សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, April 27, 2012

មេធាវី​អៀង សារី​ធ្វើ​ឲ្យ​សាក្សី​ចុះញ៉ម


120427_03
លោក អៀង សារី និង​ក្រុម​ស្មាក្តី​​ក្នុង​បន្ទប់​សវនាការ។ រូបថត អ.វ.ត.ក​
ភ្នំពេញៈក្នុង​រយៈ​ពេល ៣ ម៉ោង កាល​ពី​ម្សិលមិញ នៅ​សាលា​ក្តី​ខ្មែរ​ក្រហម លោក Michael Kar navas ​​មេធាវី​ការ​ពារ​លោក អៀង​ សារី វិភាគ​យ៉ាង​លម្អិត​នូវ​ចម្លើយ​កសិណ​រយៈ​ពេល​ជិត​ ៣ ថ្ងៃ​របស់​លោក សាឡុត បាន ធ្វើ​ឲ្យ​ក្មួយ​ប្រុស​ប៉ុលពត រូប​នេះ​ទទួល​ស្គាល់​ថា លោក​ឆ្លើយ​តាម​ការ​ប៉ាន់ស្មាន​របស់​ខ្លួន ​ជា​ហេតុ​ប៉ះពាល់​យ៉ាង​ខ្លាំង​លើ​ភាព​រឹងមាំ​នៃ​ចម្លើយ​កសិណ​របស់​គាត់។
នៅ​ដើម​សប្តាហ៍​នេះ លោក សាឡុត បាន ​អតីត​អគ្គ​លេខាធិការ​នៃ​ក្រសួង​ការ​បរទេសបាន​ឆ្លើយ​ថា លោក អៀង សារី ​ឧបនាយក​រដ្ឋ​មន្រ្តី​ក្រសួង​ការ​បរទេស ជា​ចៅហ្វាយ​ពិតប្រាកដ​ ហើយ​ទទួល​ខុសត្រូវ​ទាំង​ស្រុង​ ប៉ុន្តែ​ពី​ម្សិលមិញ លោក Karnavas បាន​ព្យាយាម​បញ្ជាក់​ថា ការ​អះអាង​នេះ​ថា មិន​មែន​ជា​ការ​ពិត​ទេ ដោយ​ផ្តោត​លើ​តួនាទី​ដែល​លោក ឈឹម សំអ៊ុក ហៅ ពាំង មាន​ក្នុង​របប​ខ្មែរ​ក្រហម។​

​លោក ពាំង ជា​ប្រធាន​ការិយាល័យ​រដ្ឋាភិបាល ​ស‑៧១ ដែល​ជា​ការិយាល័យ​មួយ​ក្នុង​ចំណោម​ការិយាល័យ​ថ្នាក់​ខ្ពស់​បំផុត​ ក្នុង​របបខ្មែរ​ក្រហម។
ចម្លើយ​លោក សាឡុត បាន តប ទៅ​នឹង​សំណួរ​របស់​លោក Karnavas គឺ​ថា ​មេ​ដឹក​នាំ​ដែល​មាន​ឥទិ្ធ​ពល​គ្រប់​ក្រសួង​ទាំង​អស់​ពុំ​ដែល​រាយការណ៍​ពី​នរណា​ម្នាក់​ដែល​«អាច​យក​ជីវិត​គេ​» បាន​តាម​ចិត្ត​ទេ​។  ​លោក សាឡុត ​បាន បាន​ថ្លែង​ថា បុគ្គលិក​ក្រសួង​ការ​បរទេស​ជា​ច្រើន​នាក់ ត្រូវ​បាន​ដក​ចេញ​ដោយ​លោក ពាំង ឬ​មនុស្ស​របស់​គាត់ ហើយ​យក​ទៅ​មន្ទីរ​កែប្រែ ឬ​មន្ទីរ​ ស‑២១ ។​
លោក បាន បាន​ឲ្យ​ដឹង​ថា៖ «លោក អៀង សារី ប្រាប់​ខ្ញុំ​ថា នៅ​ពេល​លោក ពាំង មក​ដល់ ខ្ញុំ​ត្រូវ​តែ​ធ្វើ​អ្វី​ដែល ពាំង​ចង់​បាន»។
លោក Karnavas បាន​សួរ​ថា៖«តើ ពាំង ធ្លាប់​ប្រាប់​អ្នក​ថា គាត់​ស្នើ​ឲ្យ​ផ្ទេរ​មនុស្ស​ទាំង​នេះ​ចេញ​ពី​ក្រសួង​ការ​បរទេស តាម​បញ្ជា​របស់​អ្នក​ណា​ដែរ​ឬ​ទេ?»។
លោក សាឡុត បាន ឆ្លើយ​ថា៖ «​ទេ​គាត់​មិន​បាន​ប្រាប់​ខ្ញុំ​ទេ ខ្ញុំ​ក៏​មិន​បាន​សួរ​គាត់​ដែរ»​។
តាម​រយៈ​ការ​សួរ​ជា​បន្ត​បន្ទាប់ លោក Karnavas ក៏​បាន​បង្ហាញ​ផង​ដែរ​ថា លោក សាឡុត ដែល​បាន​ដឹង​តិច​តួច​អំពី​ដំណើរ​ការ​ផ្ទៃ​ក្នុង​នៃ​របបខ្មែរ​ក្រហម ​និង​ដំណើរ​ការ​ធ្វើ​សេចក្តី​សម្រេច​នៃ​របប​នេះ​ ហើយ​​បាន​ថ្លែង​ពី​បញ្ហា​នេះ ផ្អែក​លើ​ការ​សន្និដ្ឋាន​ផ្ទាល់​ខ្លួន។ នៅ​ដើម​សប្តាហ៍​នេះ សាឡុត បាន ថ្លែង​ថា ប៉ុល ពត មិន​ដែល​ធ្វើ​សេចក្តី​សម្រេច​ម្នាក់​ឯង​ឡើយ​។
លោក Karnavas នឹង​បន្ត​សួរ​លោក សាឡុត បាន ទៀត​ នៅ​ថ្ងៃ​ចន្ទ​សប្តាហ៍​ក្រោយ៕ 

ភ្នំពេញប៉ុស្តិ៏

No comments:

Post a Comment

yes