នៅក្នុងលិខិតមួយច្បាប់ផ្ញើជូនប្រធានក្រុមប្រឹក្សាខេត្តព្រៃវែងកាលពីថ្ងៃទី២៥ ខែមេសានេះ លោកគង់គាំ ប្រធានស្តីទីគណបក្សសមរង្ស៊ី បានបញ្ជាក់ថា ស្លាករបស់គណបក្សសមរង្ស៊ី ដែលត្រូវបានអនុញ្ញាតឲ្យដាំត្រឹមត្រូវ និងមានការដឹងលឺពីអជ្ញាធរមូលដ្ឋាននៅក្នុងឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង កំពុងត្រូវបានយាយី ដោយជនខិលខូច។
នៅក្នុងលិខិតនោះលោកប្រធានស្តីទីគង់គាំ បានបញ្ជាក់ថា ស្លាកគណបក្សសមរង្ស៊ី បានដាក់លើកទី១
ហើយមានសមត្ថកិច្ចដឹងលឺ នៅតែត្រូវបានជនល្មើសដកបំបាត់ដោយគ្មានការពិនិត្យ ដោះស្រាយបណ្តឹងនៅឡើយ។ ស្លាកទី២ ត្រូវបានយកទៅដាំនៅកន្លែងដដែលជាថ្មីម្តងទៀត ប៉ុន្តែត្រូវបានឈ្មោះ ឈឹមថា និងគូរកន រុះរើទៅកន្លែងផ្សេង ដោយគ្មានការជូនដំណឹងមកគណបក្សសមរង្ស៊ី។
គណបក្សសមរង្ស៊ីបានចាត់ទុកសកម្មភាពទាំងទី១ និងទី២នេះថាជាចេតនា មិនចេញមុខរបស់ជនខិលខូច ក្នុងហេតុផលនយោបាយ។
No comments:
Post a Comment
yes