ដោយឈរលើផែនការ នៃការរៀបចំបេក្ខភាព ក្រុមប្រឹក្សា ឃុំ សង្កាត់ សំរាប់ការបោះឆ្នោត អាណត្តិទី៣ ឆ្នាំ២០១២ នេះ ថ្នាក់ដឹកនាំ ក្រុមប្រឹក្សាគណបក្ស ខេត្តបាត់ដំបង បាន ចុះរៀប ចំតាមស្រុក ក្រុង ជារៀងរាល់ថ្ងៃ។ យ៉ាងណាមិញ នៅថ្ងៃទី ១៨ វេលាម៉ោង ០៩ព្រឹក ចុះរៀបចំ នៅក្រុង បាត់ដំបង ទទួលបាន បេក្ខភាព សរុប ២០៩នាក់ នៅម៉ោង ១៤ល្ងាច នៅស្រុកឯកភ្នំ ទទួលបានបេក្ខភាព សរុប ៧៣ នាក់ និងថ្ងៃទី១៩ ម៉ោង០៩ព្រឹក លោក សុវណ្ណា ពីសាខា អនុប្រធាន ក្រុមប្រឹក្សាគណបក្សខេត្ត និងលោក ជា ជីវ ហិរញ្ញិក ក្រុមប្រឹក្សាគណបក្សខេត្ត ចុះរៀបចំ នៅស្រុកថ្ម គោល ទទួលបាន បេក្ខភាពសរុប ២១៦នាក់ និងនៅថ្ងៃទី ២០ ម៉ោង០៩ព្រឹក លោក សុវណ្ណា ពីសាខា អនុប្រធាន ក្រុមប្រឹក្សាគណបក្សខេត្ត និងលោក ជា ជីវ ហិរញ្ញិក ក្រុមប្រឹក្សាគណបក្សខេត្ត ចុះរៀបចំ នៅស្រុកសង្កៃ ទទួល បាន បេក្ខភាពសរុប ២០០នាក់។
សរុប មកដល់ថ្ងៃនេះ ក្រុមប្រឹក្សាគណបក្ស ខេត្តបាត់ដំបង រៀបចំបេក្ខភាព បាន៩០ភាគរយ ហើយ។ ប៉ុន្តែ យើងនៅ ធ្វើការត្រួតពិនិត្យ ឯកសារគតិយុត្តមួយចំនួនទៀត ទៅ តាមការណែនាំ របស់គណៈកម្មាធិការ ជាតិរៀបចំ ការ បោះឆ្នោត។ តែទោះជាយ៉ាងណា ក៏យើងអាចធ្វើការ វាយ តម្លៃបានថា ការរៀបចំបញ្ជីបេក្ខភាព ក្រុមប្រឹក្សាឃុំ សង្កាត់ នៅខេត្តបត់ដំបង នឹងមាននៅគ្រប់ឃុំ សង្កាត់ ទាំង១០២ នៅទូទាំងខេត្ត។
ទោះជាយ៉ាងណាក៏ដោយ ក៏ថ្នាក់ដឹកនាំ ក្រុមប្រឹក្សាគណ បក្ស ខេត្តបាត់ដំបង នៅតែបន្តចុះធ្វើសកម្មភាព ជាក់ស្តែង ជាបន្តបន្ទាប់ ទៅតាមផែនការ របស់គណបក្ស ដើម្បីឲ្យ គណបក្ស ទទួលបាន ជ័យជំនះ ក្នុងការបោះឆ្នោត ជ្រើស រើស សមាជិកក្រុមប្រឹក្សា ឃុំ សង្កាត់ នៅថ្ងៃទី ០៣ ខែ មិថុនា ឆ្នាំ ២០១២ ខាងមុននេះ។ សកម្មភាព ដែលយើង ត្រូវបន្តអនុវត្ត មាន ៖ ការរៀបចំជ្រើសរើស ភ្នាក់ងារសង្កេតការណ៏ គណបក្ស, ការចុះពង្រឹងសមត្ថភាព បេក្ខភាព និងភ្នាក់ងារគណបក្ស, និងការចុះប្រជុំបហាជន ។ល។ និង។ល។៕
No comments:
Post a Comment
yes