សត្វហ៊ីង គឺជាសត្វមួយ ប្រភេទ សណ្តានកង្កែប តែសណ្ឋាន មាឌ ត្រមុល បំប៉ោងខ្លួនបាន បង្កប់ខ្លួន នៅក្នុងដីសើម ឬក្នុងគំនរ ស្លឹកឈើ សើម កាលណាមាន ភ្លៀង តែងតែ ចេញមកក្រៅ ស្រេកយំលឺ សូរខ្លាំង ហួសមាឌ ដោយមាន ពាក្យកាព មួយនិទានថា “ហ៊ីងខែ ដើមឆ្នាំ ភ្លៀងធ្លាក់ សស្រាំ ចេញ យំអើងអាប់ យំពុំដឹងខ្លួន ថាគេនឹងចាប់ យកទៅសម្លាប់ ងាប់ព្រោះ តែមាត់” ។ ម្យ៉ាងទៀត សត្វហ៊ីង នេះ វាតែងតែបំប៉ោងខ្លួនវា ឲ្យធំជាងមាឌតូចធម្មតារបស់វា នៅពេលមាន ភ្លៀងធ្លាក់ម្តងៗ ។ បើដូច្នេះ តើមនុស្សដែលពូកែនិយាយបំប៉ោងលើសពីអ្វី ដែលខ្លួនមិនអាចធ្វើបាន នោះ មានបុគ្គលភាពយ៉ាងដូចម្តេចដែរ ? ។
នៅពេលយើងស្គាល់ច្បាស់ អំពីចរិកលក្ខណៈរបស់សត្វហ៊ីង គឺយើងមិនមានការ សង្ស័យ ជាមួយចរិក ក្អេងក្អាងដូច សត្វហ៊ីង របស់លោក កឹម សុខា ឡើយ ព្រោះជារឿយៗ យើង តែងសង្កេតឃើញ អ្នកនយោបាយ ដូរបាយស៊ី កឹម សុខា នេះ ចេះតែស្រែកអួតតាម ប្រព័ន្ធរលកធាតុអាកាសថា ក្រុមរបស់ពួកខ្លួន ពូកែ ធ្វើនេះ ឬពូកែធ្វើនោះ ប៉ុន្តែការពិត គឺ យើងមិនដែលឃើញ ក្រុមរបស់គាត់ចុះ ទៅជួយអន្តរាគមន៍ជនរងគ្រោះនៅកន្លែង កើតហេតុម្តងណាឡើយ សូម្បីតែ អ្នកតំណាងរាស្រ្តទាំងបីនាក់ រាប់បញ្ចូលទាំងបុគ្គល កឹម សុខា ខ្លួនឯងម្នាក់ផង ។
ត្រង់នេះហើយ ដែលយើងអាចសន្និដ្ឋានបានថា គណបក្ស សិទ្ធិមនុស្សលោក កឹម សុខា ប្រើយុទ្ធសាស្រ្ត “សត្វហ៊ីង” ។
ជាក់ស្តែង អំឡុងពេលនៃការដាក់បញ្ជីបេក្ខជន ឈរឈ្មោះបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៣ ឆ្នាំ ២០១២ ក្រុមលោក កឹម សុខា បានស្រែក បំប៉ោងខ្លួន ថា បានដាក់បញ្ជីបេក្ខជនគ្រប់ឃុំ សង្កាត់ទាំងអស់ ទូទាំងប្រទេស តែការពិត នៅពេលគណៈកម្មាធិការរៀបចំការបោះឆ្នោត ប្រកាសបិទបញ្ជីផ្លូវការ គឺគណបក្សរបស់ គាត់ពុំមានបេក្ខជនគ្រប់ឃុំ សង្កាត់ ដូចអ្វីដែលគាត់បានលើក ឡើងឯណា ? នេះយើងមិន និយាយទៅដល់សមាសភាព បញ្ជីបេក្ខជន ដែលជ្រើសពី ១គ្រួសារ រឺ២គ្រួសារតែប៉ុណ្ណោះ ហើយក៏មិនគិតអំពីភ្នាក់ងារ សង្កេតការណ៍ ដែលមកដល់ថ្ងៃនេះ មិនទាន់ឃើញមាន ១ឃុំ រឺ១សង្កាត់ណា សោះឡើយនៅក្នុងខេត្តបាត់ដំបង ។
យើងសូមលើក យកឧទាហរណ៍មួយ មកនិយាយ អំពីដាក់បញ្ជី បេក្ខជនឈរ ឈ្មោះបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៣ ឆ្នាំ ២០១២ នៅក្នុងក្រុងបាត់ដំបង គណបក្សសិទ្ធិមនុស្ស លោក កឹម សុខា បានដាក់គ្រប់ សង្កាត់ តែដល់ពេលចេញបញ្ជីផ្លូវការ គណបក្សរបស់គាត់ មានតែ៤សង្កាត់ ប៉ុណ្ណោះ ។
សំណួរ សួរថា ! តើហេតុអ្វីបានជាគណបក្ស សិទ្ធិមនុស្ស លោក កឹម សុខា ជ្រើសយកយុទ្ធសាស្រ្ត “សត្វហ៊ីង” មកប្រើ ? រឺនេះជាយុទ្ធសាស្រ្តរបស់លោក ហ៊ុន សែន ឲ្យលោក កឹម សុខា បំបែកសម្លេង ក្រុមអ្នកប្រជាធិបតេយ្យទេដឹង ? ករណីនេះ ចម្លើយពិត គឺមានតែលោក កឹម សុខា ខ្លួនឯង និងលោក ហ៊ុន សែន ទើបដឹង និងអាចឆ្លើយបាន…
No comments:
Post a Comment
yes