រៃវែងបានបន្តទៀតផងដែរថា សមត្ថកិច្ចខាងភាគីគណបក្សប្រជាជនកម្ពុជា
នៅឃុំក្របៅ ស្រុកកំចាយមារ បានយកហេតុផលមិនត្រឹមត្រូវថា ស្លាកគណបក្ស សម រង្ស៊ី ដែល
គេយាយីនេះ គឺជាការរំខានដល់ការទៅមករបស់លោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ។ ដោយ
លោក គង់ គាំ បានបញ្ជាក់បន្ថែមបន្តទៀតថា ហេតុផលដែល សមត្ថកិច្ចខាងភាគីគណបក្ស​ប្រជាជនកម្ពុជា នៅឃុំក្របៅ ស្រុកកំចាយមារ បានលើកនេះវាគឺជាហេតុផលដែលមិនអាច​ទទួលយកបាននោះទេ ។

សូមជំរាបថានៅពេលគេបានលឺការលើកឡើងនូវហេតុផលដ៏សែនយ៉ាប់របស់សមត្ថកិច្ចឃុំក្របៅ
រួចមកអ្នកណាៗក៏គេចង់តែសើចផងដែរ ព្រោះថាគ្រាន់តែការលើកស្លាករបស់គណបក្ស សម រង្ស៊ី ធ្វើឲ្យរំខានដល់ការទៅមករបស់លោក ស ខេង ទៅវិញ គេសួរថាចុះបើការលើកស្លាករបស់
គណបក្សប្រជាជន នៅកន្លែងនោះដែរ មិនរំខានដល់ការធ្វើដំណើររបស់លោក ស ខេង ទេឬអី​បានជាមកទើសតែស្លាកសញ្ញារបស់គណបក្ស សម រង្ស៊ី តែមួយនោះ ហើយចុះការលើកស្លាក
របស់គណបក្សប្រជាជនព្រូងព្រាតនៅតាម​ទីសាធារណៈ មុខសាលារៀន​ មុខខ្លោងទ្វារវត្តអារាម
លើស្ពាន និងតាមប៉ាណូផ្សេងៗ ហេតុអីបានជាមិនធ្វើឲ្យប៉ះពាល់ដល់ការធ្វើដំណើររបស់
លោក ស ខេង នោះផង នេះបានចំជាការលើកឡើងឲ្យរួចតែពីមាត់មែន ។

គួរជំរាបផងដែរថា បន្ទាប់ពីប្រធានស្តីទីរបស់គណបក្ស សម រង្ស៊ី លោក គង់ គាំ បានផ្ញើរលិខិត
មួយច្បាប់ជូនលោក អ៊ុង សាមី អភិបាលខេត្តព្រៃវែង កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១២ បាន
តែមួយថ្ងៃប៉ុណ្ណោះ ស្លាកសញ្ញារបស់គណបក្ស សម រង្ស៊ី មួយទៀតនៅក្នុងសង្កាត់កំពង់លាវ
ក្រុងព្រៃវែង កាលពីព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១២ ត្រូវបាននាយករងនិងគ្រូបង្រៀន នៃវិទ្យាល័យហ៊ុន សែននៅសង្កាត់កំពង់លាវ ក្រុងព្រៃវែងដែលមានឈ្មោះទី១ លោក ហួន ប៊ុន ជានាយករងវិទ្យាល័យ ហ៊ុន សែន ក្រុងកំពង់លាវ ទី២លោក នៅ អេង គ្រូបង្រៀនវិទ្យាល័យ ហ៊ុន សែន សង្កាត់កំពង់លាវ ក្រុងព្រៃវែង ទី៣លោក ប៊ុន ធំ គ្រូបង្រៀនវិទ្យាល័យ ហ៊ុន សែន​ សង្កាត់កំពង់លាវ ក្រុងព្រៃវែងនិងគ្រូបង្រៀនចំនួន១០នាក់ផ្សេងទៀតផងដែរ រួមជាមួយសិស្សា
នុសិស្សនៅវិទ្យាល័យ ហ៊ុន សែន កំពង់លាវក្រោមការបញ្ជារបស់នាយករងសាលានិងគ្រូ​បង្រៀនមានចំនួន១៥នាក់ ក្នុងការដកស្លាកសញ្ញាគណបក្ស សម រង្ស៊ី ចេញពីទីនោះយកទៅដាំ
នៅទីកន្លែងផ្សេង ចំងាយប្រហែលប្រមាណជា១០០មែត្រ ពីទីតាំងចាស់ ដោយមិនបានជូន​
ដំណឹងមកគណបក្ស សម រង្ស៊ី សង្កាត់កំពង់លាវ ក្រុងព្រៃវែង ឲ្យបានដឹងជាមុននោះទេ ។

សូមជំរាបថា នៅពេលដែលគណបក្ស សម រង្ស៊ី មានសន្ទុះគាំទ្រកាន់តែកើនឡើង រួមផ្សុំជាមួយ
និងការបោះឆ្នោតកាន់តែជិតមកដល់ហើយនោះការរំខានពីគណបក្សកាន់អំណាច មកលើ​គណបក្ស សម រង្ស៊ី កាន់តែច្រើនឡើងៗ ហើយវប្បធម៌នៃការដើរគៀងគ ទិញសមាជិក​របស់​គណបក្ស សម រង្ស៊ី នៅតាមមូលដ្ឋានពីសំណាក់គណបក្សប្រជាជនក៏មានច្រើននោះដែរ តែវា
ជាការចំណាយពេលឥតប្រយោជន៏តែប៉ុណ្ណោះរបស់គណបក្សកាន់អំណាច ព្រោះគេបានដឹងពី
ល្បិចកលអាក្រក់របស់គណបក្សប្រជាជនអស់ទៅហើយ ហើយសមាជិករបស់គណបក្ស សម រង្ស៊ី គឺមានភាពស្មោះត្រង់និងក្លាហាចំពោះជាតិ និងប្រជារាស្រ្តគឺសំឡុតមិនខ្លាច និងទិញមិន
បានជាដាច់ខាត នេះជាស្មារតីរបស់សមាជិកគណបក្ស សម រង្ស៊ី ។ ដោយឃើញបែបនេះហើយ ទើបបានជាគណបក្សកាន់អំណាចក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលក្បាលធំជាងខ្លួន របស់
លោក ហ៊ុន សែន ភ័យខ្លាចក្នុងការបោះឆ្នោតចាញ់គណបក្ស សម រង្ស៊ី ឡើងញ៉រតត្រុកដូច​កូន
ចាបត្រូវ​ទឹកភ្លៀង​ខំប្រឹងរកវិធីគ្រប់បែបយ៉ាង ដើម្បី​បន្សាបប្រជាប្រិយភាពរបស់គណបក្ស សម
រង្ស៊ី តែទោះជាយ៉ាងណាគឺគ្មានសង្ឃឹមនោះទេ គឺប្រៀបបីដូចជារាវម្ជុលនៅក្នុងបាតសមុទ្រយ៉ាង
ដូច្នោះដែរ ៕ 

No comments:

Post a Comment

yes