សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, April 20, 2012

ហង្ស វុទ្ធី ហៅ យមរាជ ដែលហែកគុក រត់កាលប៉ុន្មានឆ្នាំមុន ចូលសារភាពវិញ

Photo by DAP-NEWS

 Friday, 20 April 2012 18:38 ដោយ ៖ ប៉ិច នរៈ-បាន ចក់
E-mailPrintPDF
ភ្នំពេញ ៖ បន្ទាប់ពីរត់គេចខ្លួន បាត់ដំណឹង សូន្យឈឹង អស់រយៈពេលជិត ៧ឆ្នាំ ស្រាប់ តែឧក្រិដ្ឋជនឈ្មោះ ហង្ស វុទ្ធី ហៅទិវា១៦ និងមានរហស្សនាម យមរាជ បានចេញមុខ មកសារភាព ហើយឱ្យអង្គការ ណអឿ ជួយ មុននឹងប្រគល់ខ្លួនឱ្យសមត្ថកិច្ច នាំយកទៅ ដាក់នៅពន្ធនាគារវិញ ដែលការលេចមុខ របស់ឧក្រិដ្ឋជន សមត្ថកិច្ចកំពុងស្វែងរកចាប់ ខ្លួនមកវិញនេះស្ទើរតែមិនឱ្យគេជឿ បើគេ មិនបានឃើញ និងជួបដោយផ្ទាល់ទេនោះ។
ហង្ស វុទ្ធី រហស្សនាម យមរាជ នៅវេលា រសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០១២ម្សិល មិញនេះ បានពឹងពាក់មេធាវីរបស់ខ្លួន គឺ លោក កៅ ស៊ូផា ឱ្យជូនទៅកាន់ទីស្នាក់ការ  អង្គការសិទ្ធិមនុស្សអាដហុក ដើម្បីជួយដល់ រូបគេ មុននឹងប្រគល់ខ្លួនឱ្យទៅសមត្ថកិច្ចនាំ ទៅដាក់នៅពន្ធនាគារវិញ។ប៉ុន្ដែ ខណៈដែល អង្គការអាដហុកថា មិនមានលទ្ធភាពជួយ នោះ មេធាវីបាននាំខ្លួនឧក្រិដ្ឋជន ហង្ស វុទ្ធី ដែលមានរហស្សនាម យមរាជ ទៅកាន់ទី ស្នាក់ការ អង្គការលីកាដូ ដែលមានទីតាំង នៅក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន នៅវេលាម៉ោង ២រសៀលថ្ងៃដដែល ។

នៅទីស្នាក់ការអង្គការសិទ្ធិមនុស្សលីកាដូ ឧក្រិដ្ឋជន ហង្ស វុទ្ធី រហស្សនាម យមរាជ  ដែលមានទាំងម្ដាយវ័យចាស់ជរាទៅជាមួយ ដែរនោះ បានធ្វើការអះអាងប្រាប់អ្នកកាសែត ថា មូលហេតុដែលខ្លួនចេញមុខមកសារភាព នោះ គឺដើម្បីចង់បាននូវភាពយុត្ដិធម៌ និងចង់ ឱ្យប្រព័ន្ធយុត្ដិធម៌សើរើរឿងក្ដីរបស់ខ្លួនឡើង វិញ ហើយក៏ដើម្បីជាការបញ្ជាក់ថា ការរត់ ចេញពីពន្ធនាគារកន្លងមក គឺមិនមែនជា ចេតនារបស់ខ្លួននោះទេ តាមពិតគឺខ្លួនរត់ ចេញទៅតាមការគំរាមកំហែង ពីអ្នកជាប់ ឃុំឃាំងក្នុងបន្ទប់ជាមួយចំនួន ៤នាក់ ដែល ជាក្រុមចោរលួច ចោរប្លន់ ហើយពួកគេធ្វើ សកម្មភាពអារចង្រឹងបង្អួច ដើម្បីរត់គេច ខ្លួន ។
ឧក្រិដ្ឋនជន ហង្ស វុទ្ធី បានអះអាងបន្ដ ថា ការចូលសារភាពនេះគឺចង់ឱ្យសើរើរឿង នេះឡើងវិញ ហើយបើមានភស្ដុតាង និង សាក្សីត្រឹមត្រូវ សូមឱ្យដាក់គុកដល់រូបគេ អស់មួយជីវិតចុះ។ក្នុងនោះឧក្រិដ្ឋជន ហង្ស វុទ្ធី បានអះអាងថា បើរូបគេនៅបន្ដរត់គេច ខ្លួនទៀត វានៅតែអយុត្ដិធម៌មួយជីវិត ហើយ ការចេញមុខមកនេះ ដើម្បីបញ្ជាក់ថា ទី១- រូបគេមិនបានអារគុករត់ចេញនោះទេ និង ទី២-ការចោទមកលើរូបគេថា ជាឃាតក សម្លាប់អ្នកនេះសម្លាប់អ្នកនោះ គឺជារឿង មិនពិតទេ ដូចនេះ រូបគេទាមទារឱ្យមាន សាក្សី និងកាត់ទោសសារជាថ្មី ហើយបើមាន មែនសូមឱ្យយករូបគេ ទៅធ្វើអ្វីក៏ធ្វើទៅ។ ក្រៅពីការអះអាងខាងលើ ឧក្រិដ្ឋជន ហង្ស វុទ្ធី ក៏ធ្វើការអំពាវនាវសូមឱ្យអ្នកកាសែត អង្គការសិទ្ធិមនុស្ស និងសមត្ថកិច្ចជួយរូបគេ កុំឱ្យមានការវាយដំ ទៅលើរូបគេតទៅ ទៀត ខណៈរូបគេត្រូវបាននាំទៅដាក់ពន្ធនា គារវិញនោះ ។
ពាក់ព័ន្ធទៅនឹងការរត់ចេញពីគុក ឧក្រិដ្ឋ ជន ហង្ស វុទ្ធី បានរៀបរាប់ឱ្យដឹងថា កាល ពីយប់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០០៦ មាន ជនល្មើសចំនួន៤នាក់ ដែលជាមុខសញ្ញាចោរ លួច ប្លន់ ជាប់គុកក្នុងបន្ទប់ជាមួយចំនួន ៤ នាក់ រួមមានឈ្មោះ អាសឺង, អាយួន, អា វែង និងអាចាម បានរៀបគម្រោងអារចង្រឹង ដែកបង្អួចគុករត់ ដោយប្រើរណាអារដែក។ ក្នុងនោះខណៈពួកវាធ្វើសកម្មភាព គឺពួកវា បានចាប់ខ្លួនចងដៃចងជើង និងយកក្រណាត់ ញុកមាត់កុំឱ្យស្រែក ហើយពេលអារដាច់ពួក វាម្នាក់បានប្រើខ្សែចងសំរូតចុះ រួចហើយឱ្យ រូបខ្លួនចុះបន្ទាប់ និងបក្ខពួកវា ៣នាក់ទៀត សំរូតចុះជាបន្ដបន្ទាប់ទាល់តែអស់ ពេលចុះ ដល់ដី ស្រាប់តែមានរថយន្ដមួយគ្រឿងបើក មកទទួល ហើយអ្នកនៅក្នុងរថយន្ដថែមទាំង ស្រែកហៅចំឈ្មោះ យមរាជ ថែមទៀតផង។ បន្ទាប់ពីជិះរថយន្ដរត់គេចខ្លួនចេញផុត ពួក គេក៏បែកគ្នាអស់ទៅ ហើយខ្លួនបានធ្វើដំណើរ ទៅកាន់ខេត្ដកំពត ចុងក្រោយទៅស៊ីឈ្នួល អូសបង្គា ដើម្បីយកលុយដោះស្រាយជីវភាព ហើយបន្ទាប់មកទៀតគេចខ្លួនទៅកាន់តំបន់ ប៉ោយប៉ែតស៊ីឈ្នួលអូសរទេះគេជាហូរហែ រហូតដល់ចុងក្រោយនេះ ទើបសម្រេចចិត្ដ ចូលខ្លួនមកសារភាព ហើយខណៈចូលខ្លួន មកនេះ គឺរូបគេមិនមានអ្វីជាប់នឹងខ្លួននោះ ទេ ហើយដាច់បាយដាច់ទឹកទៀតផង ។
លោក ចាន់ សុវ៉េត មន្ដ្រីអង្គការសិទ្ធិ មនុស្សអាដហុក បានប្រាប់អ្នកកាសែតឱ្យ ដឹងថា នៅវេលាម៉ោង ១២ និង៣០នាទីថ្ងៃ ត្រង់ លោកមេធាវី កៅ ស៊ូផា បានយកយម រាជ ឱ្យអង្គការអាដហុក តែគាត់គិតថា អាដ ហុកមិនអាចជួយបាន ក៏បញ្ជូនទៅអង្គការ លីកាដូវិញ ដើម្បីឱ្យលីកាដូ ជួយព្យាបាល និងឱ្យបាយទឹក ព្រោះគាត់អត់បាយពីរថ្ងៃ ហើយ និងមានជំងឺផងដែរ ។
លោក កៅ ស៊ូផា ដែលជាមេធាវីការពារ ក្ដីបានអះអាងថា កូនក្ដីរបស់ខ្លួនត្រូវតុលា ការចោទប្រកាន់ ៣ករណី ហើយសំខាន់បំផុត ចោទថា ហែកគុករត់ ។ លោកមេធាវី កៅ  ស៊ូផា បានសូមឱ្យអ្នកកាសែតធ្វើជាសាក្សីធ្វើ ម៉េចនាំគាត់ទៅពន្ធនាគារវិញ ដើម្បីសុវត្ថិ ភាពរបស់គាត់ គឺមិនត្រូវបានគេសម្លាប់មិន ត្រូវបានគេគំរាមកំហែង និងធ្វើទារុណកម្ម។ ក្នុងនោះលោកមេធាវី កៅ ស៊ូផា សូមឱ្យ តុលាការ ស៊ើបអង្កេតរឿងនេះឡើងវិញ ផងដែរ ។
សូមបញ្ជាក់ថា ឧក្រិដ្ឋជន ហង្ស វុទ្ធី ហៅ យមរាជ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ហើយ តុលាការ ចោទប្រកាន់ និងធ្វើការផ្ដន្ទាទោស ក្នុងសំណុំរឿងឧក្រិដ្ឋកម្មជាច្រើនករណី និង មានឧក្រិដ្ឋជនជាច្រើននាក់ ដែលរួមមាន ហេង ពៅ ជាមេខ្លោង និងបក្ខពួកជាច្រើន ទៀត ដូចជា លី រ៉ាស៊ី, អ៊ុំ សំខេង និង ហង្ស វុត្ថា ជាប្អូនប្រុស...ជាដើម ។ ក្នុងនោះនៅ ឆ្នាំ២០០៨ សាលាដំបូងរាជធានីភ្នំពេញបាន បើកសវនាការលើសំណុំរឿងករណីបាញ់ប៉ង សម្លាប់ មន្ដ្រីក្រុមហ៊ុនអគ្គិសនីកម្ពុជាម្នាក់ ឈ្មោះ គឹម ដាវុធ កាលពីខែវិច្ឆិកា ឆ្នាំ ២០០៥ ឱ្យរងពិការអស់មួយជីវិតដោយសំណុំរឿងខាងលើនេះ បានសម្រេចដាក់ទោស ហេង ពៅ, អ៊ុំ សំខេង និងហង្ស វុទ្ធី ឱ្យជាប់ពន្ធនា គាររយៈពេល ១៨ឆ្នាំម្នាក់ៗ និងរួមគ្នាសង ទៅជនរងគ្រោះ ចំនួន៨០ម៉ឺនដុល្លារ។ ក្រៅ ពីសំណុំរឿងនេះ ឧក្រិដ្ឋជន ហង្ស វុទ្ធី ក៏ ជាប់ពាក់ព័ន្ធទៅនឹងសំណុំរឿងជាច្រើនទៀត ដូចជាករណីឃាតកម្មបាញ់សម្លាប់ លោកចៅ ក្រម សុក សេដ្ឋាមុន្នី និងករណីប៉ុនប៉ងសម្លាប់ មន្ដ្រីជាន់ខ្ពស់កងរាជអាវុធហត្ថ និងមន្ដ្រីព្រះ រាជអាជ្ញាមួយចំនួនទៀតផងដែរ តែពេល ចូលសារភាព ហង្ស វុទ្ធី បានធ្វើការបដិសេធ ចោលទាំងអស់ ។
ដោយមកជាមួយកូនប្រុស ម្ដាយវ័យ ចំណាស់របស់ឧក្រិដ្ឋជនហង្ស វុទ្ធី បានលើក ដៃធ្វើការអំពាវនាវ សុំឱ្យព្រះមហាក្សត្រនិង សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី មេត្ដាជួយរកយុត្ដិធម៌ដល់កូនប្រុសរបស់ លោក និងសុំកុំឱ្យគេធ្វើបាបតទៅទៀត ។
នៅវេលាម៉ោង៥ល្ងាចថ្ងៃដដែល គេបាន ឃើញលោកព្រះរាជអាជ្ញារង មាស ច័ន្ទពិសិដ្ឋ និងលោកឧត្ដមសេនីយ៍ ម៉ក់ ជីតូ ប្រធាន នាយកដ្ឋានកណ្ដាលនគរបាល យុត្ដិធម៌ ដឹកនាំ កម្លាំងជាច្រើន ទៅនាំខ្លួនឈ្មោះ ហង្ស វុទ្ធី ចេញពីទីស្នាក់ការអង្គការលីកាដូ យកទៅ កាន់ក្រសួងមហាផ្ទៃ ដើម្បីចាត់ការទៅតាម នីតិវិធីច្បាប់ ជាបន្ដទៀត ៕
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
www.dap-news.com
www.dap-news.com
www.dap-news.com

No comments:

Post a Comment

yes