សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, April 22, 2012

សមា​ជិក​សភា​វៀត​ណាម​មួយ​រូប​កំពុង​ប្រឈម​មុខ​នឹង​ការ​បាត់បង់​កៅអី​សភា


ABC Radio Australia

ស្រី្ត​ដែល​មាន​ទ្រព្យ​ច្រើន​មួយ​រូប​ និង​ជា​សមាជិក​រដ្ឋ​សភា​ក្នុង​ប្រទេស​វៀត​ណាម​កំពុង​ប្រឈម​​មុខ​​នឹង​ការ​បាត់​បង់​កៅអី​សភា​បន្ទាប់​ ពីស្រ្តី​នោះ​ខក​ខាន​មិន​បាន​ប្រាប់​ថា​ ស្វាមី​របស់​លោក​ស្រី​​​ត្រូវ​ ប៉ូលិស​តាម​ចាប់​ខ្លួន​ពីបទ​កេង​បន្លំ​ទ្រព្យ​សម្បត្តិ​។
លោក​ស្រី​ Dang​ Thi​ Hoang​ Yen​ ។ 
លោក​ស្រី​ Dang​ Thi​ Hoang​ Yen​ ដែល​ជា​ប្រធាន​ក្រុម​ហ៊ុន​ Tan​ Tao​ Group​ បាន​រង​ការ​ចោទ​ប្រ កាន់​ពីបទ​មិន​បាន​ផ្តល់​ព័ត៌​មាន​លម្អិត​អំពី​អាពាហ៍​ពិពាហ៍​ និង​គណបក្ស​ នៅ​ពេល​ដែល​លោក​ស្រី​បាន​ដាក់​ពាក្យ​ធ្វើ​ជាបេក្ខជន​សមាជិក​រដ្ឋ​សភា​។
ទី​ភ្នាក់ងារ​សារព័ត៌​មាន​ AFP​ រាយ​ការណ៍​ថា​ លោក​ស្រី​ Yen​ ដែល​ជា​អ្នក​មាន​ទ្រព្យ​ច្រើន​ជាង​គេ​ បំផុត​ទី៣៧​នៅ​ក្នុង​ប្រទេស​វៀត​ណាម​ក្នុង​ឆ្នាំ​២០១១​ មិន​បាន​ប្រាប់​អាជ្ញាធរ​អំពី​ការ​ពិត​ថា​ ប៉ូលិស​ កំពុង​តាម​ចាប់​ខ្លួន​ស្វាមី​របស់​លោក​ស្រី​។
លោក​ស្រី​ Yen​ បាន​រៀប​ការ​ជា​មួយ​លោក​ Jimmy​ Tran​ អាយុ​៥៧ឆ្នាំ​ ដែល​ជា​ជន​ជាតិ​អាម៉េរិក​ មាន​ដើម​កំណើត​វៀតណាម​។នៅ​ក្នុង​ឆ្នាំ​២០១០​ ក្រសួង​សន្តិសុខ​សាធារណៈ​បាន​ចោទ​លោក​ Tran​ ដែល​សព្វ​ថ្ងៃ​នេះ​រស់​នៅ​ក្នុង​សហ​រដ្ឋ​អាម៉េរិក​ ពីបទ​រំលោភ​សេចក្តី​ទុកចិត្ត​ដើម្បី​កេង​បន្លំ អចល​ទ្រព្យ​ជាច្រើ​ននៅ​ឯ​ក្រុមហ៊ុន​ឯក​ជន​មួយ​។
ទី​ភ្នាក់ងារ​សារព័ត៌​មាន​ AFP​ បាន​ដក​ស្រង់​សម្តី​របស់​វ៉ិបសាយត៍​ VNExpress​ ថា​ សមាជិក​រដ្ឋ​សភា​បាន​បោះឆ្នោត​ដើម្បី​សុំ​ឲ្យ​រដ្ឋ​សភា​វៀត​ណាម​ដក​សមាជិក​ភាព​របស់​លោក​ស្រី។​
នៅ​ក្រោម​ច្បាប់​វៀតណាម​ សមា​ជិក​សភា​អាច​ត្រូវ​គេ​ដក​តំណែង​ពីបទ​ផ្តល់​ព័ត៌មាន​មិន​ពិត​នៅ​ ក្នុង​ពាក្យ​សុំ​ធ្វើ​ជា​បេក្ខជន​សមាជិក​រដ្ឋសភា​។
ប៉ុន្តែ​ អ្នក​វិភាគ​និយាយ​ថា​ ការ​ប្រកាស​ទោស​កំហុស​ជុំវិញ​ករណី​លោក​ស្រី ​Yen ​បង្ហាញ​ថា​ លោក​ស្រី​ Yen​ ត្រូវ​បាន​គេ​រៀបចំ​ជាទិស​ដៅវាយ​ប្រហារ​ពី​សំណាក់​អ្នក​នយោបាយ​មួយចំនួន​ដែល​មានការ​ច្រណែន​នឹង​ទ្រព្យ​សម្បត្តិ​ និង​ ជោគ​ជ័យ​របស់​លោក​ស្រី​៕

No comments:

Post a Comment

yes