សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, April 19, 2012

ជម្លោះ​សមុទ្រចិន​ត្រូវផាត់ចេញ​ពីកិច្ចប្រជុំ


120419_03
លោក ទៀ បាញ់​និង​សមភាគី​សិង្ហបុរី​នៅ​ក្រសួង​ការពារជាតិ​។រូបថត លីណា
ភ្នំពេញៈ បន្ទាប់ពី​ជំនួប​បិទទ្វារមួយ កាលពី​ម្សិលមិញ រដ្ឋមន្រ្តី​ការពារជាតិ​កម្ពុជា និង​សិង្ហបុរី បាន​ប្រកាសថា ជម្លោះ​សមុទ្រ​ចិនខាងត្បូង​ដ៏ចម្រូង​ចម្រាស នឹង​មិនត្រូវ​ដាក់​ក្នុងរបៀបវារៈ នៃ​កិច្ចប្រជុំ​រដ្ឋមន្រ្តី​ការពារជាតិ​អាស៊ាន នាសប្តាហ៍​ក្រោយនេះទេ។
ថ្លែងទៅកាន់​អ្នកយក​ព័ត៌មាន បន្ទាប់ពី​បានជួប​សមភាគី​សិង្ហបុរី លោក ទៀ បាញ់ រដ្ឋមន្រ្តី​ការពារជាតិ​កម្ពុជា បាន​ទទួលស្គាល់​សារៈសំខាន់ ក្នុងការ​ដោះស្រាយ​ជម្លោះ​ដ៏ស្មុគស្មាញ​នេះ ដោយ​លោក​បាន​អធិប្បាយ​ជម្លោះនេះថា ជាបញ្ហា​សំខាន់ ហើយ​លោក​បានបន្តថា វាមិនមែន​ជា​ប្រធានបទ​ពិភាក្សា ក្នុងកិច្ចប្រជុំ​រដ្ឋមន្រ្តី​ការពារជាតិ ដែល​នឹង​ចាប់ផ្តើម​នៅថ្ងៃ​អង្គារ សប្តាហ៍​ក្រោយ ក្នុង​ខេត្ត​សៀមរាប​ឡើយ​។

លោក ទៀ បាញ់​លើក​ឡើង​ថា៖ «​រដ្ឋមន្រ្តី​ការពារជាតិ​អាស៊ាន គ្មាន​កាតព្វកិច្ច ត្រូវ​លើកយក​បញ្ហានេះ​មក​ពិភាក្សាទេ​»។
លោក Ng Eng Hen រដ្ឋមន្រ្តី​ការពារជាតិ​សិង្ហបុរី បាន​សម្លឹងមើល​រដ្ឋដទៃទៀត ឲ្យទទួល​ខុសត្រូវ​ជាចម្បង ក្នុងការដោះស្រាយ​ជម្លោះ ដែល​លោក​ហៅថា ជា​ជម្លោះ​ស្មុគស្មាញ និង​ត្រូវការភាព​អត់ធ្មត់​។
លោក Ng Eng Hen បាន​បញ្ជាក់ថា៖ «​កម្ពុជា និង​សិង្ហបុរី ជា​រដ្ឋ​មិនទាមទារ ហើយ​ខ្ញុំគិតថា ភាគី​ពាក់ព័ន្ធ​ដទៃទៀត នឹងអាច​រុញច្រាន​ជម្លោះ​នេះ​ទៅមុខបាន»​។
ជម្លោះ​ដែន​សមុទ្រ​ដ៏យូរ​អង្វែង ក្នុងចំណោម ចិន កោះតៃវ៉ាន់ និង​សមាជិក​អាស៊ាន​ដូចជា ព្រុយណេ ម៉ាឡេស៊ី ហ្វីលីពីន និង​វៀតណាម មាន​លក្ខណៈ​លេចធ្លោ ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន កាលពី​ដើមខែនេះ នៅពេល​លោក Albert del Rosario រដ្ឋមន្រ្តី​ការបរទេស​ហ្វីលីពីន បាន​ថ្លែងថា ជម្លោះនេះ មិនអាច​ទទួលយក​បាន​ទេ។
ក្នុងសេចក្តី​ថ្លែង​ដែល​ផ្សាយ​ក្នុង​អំឡុង​កិច្ចប្រជុំ លោក​បានជំរុញ​ឲ្យអាស៊ាន ព្រមព្រៀង​លើ​ក្រមប្រតិបតិ្ត មុនពេល​ចរចាជាមួយ​នឹងចិន។
នៅពេល​ទាក់ទង​តាមទូរស័ព្ទ កាលពី​ម្សិលមិញ ស្ថានទូត​ហ្វីលីពីន បានគាំទ្រ​សេចក្តី​ថ្លែង​របស់​លោក del Rosario ប៉ុន្តែ លោក​មិនបាន​ធ្វើអត្ថាធិប្បាយ​បន្ថែមទៀត អំពី​កិច្ច​ប្រជុំ​រដ្ឋមន្រ្តី​ការពារជាតិ នាសប្តាហ៍​ក្រោយនេះទេ។
ជំនួបរវាង​លោក Ng Eng Hen និង​លោក ទៀ បាញ់ គឺជា​ជំនួប​លើកទី ១ របស់​អ្នកទាំងពីរ ចាប់តាំងពី​លោក Ng Eng Hen បាន​ឡើង​កាន់តំណែង​នេះ កាលពី​ឆ្នាំមុន៕

No comments:

Post a Comment

yes