



ស៊ីអិនអិន៖ យន្តហោះចម្បាំង របស់កងទ័ពជើង ទឹកអាមេរិក បានជួបប្រទះ នូវបញ្ហាម៉ាស៊ីន ដែលបណ្តាល ឲ្យចុះចតជាបន្ទាន់ នៅតំបន់យោធា វឺជីនីញ៉ា ប៊ិច ស្ថិតក្នុង រដ្ឋវឺជីនីញ៉ា នៅថ្ងៃ សុក្រ ទី ០៦ ខែមេសា ហើយបន្ទាប់ មកនោះម៉ាស៊ីន របស់វាបានឆាបឆេះ មុននឹងវារុល ទៅបុក អាគារ ស្នាក់នៅរបស់ ប្រជាជនមួយចំនួន ។ នេះ បើតាមការផ្តល់ ព័ត៌មានពី អ្នករស់នៅតំបន់ ដែលកើតហេតុនោះ។
យោងតាមព័ត៌មានពីទូរទស្សន៍ CNN បានឲ្យដឹងទៀតថា នៅលើយន្តហោះចម្បាំងនោះមាន និសិត្សរៀនបើកយន្តហោះ មួយរូបអង្គុយនៅកន្លែងបញ្ជាការព្រមទាំង គ្រូបង្រៀនម្នាក់ប្រកប ដោយបទពិសោធន៍នៅពីក្រោយចាំប្រាប់សិស្ស។ ចំពោះការលេចធ្លាយប្រេងឥន្ធនៈចេញមក នោះ គឺជាមូលហេតុដែលនាំឲ្យមានបញ្ហាម៉ាស៊ីន។
នេះបើតាមការលើកឡើងរបស់លោក កាពីទែន ម៉ាក វេសហ្គឺប៊ឺ ប្រាប់អ្នករាយការណ៍ព័ត៌មាន នានា។ចំពោះអ្នករងគ្រោះ ក្នុងហេតុការណ៍ ទាំងអ្នកនៅ លើយន្តហោះ និង អ្នកនៅកន្លែង កើតហេតុ មានជាង ១០នាក់ ដែលពេលនេះ បានបញ្ជូនទៅសម្រាក ព្យាបាលនៅមន្ទីរពេទ្យ រួចហើយ។ ដោយឡែក អ្នកបើកបរយន្តហោះ ពីររូបនោះវិញ បានស្ថិតនៅក្នុងស្ថានភាព ប្រសើរនោះទេ តែ ពួកគេបានទទួលរងនូវ អំបែងកញ្ចក់ បន្តិចបន្តួច។ មូលហេតុពិតប្រាក ដដែលនាំឲ្យមានបញ្ហា ផ្នែកម៉ាស៊ីននេះដែរ កំពុងតែត្រូវ បានគេស៊ើបអង្កេតហើយ៕
No comments:
Post a Comment
yes