សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, April 10, 2012

បាញ់ ២ គ្រាប់ ប្លន់យកម៉ូតូសង់ ០១២ ទាំង ថ្ងៃ

ភ្នំពេញ ៖ ខណៈដែលឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ខិតជិតមកដល់ ករណីប្លន់បាន   កម្រើកឡើងវិញ  ដោយក្រុមចោរបានធ្វើ សកម្មភាពភ្ជង់ និងបាញ់គំរាម យកម៉ូតូម៉ាក សង់ ស៊េរី ២០១២ មួយគ្រឿង ទៅបាត់ ដោយសុវត្ថិភាព នាវេលាម៉ោងជាង ១ រសៀល ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១២ នៅក្បែរសួនមនោរម្យ  សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
យោងតាមសមត្ថកិច្ច បានឱ្យដឹងថា ក្រុមជនសង្ស័យមានគ្នា ២នាក់ បានធ្វើ សកម្មភាពភ្ជង់ ប្លន់យកម៉ូតូសង់សេ ១២៥ ស៊េរី ២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BE 4441 ពីយុវជនម្នាក់ ខណៈ ដែលកំពុងឌុបម្ដាយ ធ្វើដំណើរតាមផ្លូវ ។ ប្រភពបន្ដទៀតថា ក្រោយពេលភ្ជង់ ប្លន់ហើយនោះ ជនសង្ស័យបានបាញ់គំរាម ចំនួន ២គ្រាប់ រួចក៏ជិះម៉ូតូចេញទៅបាត់ ដោយសុវត្ថិភាព ៕

No comments:

Post a Comment

yes