លើកមុនធ្លាប់មានព័ត៌មានស្រដៀងនេះម្ដងមកហើយគឺ សមាជិករដ្ឋសភាពរបស់ប្រទេសឥណ្ឌា បានលួចមើលវីដេអូ សិចក្នុងពេលកំពុងប្រជុំសភាព តែក្រោយមកលោកម្នាក់នោះក៏បានសុំលាលែងចេញពីដំណែងដើម្បីជាការទទួលខុសត្រូវចំពោះកំហុសរបស់គាត់
ស្រាប់តែប៉ុន្មានថ្ងៃនេះ ក៏ឃើញមានព័ត៌មានមួយបានចុះផ្សាយផ្អើលពិភពលោកថា នៅពេលសភាថៃកំពុងតែរួមប្រជុំ ស្រាប់តែមានរូបនារីស្រាតខោនាក់ស្រាប់បានលេចបង្ហាញនៅលើបណ្តាអេក្រង់ ធំៗដែលដាក់នៅមុខបណ្ដាសមាជិកសភាដែលកំពុងតែជជែកពិភាក្សាគ្នាពីរដ្ឋធម្មនុញ្ញជំនួសរូបរបស់អ្នកថ្លែង ។
ស្រាប់តែប៉ុន្មានថ្ងៃនេះ ក៏ឃើញមានព័ត៌មានមួយបានចុះផ្សាយផ្អើលពិភពលោកថា នៅពេលសភាថៃកំពុងតែរួមប្រជុំ ស្រាប់តែមានរូបនារីស្រាតខោនាក់ស្រាប់បានលេចបង្ហាញនៅលើបណ្តាអេក្រង់ ធំៗដែលដាក់នៅមុខបណ្ដាសមាជិកសភាដែលកំពុងតែជជែកពិភាក្សាគ្នាពីរដ្ឋធម្មនុញ្ញជំនួសរូបរបស់អ្នកថ្លែង ។
ការលេចរូបតារាកូនជ្រូកម្នាក់ស្រាតលើអេក្រង់ ធំៗរបស់សភាថៃធ្វើឱ្យស្ទះការប្រជុំកាលពីថ្ងៃទី១៨ មេសា ពេលបណ្តាសមាជិកសភាកំពុងជជែកដេញដោលគ្នាលើការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដ៏ចម្រូងចម្រាស់ ។ រូបភាពស្រីស្រាតនេះបានលេចរយៈពេលខ្លីលើអេក្រង់ដែលតាមធម្មតាអេក្រង់ទាំងនេះតែងបង្ហាញមុខវាគ្មិនឡើងនិយាយក្នុងឱកាសនៃសម័យប្រជុំរួមរបស់សភាទាំង២ ។ អ្នកកាន់កាប់បានបិទភ្លាមៗហើយការស៊ើបអង្កេតមួយត្រូវបានធ្វើប្រធានសភាថៃលោកសោមសាក់ គៀតស៊ូរ៉ាណុន គូសបញ្ជាក់ថា អ្នកទទួលខុសត្រូវម្នាក់បានពន្យល់ប្រាប់លោកថាមកពី ការឆ្លង Chanel ចេញមកពីខាងក្រៅសភា ។ យើងពុំបានដាក់ឧបករណ៍ការពារប្រឆាំងការលួចបន្លំឡើយ។
បងប្អូនគិតមើលថា ការប្រជុំសភារឿងប្រទេសជាតិមួយទាំងមូលស្រាប់តែមានករណីនេះកើតឡើង រឿងស្រីស្រាតឯណាទៅវិញ។ តាមខ្ញុំដឹងនោះ មិនមែនជាការឆ្លងមកពីខាងក្រៅនោះទេ តែប្រហលជាមកពីអ្នកគ្រប់គ្រង Network ឬ អ្នកកាន់ខាង Projector សម្រាប់ Live Video នោះលួចមើលរឿងអាភាសហើយ ភ្លាត់ស្នៀតភ្លេចប្ដូរ Option ណាមួយក្នុងពេលកំពុងគ្រង់កុំព្យូទ័រហើយមើលទៅ។
ឬម្យ៉ាងទៀតអាចជា Hacker មកពីខាងក្រៅដែលព្យាយាមមកឆាឆៅអង្គប្រជុំ តែខ្ញុំគិតថាករណីនេះ មិនអាចទៅរួចនោះទេ អាចជាកំហុសដែលលួចមើលរូបភាពនោះច្រើនជាង។
No comments:
Post a Comment
yes