សៀមរាបៈ កិច្ចប្រជុំឧត្តមមន្ត្រីអាស៊ានបូក បានចាប់ផ្តើមកាលនៅខេត្តសៀមរាបពីម្សិលមិញ ដោយពិភាក្សាគ្នាអំពីបញ្ហាសន្តិសុខតំបន់ជាមួយបណ្តាប្រទេសអាស៊ាន ដោយមានការចូលរួមពីប្រទេសកូរ៉េខាងត្បូង ជប៉ុន ចិន អូស្ត្រាលី នូវែលសេឡង់ ឥណ្ឌា សហរដ្ឋអាមេរិក និងរុស្ស៊ី។
លោកណឹម សុវត្ថិ អគ្គនាយកនៃអគ្គនាយកដ្ឋាននយោបាយ និងការបរទេសនៃក្រសួងការពារជាតិកម្ពុជា បានថ្លែងថា ប្រទេសអាស៊ានបានជួយគ្នាទៅវិញទៅមកយ៉ាងសកម្ម ហើយប្រទេសទាំងអស់សុទ្ធតែបានរួមចំណែកដល់ការពង្រឹងសន្តិភាព ស្ថិរភាព និងកិច្ចសហប្រិតបត្តិការ។ ប៉ុន្តែលោកបានកត់សម្គាល់ថា បញ្ហាសន្តិសុខនៅតែមានភាពស្មុគស្មាញនៅឡើយនៅក្នុងតំបន់របស់ យើង។
លោកបានថ្លែងថា កិច្ចប្រជុំនេះ បានពិភាក្សាលើប្រធានបទសំខាន់ៗចំនួន ៥ ដែលពាក់ព័ន្ធនឹងបញ្ហាសន្តិសុខថ្មីៗនេះដែលកើតឡើងនៅតាមបណ្តា ប្រទេសអាស៊ានក៏ដូចជានៅក្រៅតំបន់ ប៉ុន្តែប្រទេសកម្ពុជានឹងខិតខំឲ្យអស់លទ្ធភាពដើម្បីដោះស្រាយ បញ្ហាទាំងនោះ។
លោកបានគូសបញ្ជាក់ថា៖«យើងបានពិភាក្សាគ្នាអំពីបញ្ហាសន្តិសុខ តំបន់សមុទ្រ ស្ថានភាពនៅភូមា ស្ថានភាពថ្មីៗនេះនៅកូរ៉េ ហានិភ័យនៃគ្រោះមហន្តរាយធម្មជាតិ និងបញ្ហាសន្តិសុខ»។ លោកបានបន្ថែមថា ប្រទេសអូស្ត្រាលី ចិន នូវែលសេឡង់ និងជប៉ុនបានលើកឡើងពីក្តីបារម្ភទាក់ទិននឹងប្រទេសកូរ៉េខាងជើង។
លោក នាង ផាត រដ្ឋលេខាធិការក្រសួងការពារជាតិ បានថ្លែងថា ប្រទេសកម្ពុជា កំពុងរៀបចំឯកសារជាមួយសមាជិកអាស៊ានដទៃទៀតដើម្បីស្នើសុំឲ្យមានការ ជួបប្រជុំនេះប្រព្រឹត្តទៅរាងរាល់២ឆ្នាំម្តង៕
ភ្នំពេញប៉ុស្តិ៏
No comments:
Post a Comment
yes