សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, April 22, 2012

មតិ​ជុំវិញ​ការ​ឲ្យ​កុមារ​ខ្មែរ​កម្ពុជា​ក្រោម​ច្រៀង​សរសើរ ហូ ជី មិញ


កំណត់សម្គាល់ សារព័ត៌មាន ព្រៃនគរ

ចាប់តាំងពីថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥ មក ដែនដីកម្ពុជាក្រោម និង ពលរដ្ឋខ្មែរក្រោមត្រូវ បានឋិតនៅក្រោម ការត្រួតត្រារបស់ របបកុម្មុយនិស្ត ឬ របបសង្គមនិយមវៀតណាម ។
បច្ចុប្បន្ន វៀតណាមជាប្រទេសប្រកាន់យករបបកុម្មុយនិស្តនិយម ឬ របបសង្គមនិយម ដែលជាទូទៅប្រទេស ទាំងឡាយ ប្រកាន់យករបបនេះ មិនមានក្រសួងព័តមានទេ គឺមានតែក្រួសួង ឃោសនាការមជ្ឈិមបក្សតែមួយ ប៉ុណ្ណោះ ។ កត្តានេះហើយ រាល់ការផ្សព្វផ្សាយដូចជា ទូរទស្សន៍ វិទ្យុ និងកាសែត ជាដើម នៅក្នុងប្រទេស វៀតណាម គឺជាការឃោសនារបស់បក្សកុម្មុនិស្តផ្ដាច់មុខ ។  

គ្មានស្ថាប័នព័ត៌មានឯកជន ឬ ស្ថាប័នព័ត៌មានឯករាជ្យទេ នៅក្នុងប្រទេសវៀតណាម ។ ដូច្នេះ រាល់ការផ្សព្វផ្សាយ ជាភាសាខ្មែរ នៅក្នុងប្រទេសវៀតណាម ដែលយើងមើលឃើញ ពលរដ្ឋខ្មែរក្រោមឡើងនិយាយលើកញ្ចក់ទូរទស្សន៍ , វិទ្យុ  និងរាល់អត្ថបទនៅលើទំព័រកាសែត សុទ្ធតែជាការរៀបចំរបស់បក្សកុម្មុយនិស្តវៀតណាម ទាំងស្រុង ។
បើយោងតាមរបាយការណ៍ប្រចាំឆ្នាំ ២០១១ – ២០១២ ស្ដីអំពីសេរីភាពព័ត៌មានក្នុងពិភពលោក នៃទីភ្នាក់ងារ ព័ត៌មានគ្មានព្រំដែន (RSF) បានចាត់វៀតណាមលំដាប់លេខ ១៧២ ក្នុងចំណោមប្រទេសទាំង ១៧៩ ក្នុងលោក គឺសេរីភាពព័ត៌មាននៅវៀតណាមអន់ជាងគេក្នុងលោក ។
បក្សកុម្មុយនិស្តវៀតណាមតែងតែលាក់បាំងប្រវត្តិពិតរបស់ ហូ ជីមិញ និងឃោសនាចំពោះគុណ សម្បត្តិរបស់គាត់ ប្រៀបដូចជាព្រះ ដើម្បីឲ្យពលរដ្ឋវៀតណាមជឿទៅលើរបបសង្គមនិយម  ឬរបបកុម្មុយនិស្តរបស់ខ្លួន។ តែផ្ទុយទៅ វិញ ពលរដ្ឋវៀតណាមដែលគេដឹងច្បាស់អំពីឧក្រិដ្ឋរបស់ ហូ ជីមិញ និងប្រវត្តិនៃការរំលោភសិទ្ធីមនុស្សរបស់ បក្សកុម្មុយនិស្តវៀតណាម បច្ចុប្បន្ន  ហូ ជីមិញ  គឺជាជនជាប់បទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ ព្រោះ ហូ ជីមិញ បាននាំយកលទ្ធិផ្ដាច់ការមកសាប ព្រោះនៅក្នុងប្រទេសវៀតណាម ។
បក្ស ​និង​រដ្ឋ​វៀតណាម បាន​រៀបចំ​ឲ្យ​មាន​កម្មវិធី​ផ្សាយ​ព័ត៌មាន​ជា​ភាសា​ខ្មែរ​នៅ​ទូរទស្សន៍​ជាតិ ​របស់​វៀតណាម ក្នុង​មួយ​ថ្ងៃ​កន្លះ​ម៉ោង ឬ​មួយ​ម៉ោង នៅ​តាម​ខែត្រ​មួយ​ចំនួន​ដែល​មាន​ខែ្មរ​កម្ពុជា​ក្រោម​រស់​នៅ ។
នៅ​ក្នុង​កម្មវិធី​ទូរទស្សន៍​នេះ ក៏​គេ​បញ្ចូល​កម្មវិធី​សិល្បៈ​ខ្មែរ​ដែរ ប៉ុន្តែ​គេ​សង្កេត​ឃើញ​ថា កម្មវិធី​សិល្បៈ​ខ្លះ​គេ​ឲ្យ​កុមារ​ខ្មែរ​ច្រៀង​បទ​ចម្រៀង​ជា​ភាសា​ខ្មែរ ដែល​រៀបរាប់​អំពី​វីរបុរស​ក្លាហាន ហូ ជីមិញ (Ho Chi minh) ដែល​ជា​អ្នក​រំដោះ​ជាតិ និង​ត្រូវ​ដឹង​គុណ​លោក ហូ ជីមិញ ។
សូម​ស្ដាប់​សេចក្ដី​រាយការណ៍​របស់​ លោក ទីន ហ្សាការីយ៉ា ដោយ​លើក​យក​បទ​ចំរៀង​ដែល​កុមារ​ខ្មែរ​ច្រៀង​ដឹង​គុណ​ លោក ហូ ជីមិញ ៖ 

No comments:

Post a Comment

yes