សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, April 10, 2012

ក្មេងប្រុសអាយុ ១៧ ឆ្នាំ លក់តម្រងនោមដើម្បីទិញ iPad និង iPhone

គិតទៅផលិតផលរបស់ក្រុមហ៊ុន Apple ក៏អាចក្លាយជាអាវុធមុខ ២ បានដែរ ដោយសារតែវាអាចជួយ សម្រួលការ រស់នៅ ហើយវាថែមទាំងបង្ហាញនូវភាពឡូយឆាយ និង ទាន់សម័យបានទៀតផង ទន្ទឹមនឹងនោះដែរ មានអ្នកខ្លះ បានធ្វើរឿងដ៏អមនុស្សធម៍ ដោយសារតែ iPhone បានចាក់សម្លាប់គ្នា ហើយមាននារីខ្លះទៀត សុខចិត្តប្រកាសប្តូរភាព បរិសុទ្ធរបស់ខ្លួនដើម្បី iPhone។ ហើយនៅពេលថ្មីៗនេះ មានក្មេងប្រុសម្នាក់បានលក់ តម្រងនោមដើម្បី iPad និង iPhone ទៀតផង។


តាមប្រភពព័ត៌មានបានអោយដឹងថា មានក្មេងប្រុសម្នាក់ ដែលគេមិនបានប្រាប់អោយដឹងឈ្មោះ អាយុ ១៧ ឆ្នាំ នៅភាគខាងត្បូងប្រទេសចិន បានលក់ តម្រងនោមរបស់ខ្លួន ដោយសារតែឪពុកម្តាយក្រីក្រ គ្មានសមត្ថភាពទិញ iPad និង iPhone អោយខ្លួនប្រើដូចកូនគេ។ ប្រភពដដែលបានបន្តអោយដឹងទៀតថា កាលពី​ថ្ងៃទី ២៨ ខែមិនា កន្លងទៅថ្មីៗនេះ ក្មេងប្រុសម្នាក់នោះបាន ទាក់ទងនឹងមន្ទីរពេទ្យមួយកន្លែងដើម្បី ធ្វើការវះកាត់លក់តម្រងនោមខាងស្តាំ ដោយគេគិតថា ទោះបីជាអត់មានខាងស្តាំក៏នៅសល់ខាងឆ្វេងដែរ ហើយបន្ទាប់ពីត្រលប់ពីវះកាត់វិញ គេបានប្រាប់ម្តាយ របស់គេថា គេបានលក់ តម្រងនោមរបស់គេ បាន ២២ ០០០ យាន់ (ប្រហែល ៣៥ ០០ដុល្លា)។ តែតំលៃពិតប្រាកដរបស់ តម្រងនោមមួយគឺមានដំលៃដល់ ទៅ ២២​០ ០០០ យាន់ (ប្រហែល ៣៥០ ០០០) ឯណោះ ដោយសារតែ គេមានភាពក្មេងខ្ចី លាយឡំនឹងចិត្តចង់បានផងនោះ គេក៏បានលក់ក្នុងតំលៃថោកបែបនេះទៅ។ ម្តាយរបស់គេបានប្តឹងប៉ូលិស ប៉ុន្តែប៉ូលិសមិនអាចរកតំរុយបាននោះទេ ទាល់តែក្មេងប្រុសម្នាក់នោះប្រាប់ពីទីតាំង រឺឈ្មោះមន្ទីរពេទ្យដែលខ្លួនបានវះកាត់។

ចុះប្រិយមិត្តវិញ តើប្រិយមិត្តអាចប្រថុយគ្រោះថ្នាក់បែបនេះ​ ដើម្បី ផលិតផល Apple ដែរឬទេ ?

No comments:

Post a Comment

yes