ខេត្តកំពង់ឆ្នាំង ៖ នារីខារ៉ាអូខេម្នាក់ត្រូវបានប្រុសព្រានល្មោភតណ្ហា៣នាក់នាំ យកទៅចាប់រំលោភសេពសន្ថវៈយ៉ាងពុះកញ្ជ្រោលក្រោយពេលល្បួង បញ្ច្រកស្រាស្រវឹងជោកជាំ កាលពីវេលាម៉ោង១២និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២១ មេសា ២០១២ នៅក្នុងចំការតាម៉ក់ ស្ថិតក្នុងភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ប៉ុន្តែក្រោយមកប៉ូលិសបានដោះលែងបុរស៣នាក់នោះឱ្យមានសេរីភាព វិញ បន្ទាប់ពីនាងរងគ្រោះបញ្ជាក់ប្រាប់ថា មិនប្តឹងប្តល់អ្វីទេ ព្រោះមិនច្បាស់លាស់ដោយសារតែនាងស្រវឹង និងអាចថា នាងយល់ព្រមរួមរ័កដោយស្ម័គ្រចិត្ត ។
នៅក្នុង មន្ទីរពេទ្យក្រោយពេលដឹងខ្លួនបានបន្តិចនារីរងគ្រោះបានប្រឹង និយាយទាំងយំខ្សឹកខ្សួលថា នាងមានឈ្មោះ រ.រ.ន អាយុ២៣ឆ្នាំ នាងមិនបានប្រាប់ពីទីលំនៅនោះទេ តែនាងប្រាប់ថា នាងនៅហាងខារ៉ាអូខេមួយកន្លែងនៅមុខរោងចក្រ M.V ស្ថិតក្នុងភូមិត្រពាំងចិក្សា សង្កាត់កំពង់ឆ្នាំអ ក្រុងកំពង់ឆ្នាំង នាងត្រូវគេរំលោភសេពសន្ថវៈរហូតដល់ទៅ៣នាក់ ប៉ុន្តែគិតសព្វៗទៅហាក់មិនច្បាស់លាស់នាងក៏ដកការចោទប្រកាន់ នោះចេញវិញ ព្រោះនាងយល់ថា នាងស្រវឹងស្រាខ្លាំងពេកចាំអ្វីក៏មិនបាន ឬអាចថា នាងជាអ្នកស្ម័គ្រចិត្ត ប្រសិនបើប្តឹងសមត្ថកិច្ចឱ្យចាប់ខ្លួនបុរសទាំង៣នាក់នោះ ហាក់បីដូចជាបង្កឱ្យមានវិប្បដិសារៈដូច្នោះដែរ ។
ដោយ កោះសន្តិភាព
No comments:
Post a Comment
yes