សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, April 27, 2012

អំពើ​ហិង្សា​នៅ​ស៊ីរី​កាន់​តែ​កញ្ជ្រោល​ឡើង រីឯ​បារាំង​ប្រាប់​អ.ស.ប.ឲ្យ​ប្រញាប់​ឡើង


120427_19a
ផ្សែង​ហុយ​ចេញ​ពី​កន្លែង​ផ្ទុះ ក្នុង​ហាម៉ា ដែល​សម្លាប់​មនុស្ស​​។ Reuters
ក្រុង​បៃរូត​: ក្រុមជំ​ទាស់​បាន​និយាយ​ថា កង​កម្លាំង​ស៊ីរី​បាន​បាញ់​សម្លាប់​ជន​ស៊ីវិល​៤​នាក់​នៅ​លើ​រថយន្ត​ក្រុង​ មួយ​កាល​ពីថ្ងៃ​ពុធ​ ហើយ​ការ​ប្រយុទ្ធ​គ្នា​បាន​ពុះ​កញ្ជ្រោល​ឡើង​នៅ​ក្បែរ​ក្រុង​ដាម៉ាស់ ខណៈ​សម្ពាធ​អន្តរជាតិ​បាន​បង្កើន​លើ​លោក​ប្រធានាធិបតី បាសារ អាល់ អាសាដ​ ដើម្បី​ឲ្យ​គោរព​ការ​សន្យា​បទ​ឈប់​បាញ់​ គាំទ្រ​ដោយ​អ.ស. ប.​ដើម្បី​បញ្ជា​ឲ្យ​ដក​កងទ័ព​ត្រឡប់​ចូល​ក្នុង​បន្ទាយ​វិញ។
យោង​តាម​ក្រុម​សង្កេត​ការណ៍​សិទ្ធិ​មនុស្ស​ស៊ីរី​ដែល​មាន​មូលដ្ឋាន នៅ​អង់គ្លេស​បាន​ឲ្យ​ដឹង​ថា ​នៅ​ក្នុង​ក្រុង​ហាម៉ា​ ជា​កន្លែង​ចាប់​ផ្ដើម​ការ​ប្រឆាំង​លោក​អាសាដ ការ​ផ្ទុះ​មួយ​បាន​ហែក​អគារ​មួយ ដោយ​សម្លាប់​មនុស្ស​យ៉ាង​តិច​១២​នាក់​ និង​រាប់​សិប​នាក់​ទៀត​បាន​រង​របួស​។

សកម្មជន​មួយ​ក្រុម​ទៀត ដែល​ជា​គណៈកម្មាធិការ​សម្រប​សម្រួល​ មូលដ្ឋាន​បាន​និយាយ​ថា ការ​ផ្ទុះ​នេះ​ បណ្ដាល​មក​ពី​ការ​បាញ់​គ្រាប់​រ៉ុក្កែត​មួយ​ដែល​គេ​ផ្លោង​ចូល​ទៅ ក្នុង​អគារ​ ហើយ​បាន​និយាយ​ថា អ្នក​ស្លាប់ គឺ​ច្រើន​ជាង​៥៤​នាក់​មាន ទាំង​កុមារ​ជាច្រើន​នាក់​ផង​ដែរ។
ប្រភព​សកម្ម​ជន​ទីបី បាន​រាយការណ៍​ថា ការ​ផ្ទុះ​នេះ​អាច​ចេញ​មក​ពី​ផ្នែក​ខាង​ក្នុង​អគារ​នេះ។ ​គេ​មិន​អាច​ផ្ទៀងផ្ទាត់​ការ​អះអាង​នេះ​បាន​ភ្លាមៗ​ទេ។​
មិន​មាន​ការ​បញ្ជាក់​ណា​មួយ​ពី​រដ្ឋាភិបាល​ស៊ីរី​ ដែល​បាន​និយាយ​ថា ខ្លួន​ប្ដេជ្ញា​អនុវត្ត​តាម​កិច្ច​ព្រមព្រៀង​បទ​ឈប់​បាញ់​ថ្ងៃ​ទី​១២​ ខែ​មេសា​របស់​ប្រេសិត​សន្តិភាព អ.ស.ប. សម្ព័ន្ធ​អារ៉ាប់​ លោក ​កូហ្វី អាណាន់​ទេ ប៉ុន្តែ​រក្សា​សិទ្ធិ​ឆ្លើយ​តប​ ចំពោះ​អ្វី​ដែល​ខ្លួន​និយាយ​ថា ជា​ការ​វាយ​ប្រហារជា​បន្ត​ពី«ក្រុម​ភេរវករ»។
ក្រុង​ហាម៉ា ទទួល​អ្នក​សង្កេត​ការណ៍​អ.ស.ប.មួយ​ក្រុម​តូច​មួយ ដែល​កំពុង​ត្រៀម​បើក​ផ្លូវ​សម្រាប់​បេសកកម្ម​អ.ស.ប.ធំ​ជាង ដែល​នឹង​មក​ដល់​នៅ​ពេល​ខាង​មុខ​នេះ​ ដើម្បី​ឃ្លាំ​មើល​បទ​ឈប់​បាញ់​។
ដូច​ជា​ការ​ជំរុញ​ការ​ពង្រាយ​ក្រុម ​ឃ្លាំ​មើល​ អ.ស.ប.​ឲ្យ​លឿន រដ្ឋ​មន្ត្រី​ការ​បរទេស​បារាំង​លោក អា ឡាំង ហ្ស៊ីប៉េ​បាន​ថ្លែង​ថា​ក្រុង​ប៉ារីស​ នឹង​ជំរុញ​ឲ្យ​មាន​សេចក្ដី​សម្រេច​ចិត្ត​«ជំពូក​៧»​ ​ដែល​នឹង​បញ្ជាក់​ពី​ការ​ដាក់​ទណ្ឌ​កម្ម​នៅ​ខែ​ក្រោយ​ បើ​សិន​កម្លាំង​របស់​លោកអាសាដ មិន​ ព្រម​ដក​ចេញទេ៕

No comments:

Post a Comment

yes