សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, April 22, 2012

ប៉ូលិស​៖​​ រថ​ភ្លើងបុក​គ្នានៅ​ហូឡង់​ បង្ក​របួស​១២៥នាក់


ក្រុង​អាំ​ស្ទើដាំ: ប៉ូលិស​ បាន​និ យាយ​ថា មនុស្សជិត​១២៥នាក់​បាន​រង​របួស​​ ភាគ​ច្រើន​របួស​ធ្ងន់​នៅ​ពេល​រថ​ភ្លើង​ដឹក​អ្នក​ដំណើរ​ពីរ​គ្រឿង​របស់​​ហូឡង់​បាន​បុកគ្នានៅ​ក្នុង​ក្រុង​អាំ​ស្ទើ​ដាំ​ ​ពីថ្ងៃ​សៅរ៍​។
​អ្នក​នាំ​ពាក្យ​មន្ាក់​បាន​និយាយ​ថា ភ្លាមៗ​នោះ​ មិន​ទាន់​មាន​របាយ ​ការណ៍​ពី​ចំនួនអ្នក​ស្លាប់​ទេ ប៉ុន្តែ​ក្នុង​ចំណោម​អ្នក​រង​របួស​មាន​១៣​​នាក់​រង​របួស​ធ្ងន់​ធ្ងរ​ ចំណែក​ឯ​៤៣​ ឬ​៤៤នាក់​បាន​រង​របួស​ធ្ងន់​ធ្ងរ​បំ​ផយត។ មនុស្ស​ប្រហែល​៧០​នាក់​រង​របួស​ស្រាល។
​​​អ្នក​នាំ​ពាក្យ​ក្រុម​ហ៊ុន​​រថ​ភ្លើង​NS បាន​និយាយ​ថា ឧទ្ធម្ភាគ​ចក្រ​សង្គ្រោះ​មួយ​ត្រូវ​បាន​ប្រើ​ដើម្បី​ដឹក​អ្នក​របួស​ទៅ​កាន់​មន្ទីរ​ពេទ្យ​។
អ្នក​នាំ​ពាក្យ​រូប​នេោះ បាន​បន្ថែម​ថា រថ​ភ្លើង​ទាំង​ពីរ​នេះ​មិន​បាន​បម្រើ​ ការ​ឲ្យ​អាកាស​យាន​ដ្ឋាន​អន្តរ​ជាតិ​ស្គីប​ហូល​ទេ ប៉ុន្តែ​ឧប្បតិ្ត​ហេតុ​នេះ​បាន​រំខាន​ដល់​សេវា​កម្ម​រថ​ភ្លើង​របស់​អាកាស​យាន​ដ្ឋាន។

No comments:

Post a Comment

yes