សព្វថ្ងៃនេះមិនថាដីនៅទីកន្លែងណានោះទេ
អោយតែត្រូវបាន់ មានតម្លៃខ្ពស់គឺគិចមិនផុតទៅនិងការលក់ទៅឲ្យឈ្មួញនោះឡើយ
ដើម្បីបានប្រាក់ដាក់ក្នុងហោប៉ាវ ដោយមិនគិតពីទុក្ខលំបាក
របស់អ្នកដ៏ទៃ
និងមិនគិតថាដីនោះជាដីប្រវត្តិសាស្រ្ត អ្វីឡើយ ។
ជាក់ស្តែងដីមួយកន្លែងដែលជាអតីតទីតាំងលោកមេទ័ព
ដាប ឈួនម្ជុលពេជ្រ ដែលស្ថិតនៅក្នុង
ខេត្តសៀមរាប
ក្រោមការគ្រប់គ្រងរបស់រដ្ឋពីចុងទសវត្សទី៥០មក
បច្ចុប្បន្នមានឈ្មោះថា «មជ្ឈមណ្ឌលយុវជនខេត្តសៀមរាប» ត្រូវបានក្រសួងអប់រំ យុវជន និងកីឡា
ខេត្តសៀមរាប
បានយកទៅលក់ឲ្យក្រុមហ៊ុន ជា & អ
ដែលមានថៅកែជាឧត្តមសេនីយ៍ ។
នៅក្នុងលិខិតចំហរមួយផ្ញើរជូនមកអ្នកតំណាងរាស្រ្តគណបក្ស
សម រង្ស៊ី និងក្រុមប្រឹក្សា
ខេត្តសៀមរាប
របស់គណបក្ស សម រង្ស៊ី ឲ្យជួយអន្តរាគមន៏នោះមានខ្លឹមសារថា ក្រសួងអប់រំយុវ
ជននិងកីឡា
កន្លងមកបានលើកសំណើសុំនាយករដ្ឋមន្រ្តីដោះដូរដី១កន្លែងដែលចប្ចុប្បន្ន
ជាមជ្ឍមណ្ឌលយុវជន
ខេត្តសៀមរាប ហើយថ្មីៗនេះក្រុមឈ្មួញបាននិងកំពុងរៀបចំលក់ដីនេះ
បន្តទៀតយ៉ាងស្ងាត់បំផុត
នៅពេលដែលសកម្មភាពយុវជន សាលាសិល្បៈក៏ដូចទីតាំងអ្នកចាស់ក្នុងដីនេះកំពុងដំណើរការ
។
បើយោងតាមឯកសារលក់គឺបានបំភ័ន្តលោកនាយករដ្ឋមន្រ្តី
ថា«
មានអាគារចាស់ទ្រុឌទ្រោមមិនដំណើរការ» ដោយក្រសួងមិនបានជំរាបទៅលោកនាយក
រដ្ឋមន្រ្តី
ហ៊ុន សែន ថា ជាដី និងអាគារលោក ដាប ឈួន ម្ជុលពេជ្រ នោះឡើយដែលដីប្រវត្តិ
សាស្រ្តនេះមានទំហ៊ំ
១៥,៣៣៤ ម៉ែត្រការ៉េ
លក់ឲ្យទៅឈ្មួញប្រហែល ៥០ ម៉ឺនដុល្លា ចំណែក
ឈ្មួញលក់ចេញវិញ
១ម៉ែត្រការ៉េ ៥០០ដុល្លា គឺជាង ៧លានដុល្លា ។ ហើយការលក់នេះ
បានធ្វើឲ្យមានការប៉ះពាលខ្លាំងណាស់ទៅដល់ ទីតាំងបោះជំរំយុវជនទូទាំងប្រទេស ប៉ះពាល់
ដល់អង្គការ
អ៊ីតាលី ជួយសង្គ្រោះកុមារ ដែលកំពុងតែបង្រៀនសិល្បះ សិស្សក្រីក្រ ក្មេងកំព្រា
ក្មេងមិនចូលសាលាជាដើម ដែលពួកគេមិនតិចជាង៣០០នាក់ទេ ដែលមានអាយុចាប់ពី៧ឆ្នាំ
ទៅដល់១៥ឆ្នាំ
ក៏ដូចជាការប៉ះពាល់ទៅដល់ទីផ្សារលក់ផលិតផលខ្មែរ របស់ស្រ្តីក្រីក្រ និងជន
ពីការ
ថែមទៀតផង ។ ហើយប្រសិនបើមានការចង់អភិវឌ្ឍន៏ហេតុអ្វីក៏មិនលើកគំរោងស្នើសុំ
ទៅលោក
ហ៊ុន សែន ឬក៏ម្ចាសជំនួយឲ្យធ្វើអាគារបន្ថែមក្នុងទីតាំងដីទំនេរដ៏ធំនេះទៅ បែជាយក
ដីប្រវត្តិសាស្រ្តនេះទៅលក់ឲ្យឈ្មួញបានតម្លៃត្រឹមតែ
៥០ម៉ឺនដុល្លា បែបនេះទៅវិញ ។
ទាក់ទងទៅនិងបញ្ហាខាងលើនេះផងដែរលោក
សុខ គឹមសេង សមាជិកក្រុមប្រឹក្សាគណបក្ស
សម
រង្ស៊ី ខេត្តសៀមរាបបានឲ្យដឹងថា ទាំងប្រជាពលរដ្ឋនិស្សតបញ្ញាវ័នគឺមានការសោកស្តាយ
បំផុតដែលបេតិកភណ្ឌ័ជាតិ
និងសំណង់ចាស់ៗមួយចំនួននៅក្នុងខេត្តមួយនេះត្រូវបានលក់ទៅ
ឲ្យឈ្មួញដែលមានដូចជា
សាលាខេត្តសៀមរាប តុលាការខេត្តសៀមរាប និងព័ន្ធធនាគារជាដើម
។
ជាមួយគ្នានោះលោក សុខ គីមសេង ក៏បានឲ្យដឹងបន្តរទៀតផងដែរថា «
យើងសង្ឃឹមថាសំណង់អគារផ្ទះរបស់លោកមេទ័ព ដាប ឈួន ម្ជុលពេជ្រ
មួយនេះនិងអាចសល់ដើម្បីទុកជា
កេរ្តិ៏ឲ្យប្រជាពលរដ្ឋខ្មែរបានស្គាល់
ក៏បុន្តែជាការសោកស្តាយនិងហួសចិត្តព្រោះទីតាំងរបស់លោក
មេទ័ព
ដាប ឈួន ម្ជុលពេជ្រ ត្រូវបានក្រសួងអប់រំ យុវជន
និងកីឡា ខេត្តសៀមរាបបានយកទៅ
លក់ឲ្យក្រុមហ៊ុន ជា & អ ដែលមានថៅកែជាឧត្តមសេនីយ៍បាត់ទៅហើយ » ។ លោក សុខ គីមសេង
បានបន្តរទៀតផងដែរថា លោកយល់ថាការលក់នេះគឺជាអំពើពុករលួយ នៅក្នុងលេស
នៃការដោះដូរទ្រព្យសម្បត្តិជាតិ
ហើយលោកនិងតស៊ូមតិចំពោះបញ្ហាក្នុងការលក់ទីតាំងអាគារ
លោកមេទ័ព
ដាប ឈួន ម្ជុកពេជ្រ នៅក្នុងខេត្តសៀមរាបនេះ ហើយលោក ក៏ដូចជាអ្នកតំណាង
រាស្រ្តគណបក្សសម
រង្ស៊ី ត្រៀមធ្វើលិខិតទៅអង្គភាពប្រឆាំងអំពើពុករលួយ ដោយសូមអោយ
លោក ឱម
យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយចុះសង្កេតការពាក់ព័ន្ធទៅនិងបញ្ហា
ខាងលើនេះ
ដោយលោកបានបញ្ជាក់ថានេះជារឿងអំពើពុករលួយធំណាស់ ។ ហើយលោក
ក៏បានបញ្ជាក់ជាចុងក្រោយផងដែរថា
នៅមានសំណង់ជាច្រើនទៀតនៅក្នុងខេត្តសៀមរាប
ដែលរដ្ឋនិងអាជ្ញាធរខេត្តមួយនេះត្រៀមទៅនិងការលក់ដូរបន្តរទៀត
។
សូមជំរាបផងដែរថា
មគ្គុទេស៏ទេសចរណ៏ យុវជនខ្មែរ គ្រូបង្រៀន គ្រូសិល្បៈ និងបងប្អូនប្រជាពលរដ្ឋ
នៅក្នុងខេត្តសៀមរាប ក៏ដូចជាខេត្តមួយចំនួនដែលបានដឹងព្ញ មានការហួសចិត្ត សោក
ស្តាយ
និងព្រួយបារម្ភណាស់ ចំពោះការលក់ដីប្រវត្តិសាស្រ្ត១កន្លែងនេះ ដែលនិងធ្វើឲ្យបាត់ដាន
បាត់ភស្តុតាងប្រវត្តិសាស្រ្តលោកមេទ័ព
ដាប ឈួន ក្នុងខេត្តសៀមរាប ដែលអ្នកណាក៏ចង់ដឹង និងចង់ស្គាលគ្រប់ៗគ្នា «
ប្រវត្តិសាស្រ្តគឺជារបស់់យើងទាំងអស់គ្នា មិនមែនជារបស់អ្នកណាម្នាក់
នោះទេ
» ។
ចំពោះបញ្ហានេះ
អ្នកវិភាគបានធ្វើការវាយតម្លៃថា នេះគឺជាកំហុសទាំងស្រុករបស់លោក ហ៊ុន សែន
ដែលមុននិងស៊ីញ៉េ ឬបោះត្រា យល់ព្រមអោយវិនិយោគ ឬ អោយលក់អាគារមួយចំនួន
នៅទូទាំងប្រទេសមិនបានចាត់មន្រ្តីក្រោមឱវាទ
ធ្វើការចុះសើបអង្កេត ថាតើទីតាំងនោះជាទីតាំង
កំពុងដំណើរការឬមួយយ៉ាងណា
ហើយមួយវិញទៀតថាតើទីតាំងនោះជាទីតាំងធម្មតាឬជាទីតាំង
ប្រវត្តិសាស្រ្ត
។ ដូចនេះនៅពេលក្រោយ មុននិងស៊ីញ៉េលើឯកសារអ្វីមួយនោះលោកនាយករដ្ឋ
មន្រ្តី
ហ៊ុន សែន គួរតែអង្កេតនិងតាមដានឲ្យបានច្បាស់លាស់ជាមុនសិន កុំចេះតែទុកចិត្តមន្រ្តី
ខិតខូចរបៀបនេះអោយសោះ
។
គួរជំរាបផងដែរថា
បើយោងតាមលិខិតដែលដាក់មកអ្នកតំណាងរាស្រ្តរបស់គណបក្ស សម រង្ស៊ី និងក្រុមប្រឹក្សាខេត្តរបស់គណបក្ស
សម រង្ស៊ី ដើម្បីឲ្យជួយអន្តរាគមន៏នោះបានបង្ហាញថា ក្រសួងអប់រំយុវជន
និងកីឡា តាមលិខិតលេខ៤០៧ អ.យ.ក.សទរ ចុះថ្ងៃទី២ កុម្ភៈ
ឆ្នាំ២០០៩
បានសុំទៅប្រធានគណៈកម្មការរៀបចំមណ្ឌលរដ្ឋបាលប្រមូលផ្តុំខេត្តសៀមរាប
ដើម្បីបញ្ចូលទីតាំងដីមជ្ឈមណ្ឌលជាតិយុវជនកម្ពុជាទៅក្នុងគម្រោងសាងសង់នៅក្នុងមជ្ឈមណ្ឌលរដ្ឋបាលប្រមូលផ្តុំ
ដែលខេត្តសៀមរាបកំពុងតែសាងសង់នៅលើទីវាលរហោស្ថានដាច់ស្រយាលមួយចម្ងាយជាង២០គីឡូម៉ែត្រពីក្រុងសៀមរាប
។ នៅក្នុងលិខិតស្នើសុំនោះ រដ្ឋមន្ត្រីក្រសួងអប់រំយុវជន
និងកីឡា បានរៀបរាប់ទៀតថា «ក្រសួងអប់រំយុវជន
និងកីឡាមានអគារមជ្ឈមណ្ឌលយុវជនស្ថិតនៅខេត្តសៀមរាប ដែលមានដីទំហំ១៥.៣៣៤ម៉ែត្រការ៉េ
ដែលមានអគារសាងសង់យូរមកហើយ មានលក្ខណៈចាស់ទ្រុឌទ្រោម
ពុំមានកន្លែងសមស្របសម្រាប់ឱ្យយុវជនស្នាក់នៅ និងរៀនសូត្រ
ជាពិសេសខ្វះខាតថវិការដើម្បីធ្វើការអភិវឌ្ឍន៏មជ្ឍមណ្ឌលនេះឲ្យមានលក្ខណៈសមស្រប។
បន្ទាប់មកលោក
ព្រុំ សុខា ប្រធានគណៈកម្មការរៀបចំ
មណ្ឌលរដ្ឋបាលប្រមូលផ្តុំនៅខេត្តសៀមរាប ដូចត្រូវប៉ាន់
បានធ្វើលិខិតមួយមិនចុះលេខ ចុះថ្ងៃទី៨ កក្កដា ឆ្នាំ២០០៩
សុំទៅលោកឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី
ដោយសុំបញ្ចូលទីតាំងដីមជ្ឈមណ្ឌលជាតិយុវជនកម្ពុជា
ទៅក្នុងគម្រោងសាងសង់មណ្ឌលរដ្ឋបាលប្រមូលផ្តុំនៅខេត្តសៀមរាប
។ តាមឯកសារបង្ហាញថា
លោកប្រធានគណៈកម្មការរៀបចំមណ្ឌលរដ្ឋបាលប្រមូលផ្តុំ
ក៏ចេះខ្លាំងណាស់ផងដែរ ដោយបានយោងលិខិតលេខ៤០៧ អយក.ស.ទ.រ
របស់ក្រសួងអប់រំយុវជន និងកីឡា ដែលជាម្ចាស់លើដីលោកដាប ឈួន នេះដោយរៀបរាប់ពីអគារចាស់ទ្រុឌទ្រោម....ពុំមានកន្លែងសមស្របឱ្យយុវជនស្នាក់នៅ
និងរៀនសូត្រទេ
ជាពិសេសខ្វះថវិកាដើម្បីធ្វើការអភិវឌ្ឍមណ្ឌលនេះឱ្យមានលក្ខណៈសមស្រប
។
នៅក្នុងលិខិតស្មើសុំនេះ
ក្រោយពីរៀបរាប់របៀបក្រីក្រ និងកំសត់តោកយ៉ាករួចមក ក៏បានចែងនៅចុងក្រោយថា
ចំពោះសំណើរបស់ក្រសួងអប់រំយុវជន និងកីឡាខាងលើនេះ
គណៈកម្មការយល់ឃើញថា គួរឯកភាពតាមការស្នើសុំ
ពីព្រោះនៅក្នុងគម្រោងប្លង់រួមកន្លងមក
គណៈកម្មការបានត្រៀមរៀបចំដី
និងគម្រោងសាងសង់អគារស្នាក់នៅ និងក្លឹបយុវជនរួចហើយដែរ ។
ហើយម្យ៉ាងវិញទៀតក្រុមហ៊ុន ជេ & អ អិមផត អិចផត & ខនស្ត្រាក់សិន បានស្ថាបនាសំណង់
សាលាខេត្ត
មន្ទីរនានាជុំវិញខេត្តសៀបរាប និងហេដ្ឋារចនាស័ម្ពន្ធផ្សេងទៀត ក្នុងមណ្ឌល
រដ្ឋបាលប្រមូលផ្តុំនៅខេត្តសៀមរាបនេះបានសម្រេចជាង
៦៦% ហើយផងដែរ
។
ជាមួយគ្នានោះ
ក្រុមអ្នកសង្កេតការណ៍យល់ឃើញ និងសង្ស័យថា
រវាងក្រសួងអប់រំយុវជន និងកីឡា
និងអ្នកទទួលបន្ទុកគណៈកម្មការមជ្ឈមណ្ឌលរដ្ឋបាលប្រមួលផ្តុំខេត្តសៀមរាប
បានត្រូវដងត្រូវផ្លែគ្នាជាមុនរួចហើយ ព្រោះទីតាំងដីលោកមេទ័ព ដាប
ឈួន ម្ជុលពេជ្រ ជាសម្បត្តិមហាសាលដ៏ពិសេសមួយ ។
បើយោងតាម
ស.ជ.ណ របស់ទីស្តីការគណៈរដ្ឋមន្ត្រីលេខ១១៧១ ស.ជ.ណ ចុះថ្ងៃទី១៥
តុលា ឆ្នាំ២០១០ ជម្រាបទៅរដ្ឋមន្ត្រីក្រសួងផែនការ
រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា
និងរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ចែងថា
ចំពោះករណីស្នើសុំធ្វើអនុបយោគលើដី
និងអគារចំនួន៣ក្នុងក្រុងសៀមរាប រាជរដ្ឋាភិបាលបានសម្រេចឱ្យមន្ទីរទាំង៣ធ្វើការផ្ទេរទៅកាន់បុរីរដ្ឋបាលប្រមូលផ្តុំ
។
នៅក្នុង
ស.ជ.ណ ដដែលចែងថា
ការវាយតម្លៃទ្រព្យសម្បត្តិរដ្ឋនៃមន្ទីរទាំង៣
ដែលក្នុងនោះមានមជ្ឈមណ្ឌលជាតិយុវជនកម្ពុជាផងដែរ
និងថ្នូរដែលក្រុមហ៊ុនត្រូវសាងសង់ បានបង់ចូលថវិការដ្ឋ
ដែលបានអនុវត្តដោយគណៈកម្មការរៀបចំបុរីរដ្ឋបាលសៀមរាប
ដែលមានលោកព្រំ សុខា ជាប្រធាន
រួមជាមួយថៅកែឯកជនទទួលបន្ទុកម៉ៅការសាងសង់នេះមានបញ្ហាគួរឱ្យកត់សម្គាល់ជាងគេ
។ ទ្រព្យសម្បត្តិនៃមន្ទីរទាំង៣នោះមាន មន្ទីរប្រៃសណីយ៍
និងទូរគមនាគមន៍ មន្ទីរផែនការ និងមជ្ឈមណ្ឌលជាតិយុវជនកម្ពុជា
ត្រូវបានវាយតម្លៃសរុប ២.០៧៧.៤៧០ដុល្លារអាមេរិក ។
ចំណែកទ្រព្យសម្បតិ្តក្រុមហ៊ុនសាងសង់ឈ្មោះ ជេ & អ អិមផត អិចផត ដែលត្រូវដោះដូរមានតម្លៃ
១.៩៧៦.៥៥៨ ដុល្លារអាមេរិក ។
ដូច្នេះក្រុមហ៊ុនទុកខ្លះសម្រាប់បង់ចូលថវិការដ្ឋនូវប្រាក់លំអៀងចំនួនជាង១០ម៉ឺនដុល្លារ
។
ជាមួយគ្នានោះ
ក្រុមអ្នកសង្កេតការណ៍ពិនិត្យឃើញថា
ទ្រព្យសម្បត្តិនៃមន្ទីរទាំង៣ខាងលើនេះ មានតម្លៃត្រឹមតែជាង
២លានដុល្លារប៉ុណ្ណោះ ដែលប្រការនេះហើយ
ធ្វើឱ្យមជ្ឈដ្ឋាននានាសង្ស័យថាមានបង្កប់ទៅដោយអំពើពុករលួយធំធេងណាស់
ធ្វើឱ្យមានការពិចារណាឥតឈប់ឈរ ។
គួរកត់សម្គាល់ផងដែរថា
ក្នុងចំណោមមន្ទីរទាំង៣ខាងលើនេះ មិនបាច់និយាយវែងឆ្ងាយទេ
គេយកតែទីតាំងអតីតដីលោកមេទ័ព ដាប ឈួន ម្ជុលពេជ្រ ដែលមានផ្ទៃដីទំហំ
១៥.៣៣៤ ម៉ែត្រការ៉េ នៅកណ្តាលក្រុងសៀមរាបមកពិចារណា
ប្រាកដជារកឃើញនូវភាពមិនប្រក្រតីនោះមិនខានឡើយ ។
បច្ចុប្បន្នអតីតទីតាំងដីលោកមេទ័ព
ដាប ឈួន ម្ជុលពេជ្រ ត្រូវបានម្ចាស់ក្រោយដែលគេនិយាយថា
ជាឧត្តមសេនីយ៍ម្នាក់ និងជាថៅកែក្រុមហ៊ុន ជេ & អ
ដែលសាងសង់មជ្ឈមណ្ឌលរដ្ឋបាលប្រមូលផ្តុំនោះបានវាយតម្លៃលក់ក្នុង១ម៉ែត្រការ៉េ៥០០ដុល្លារ
។ បើដូច្នេះមែននោះ ដីដាប ឈួន ម្ជុលពេជ្រ ដែលបញ្ញវ័នខេត្តសៀមរាបឱ្យឈ្មោះថា
ជាទីតាំងប្រវត្តិសាស្ត្រនោះ អាចលក់បានជាង៧លានដុល្លារទៅហើយ ។
ជាមួយគ្នានោះមានអ្នកខ្សឹបខ្សាវនិយាយថា ចុះអ្នកណាអីក៏អន់ម៉្លេះ
វាយតម្លៃទីតាំងដីលោកមេទ័ព
ដាប ឈួន ពេជ្រ របស់រដ្ឋប្រហាក់ប្រហែលកន្លះលានដុល្លារបែបនេះ ។
តាមការកត់សម្គាល់សកម្មភាពដោះដូរខាងលើនេះ
ហាក់ដូចជាស្ងប់ស្ងាត់ល្អណាស់
ទើបតែមានប្រតិកម្មដោយសារតែថៅកែថ្មីពពាយនាយលក់ដីលោកមេទ័ព ដាប
ឈួនម្ជុលពេជ្រ ក្នុងតម្លៃ៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េ នាពេលថ្មីៗនេះតែប៉ុណ្ណោះ
និងកំពុងតែមានភាពវឹកវក់ពេញមជ្ឈមណ្ឌលដោយសារយុវជនរាប់រយនាក់
និងអ្នកគ្រប់គ្រងមិនសប្យាយចិត្ត ។
សូមជំរាបថា
នៅពេលដែលគណបក្ស សម រង្ស៊ី បានទទួលសម្លេងគ្រប់គ្រងអំណាចហើយនោះ
គណបក្ស
និងបោសសំអាតឲ្យអស់នូវមន្រ្តី ពុករលួយ ខិលខូច លួចជាតិ បំផ្លាញជាតិ លក់ទ្រព្យ
សម្បត្តិជាតិ
ដែលជាមរតក ដ៏មានតម្លៃមហាសាលមិនអាចកាត់ថ្លៃបាន ហើយគណបក្សនិងរៀប
ចំប្រព័ន្ធគ្រប់គ្រងគ្រប់ស្ថាប័ន្តមន្ទីរ
ឲ្យមានភាពល្អប្រសើរឡើងវិញ មិនឲ្យមានបញ្ហានេះកើតឡើង
ជាថ្មីម្តងទៀត
ដូចជាការគ្រប់គ្រងប្រទេសនាពេលបច្ចុប្បន្ននេះរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន
នោះឡើយ ។ ដូចនេះមានតែគណបក្ស សម រង្ស៊ី មួយគត់ដែលជាក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋខ្មែរ
៕
No comments:
Post a Comment
yes