ក្រុងសេអ៊ូលៈ កាសែតកូរ៉ខាងត្បូង Chosun Ilbo បានរាយការណ៍ថា កងទ័ពកូរ៉េខាងជើង បានប្រារព្ធខួបលើកទី៨០របស់ខ្លួនកាលពីថ្ងៃពុធ ជាមួយនឹងការប្តេជ្ញាសងសឹកនឹងអ្វីដែលប្រមុខកងទ័ពរបស់ខ្លួន បានហៅថាជាក្រុមក្បត់ជាតិភាគខាងត្បូង និងសម្ព័ន្ធមិត្តរបស់កូរ៉េខាងត្បូង ថ្វីបើចិនបានព្រមានកុំឲ្យមានការបង្កហេតុថែមទៀតនៅលើ ឧបទ្វីបដែលមានភាពតានតឹងនេះក្តី។
នេះគឺជាសម្តីចុងក្រោយបំផុតនៅក្នុងការគំរាមកំហែងគ្រោតគ្រាតជាច្រើនដែលគេសំដៅលើក្រុងសេអ៊ូលនៅប៉ុន្មាន សប្តាហ៍ថ្មីៗនេះ។
ក្នុងសុន្ទរកថាមួយដើម្បីប្រារព្ធ«ខួបកងទ័ព»របស់កូរ៉េខាងជើង លោកសេនាប្រមុខរង រី យ៉ុងហូ បានថ្លែងថា ប្រទេសរបស់លោកត្រូវបានបំពាក់ដោយអាវុធដែលសមត្ថភាពបំផ្លាញយោធា អាមេរិកដោយប្រើ«ត្រឹមតែមួយគ្រាប់»ប៉ុណ្ណោះ។ លោកក៏បានសន្យា«កាត់បំពង់ក»អ្នកណាដែលបង្ខូចកេរ្តិ៍ឈ្មោះថ្នាក់ ដឹកនាំរបស់រដ្ឋាភិបាលក្រុងព្យុងយ៉ាងផងដែរ។
កូរ៉េខាងជើងបានបង្កើនវោហាសាស្រ្តសកម្មប្រយុទ្ធរបស់ខ្លួន ប្រឆាំងរដ្ឋាភិបាលក្រុងសេ អ៊ូលបន្ទាប់ពីប្រធានាធិបតីកូរ៉េខាងក្បូងលោក លី ម្យុងបាក់ បានរិះគន់កូរ៉េខាងជើងជុំវិញការចំណាយប្រាក់លើការបាញ់ គ្រាប់រ៉ុក្កែតបរាជ័យ របស់ខ្លួនកាលពីដើមខែនេះ ដោយមិនចិញ្ចឹមពលរដ្ឋរបស់ខ្លួនដែលកំពុងតែអត់ឃ្លាន។
អនុរដ្ឋមន្រ្តីក្រសួងការបរទេសចិនលោក ស៊ុយ ធៀនកៃ កាលពីថ្ងៃពុធ បានជំរុញឲ្យកូរ៉េខាងជើង មិនត្រូវប្រព្រឹត្តទង្វើណាមួយដែលនឹងបង្កើនភាពតានតឹងនៅ ក្នុងតំបន់។
លោកក៏បានបញ្ជាក់ថា៖ «ចិន នឹងជំទាស់នឹងអ្វីមួយដែលអាចបង្កគ្រោះថ្នាក់ដល់សន្តិភាព និងស្ថិរភាពនៅឧបទ្ទីបកូរ៉េ និងអាស៊ីខាងភាគឦសាន ក៏ដូចជាបំផ្លាញប្រយោជន៍សន្តិសុខរបស់ប្រទេសចិន និងប្រយោជន៍របស់ភាគីដែលពាក់ព័ន្ធផងដែរ»។
នៅក្រុងវ៉ាស៊ីនតោន អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោកស្រី វីកតូរៀ នូឡែនបានថ្លែងថា អាមេរិកបាននិងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយចិន ដោយលើកទឹកចិត្តឲ្យពួកគេប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនដើម្បី បញ្ចុះបញ្ចូលក្រុងព្យុងយ៉ាងឲ្យផ្លាស់ប្តូរមាគ៌ាពួកគេ។ លោកស្រី នូឡែន បានថ្លែងថា សេចក្តីថ្លែងការណ៍ប្រភេទនេះ គឺត្រូវបានគេស្វាគមន៍បំផុត ហើយក្រុងវ៉ាស៊ីនតោន រង់ចាំពិភាក្សាជាមួយចិនលើ«រឿងច្រើនទៀតដែលគេអាចធ្វើបាន នៅពេលរដ្ឋមន្រ្តីការបរទេសលោកស្រី ហ៊ីឡារីនិងលោករដ្ឋមន្រ្តីរតនាគារ ហ្កតនើរ អញ្ជើញទៅក្រុងប៉េកាំងសម្រាប់កិច្ចចរចាយុទ្ធសាស្រ្ត និងសេដ្ឋកិច្ចនៅសប្តាហ៍ក្រោយ»៕
No comments:
Post a Comment
yes