សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, April 27, 2012

សិដ្ឋ ឆលីដា បញ្ជាក់​ការ​ដើរ​ចេញ​ពី CTN


120427_21a
ពិធី​ការិនី​វ័យ​ក្មេង​របស់​ស្ថានីយ​ទូរ​ទស្សន៍ ស៊ីធីអិន សិដ្ឋ ឆលីដា​​។ រូបថត ស្រេង ម៉េង​ស្រ៊ុន
ភ្នំពេញៈ ចូល​ខ្លួន​មក​បញ្ចេញ​ថ្វី​មាត់​បម្រើ​ស្ថានីយ​ទូរទស្សន៍​ CTN ក្នុង​ឋានៈ​ជា​ពិធី​ការិនី​ជាង​៥ឆ្នាំ សិដ្ឋ​ ឆលីដា​ គ្មាន​ឃើញ​កាន់​កម្ម​វិធី​ណាមួយ​ធំដុំ​ក្រៅ​តែ​កម្មវិ​ធីថត​ទុក​តូច​តាច​១-២ ​នោះ​ទេ។​ ជា​មួយ​នឹង​តំណែង​តូច​ស្តួច​ស្តើង​នោះ​ ថ្មី​នេះ​ក៏ផ្ទុះ​នូវ​ដំណឹង​រង្គោះ​រង្គើ​ថា ​ឆលីដា​ កំពុង​ត្រៀម​ជំហាន​ដើរ​ចេញ​ពី​ទូរទ​ស្សន៍​មួយ​នេះ។​ តែ​ទោះ​បី​ជា​យ៉ាង​ណានា​ងបែ​រជា​ព្យាយាម​ទប់​ដំណឹង​នេះ​ ហើយ​និយាយ​ថា​៖​ «ខ្ញុំ​អត់​មាន​ត្រៀម​ជំ​ហាន​ដើរ​ចេញ​ទៅ​ណា​ទេ ​ហើយ​ក៏គ្មាន​រឿង​អាក់​អន់​ស្រពន់​ចិត្ត​នឹងទូរទស្សន៍​នេះ​ដែរ​»។
មួយ​រយៈ​ចុង​ក្រោយ​នេះ​ ​ផ្តើម​លេច​ឮ​ព័ត៌មាន​ខ្សឹប​ខ្សៀវ​ថា ​ពិធី​ការិនី​ថ្ពាល់​ខួច​ សិ​ដ្ឋ ឆ​លីដា ​កំពុង​រៀប​ដំណើរ​ផ្លាស់​ប្តូរ​ទ្រនំ​ ដោយ​សារ​ ឆលីដា ​ការ​អាក់​អន់​ចិត្ត​ និង​​ស្ថានីយ​ទូរទស្សន៍​CTN ​បន្ទាប់​ពីនាង​បាន​ចូល​ខ្លួន​មក​ធ្វើការ​នៅ​ទូរទស្សន៍​ច្រើន​ឆ្នាំ​បែរជា​មិន​បាន​ធ្វើ​ជា​ពិធី​ការិនី​ក្នុង​កម្មវិធី​ផ្សាយ​ផ្ទាល់​ ។​
ពាក់​ព័ន្ធ​នឹង​ព័ត៌​មាន​នេះ ពិធី​ការិនី​វ័យ​ក្មេង សិដ្ឋ ​ឆលីដា ​បាន​ច្រាន​ចោល​ ដោយ​នាង​​បាន​និយាយ​ថា៖​«ពាក្យ​ចចាក​់ចចុច​ថា ខ្ញុំ​កំពុង​ត្រៀម​ដំណើរ​ចុះ​ចោល​ទ្រនំ​ CTN ​ទៅ​កាន់​ទ្រនំ​ថ្មី​នោះ​គឺ​​មិន​មែន​ជា​ការ​ពិត​ ហើយ​ខ្ញុំ​ក៏មិន​មាន​គំនិត​នេះ​ដែរ ​សូម្បី​បន្តិច​គ្មាន​ផង»។

ជា​មួយ​ការ​អះអាង​យាង​មធ្យ័ត​បែប​នោះ ​ពិធិការិ​នី កម្មវិធី ​Revlon​ Face to​ Face​ និង​កម្មវិធី​ នាទី​កុមារ​របស់​ស្ថានីយ​ទូរទស្សន៍​ CTN​ ក៏​បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា៖​«ខ្ញុំ​អត់​មាន​ការ​អន់​ចិត្ត​នឹង​អ្នក​ គ្រប់​គ្រង​ទូរទស្សន៍​ ដែល​ខ្ញុំ​ធ្វើ​ការ​រាល់​ថ្ងៃនេះ​ទេ មាន​តែ​សប្បាយ​នឹង​អ្នក​គ្រប់​គ្រង​វិញ ព្រោះ​ថា ​កម្មវិធី​ដែល​គាត់​ឲ្យ​ខ្ញុំ​កាន់​សព្វ​ថ្ងៃ​នេះ ​គឺ​បាន​ផ្តល់​ឪកាស​គ្រប់​គ្រាន់​ សម្រាប់​ខ្ញុំ​ មាន​ពេល​បន្ត​ការ​សិក្សា​នៅ​សាលា​បាន​​» ៕

No comments:

Post a Comment

yes