សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, May 30, 2012

មហាសេដ្ឋី Facebook ចំណាយលុយ​អស់​តែ ៣២ អឺរ៉ូ​ លើ​ថ្លៃ​អាហារ​នា​រាត្រី​ទឹកឃ្មុំ​នៅ​ទីក្រុង​រ៉ូម


1
​ហ្សា​ក់​កឺ​ប៊ឺ​ក និង​ភរិយា​ត្រូវគេ​ថត​បាន​ពេល​កំពុង​ទទួលទាន​អាហារ​ថ្ងៃត្រង់​នៅ​ក្រុង​រ៉ូម​
1 of 7   
​មហាសេដ្ឋី​ពាន់​លាន​របស់ Facebook លោក ម៉ាក ហ្សា​ក់​កឺ​ប៊ឺ​ក បាន​ចំណាយលុយ ៣២ អឺរ៉ូ (៤០​ដុល្លារ​) លើ​អាហារ​បែប​រ៉ូ​មែន​ទិក ជាមួយ​កូនក្រមុំ​ថ្មី​របស់ខ្លួន​ នា​រាត្រី​ទឹកឃ្មុំ​នៅ​អ៊ីតាលី​របស់​ពួកគេ។​

​លោក​ហ្សា​ក់​កឺ​ប៊ឺ​ក អាយុ ២៨ឆ្នាំ និងនាង​ ព្រីស​ស៊ី​ល​ឡា ចាន់ អាយុ ២៧ឆ្នាំ​ ត្រូ​បាន​គេប្រទះឃើញ​ទទួលទាន​អាហារ​ថ្ងៃត្រង់​ នៅ​ភោ​ជនី​យ​ដ្ឋា​ន Kosher ដែល​គេ​ហៅថា Nonna Betta នៅក្នុង​ប្លុក Jewish Ghetto របស់​ក្រុង​រ៉ូម ​ជាទី​ដែល​ពួកគេ​ត្រូវបាន​អ្នកទទួល​ទាន​អាហារ​ដូចគ្នា​ថត​បាន។​

​ពួកគេ​បាន​ចូលទៅ​ញ៉ាំ​បន្លែ​អា​ទី​សូ​ សាច់​រ៉ាវី​អូ​លី​ចជ្រលក់​ជាមួយ​ទឹក​បន្លែ​អា​ទី​សូ​ និងផ្កាល្ពៅ​បំពង​តាមបែប​រ៉ូ​ម៉ាំង​តម្លៃថោកៗ ប៉ុន្តែ​ពួកគេ​ពុំ​ផឹកសុរា​នោះទេ ​ដោយ​គ្រាន់តែ​ផឹកទឹក​ធម្មតា និងទឹកតែ​ប៉ុណ្ណោះ។ គ្រាន់តែ​ពួកគេ​ចាក​ចេញពី​ភោជនីយដ្ឋាន​មិនបាន​ប៉ុន្មាន​នាទី​ផង ម្ចាស់​ភោជនីយដ្ឋាន លោក Umberto Pavoncello បានប្រកាសថា​ ប្តី​ប្រពន្ធ​មួយគូ​នេះ​ បានមក​ញ៉ាំ​នៅ​ភោជនីយដ្ឋាន​របស់ខ្លួន ចំណែកឯ​ពាក្យ​ចចាមអារ៉ាម​វិញ ​ក៏បាន​ខ្ចរខ្ចាយ​យ៉ាង​លឿន​តាមរយៈ Twitter ផងដែរ។​

វិក្កយបត្រ​តម្លៃ​ ៣២ អឺរ៉ូ ​របស់​ប្តី​ប្រពន្ធ​មួយគូ​នេះ ​ត្រូវបាន​វ៉ិប​សាយ​ព័ត៌មាន​អ៊ីតាលី​បង្ហោះ​តាម​អ៊ី​ន​ធឺ​ណិ​ត​ផងដែរ ហើយ​លោក Pavoncello បាន​និយាយថា "​ពួកគេ​ហាក់ដូចជា​បក្សី​ស្នេហ៍​មួយគូ​អ៊ីចឹង។ ពួកគេ​បានដាក់​ចាន​បន្លែ​អា​ទី​សូ​ នៅ​ចំ​កណ្តាល​តុ​ ដើម្បី​ចែករំលែក​អាហារ​ជាមួយគ្នា។ វា​គឺជា​ទិដ្ឋភាព​ដ៏​រ៉ូ​មែន​ទិ​ក​មែន​"។​

​ប្តី​ប្រពន្ធ​មួយគូ​នេះ​ ត្រូវគេ​ជឿថា​ បាន​មកដល់​ក្រុង​រ៉ូម​តាមរយៈ​យន្តហោះ​ឯកជន និង​ស្នាក់នៅ​បន្ទប់​សណ្ឋាគារ Portrait ដ៏​ប្រណីត​ លំដាប់​ផ្កាយ​ប្រាំ​ ដែលមាន​តម្លៃ​មួយ​យប់ ៨០០ អឺរ៉ូ (១០០៣ ដុល្លារ​) ។ លោក​ហ្សា​ក់​កឺ​ប៊ឺ​ក និងកូនក្រមុំ​ថ្មី​របស់លោក​ បាន​ស្នាក់​នៅក្នុង​បន្ទប់​មួយ​ ដែល​អាច​មើលឃើញ​ព្រះវិហារ Trinita dei Monti ជា​វិហារ​កាតូលិក​ ស្ថិតនៅ​កំពូល​ជណ្តើរ Spanish Steps និង​បាន​រីករាយ​ជាមួយ​អាហារ​ពេលព្រឹក​ នៅក្នុង​បន្ទប់​របស់​ពួកគេ​រៀងរាល់​ព្រឹក មុនពេល​ធ្វើដំណើរ​ជុំវិញ​ទីក្រុង​រ៉ូម​ តាមរយៈ​រថយន្ត​​ច្រើន​បាំង សម្រាប់​ដឹក​ភ្ញៀវទេសចរ៕ K

No comments:

Post a Comment

yes