សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, June 24, 2012

តារា​កំប្លែង​នាង​ឃ្មឹប​ស្រអាប់​ពណ៌​​កំពុង​​តែ​​ពុះ​​ពារ​​ក្នុង​​ជីវិត​​​ក្រោយ​​បាក់​​បែក​ពី​​នាយ​ហុង​​ដា


រាជធានីភ្នំពេញ ៖​អតីតតារា​កំប្លែង​ក្នុង​ក្រុមនាយកុយនាង​ រ៉េន​ សុធារី​ ហៅ​ ឃ្មឹប​កំពុង​​​តែពុះ​ពារ​ក្នុង​ឆាក​ជីវិត​យ៉ាង​លំបាក​ដើម្បី​រក​​ប្រាក់​​ចិញ្ចឹមប្អូនពៅ ​និង​កូន​ប្រុស​ម្នាក់​ទៀត​ បន្ទាប់​ពី​នាង​​បាក់​បែក​ពីស្វាមី​ គឺនាយ​ហុងដា ។ក្រោយពីការបែកបាក់គ្រួសារជាង២ឆ្នាំ​មក​នេះ ​ឆាក​ជីវិត​របស់​នាង​ឃ្មឹប​បាន​ជួប​ប្រទះ​​ព្យុះ​ភ្លៀង​យ៉ាង​ច្រើន​ក្នុង​ការ​ខិត​ខំរក​ប្រាក់​សម្រាប់​ទ្រទ្រង់​ជីវភាព​ប្រចាំ​ថ្ងៃ​ ខណៈ​ដែល​ចំណូល​ពី​សិល្បៈ​ហាក់​​មិន​សូវ​កាក់​កប​ដូច​ពីពេល​មុននោះ​។
គេសង្កេតឃើញថា​ពេល​​នៅ​រួមរស់​ជា​មួយ​នាយ​ហុងដា​ នាងឃ្មឹប​ហាក់​មាន​សាច់​ឈាម​ស្រស់​ថ្លា និងមានរូបសម្រស់ស្រស់សោភា​ តែ​ក្រោយ​ពេល​បែក​បាក់​គ្នានាង​ហាក់​ចេះស្គម​ស្គាំង ​ច្រើន និង​ស្លេក​ស្លាំង​ដែល​មើល​ទៅ​មិន​ដូច​ជា​រូបរាងនាងកាលពីពេលមុន​ឡើយ ។ការធ្លាក់ខ្លួនដូច្នេះដោយសារតែតារា​កំប្លែង​រូប​នេះមានការ​លំបាកច្រើន​ ពោល​គឺនាង​បាន​ខិត​ខំទាំង​ថ្ងៃ​ទាំង​យប់​ក្នុងការ​រក​ប្រាក់​មក​ចិញ្ចឹម​គ្រួសារ​ស្ទើរ​គ្មាន​ពេល​សម្រាក ។
នាងអះអាងថា​ បច្ចុប្បន្ន​ក្រៅ​ពី​ការងារ​ចេញ​សម្តែង​តាម​បណ្តា​ខេត្តនោះ​ នាង​​ឆ្លៀតពេល​ច្រៀង​នៅតាម​ភោជ​នីយដ្ឋាន​ទៀត គឺសព្វ​ថ្ងៃ​នេះ នាង​កំពុង​តែ​ច្រៀង​នៅ​ភោជនីយដ្ឋានបុប្ជារាជិនី​ ក្នុង​រាជ​ធានីភ្នំពេញ ។ ​ក្រៅ​ពី​​នេះ នាង​មាន​​ការ​ងារ​មួយ​ផ្សេង​ទៀត​ គឺ​ជា​សន្តិ​សុខ​យាម​នៅ​អគារ​រដ្ឋសភា​ជាការ​ងារ​​នាង​​ធ្វើ​ជា​យូរ​ណាស់​មក​ហើយ ។
ទោះ​ជា​យ៉ាង​ណា​ក្តី​ នាង​ឃ្មឹបបញ្ជាក់​ថា​ ចំណូល​​ដែល​បាន​មក​ពីការ​ងារ​ទាំង​នោះ​នៅ​មិន​ទាន់​គ្រប់​គ្រាន់​នៅឡើយ​ទេ ដោយ​សារ​រៀង​រាល់​ខែ​នាងត្រូវចំណាយលើការហូបចុក និង​ថ្លៃផ្ទះ ​ថ្លៃ​ភ្លើង ព្រម​ទាំង​ត្រូវ​រ៉ាប់​រង​ចិញ្ចឹម​ប្អូន​ពៅ​និង​កូនប្រុសម្នាក់ទៀត ។
​ក្រោយ​ពេលបែកបាក់​ពីនាយ​ហុង​ដា​នោះ នាងឃ្មឹប​បាន​ទៅ​ស្រវា​រក​បុរស​ម្នាក់​ដែល​គេអះ​អាង​ថា ជា​ស្វាមី​ក្រោយ​របស់​នាង​ ប៉ុន្តែ​មិន​យូរ​ប៉ុន្មានផងបុរសនោះ​ផ្តាច់ការទាក់ទង​ពីនាង​​​ធ្វើ​ឲ្យនាងត្រូវបង្ខំចិត្តងាកមកចូលសិល្បៈវិញ​ ។

ក្នុងដំណើរបកក្រោយនេះ​ នាងឃ្មឹប​មាន​ឱកាស​បង្ហាញ​ខ្លួន​តាម​កញ្ចក់​ទូរទស្សន៍​តិច​តួច​​តែប៉ុណ្ណោះ ហើយ​​មិន​មែន​ស្ថិត​ក្នុងការ​សម្តែង​កំប្លែង​ឡើយ គឺ​ច្រៀង​ទៅវិញ ។ជុំវិញបញ្ហានេះ នាងឃ្មឹប​និយាយថា «​​ខ្ញុំ​ចូល​សិល្បៈ​វិញ​យូរ​ហើយ​គ្រាន់​តែ​មិន​សូវ​បាន​ចេញ​មុខ​ ព្រោះ​មួយ​រយៈនេះ​ខ្ញុំ​ជាប់​រវល់​ចេញ​ទៅ​​សម្តែង​តាមខេត្តជាមួយលោកពូឃ្លោក​ ហើយ​​ឆាប់​ៗនេះ​ខ្ញុំ​នឹង​បង្ហាញ​មុខ​តាម​កញ្ចក់​ទូរ​ទស្សន៍​ជាថ្មីម្តងទៀត» ។
នាង រ៉េន​ សុធារី​ ហៅ​ ឃ្មឹប​ មាន​វ័យ​ជិត​៣០​​ឆ្នាំ​ ។​ នាង​បាន​ចូល​ប្រឡូក​ក្នុង​ពិភពសិល្បៈ​តាំង​ពីឆ្នាំ​១៩៩៩​មក ជាមួយឪពុករបស់​នាង គឺ​នាយជី វ៉ាន់ស៊ុយ ។ ខណៈនាងក​សាង​ភាព​ថ្កុំថ្កើង​នៅ​ក្នុង​ក្រុម​កំប្លែងនាយកុយ​ ​ស្រាប់​តែ​នាង​បាក់​បែកជាមួយ​ នាយហុងដា​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​ក្រោយ​ពី​បាន​រួម​រស់​​ជាមួយ​គ្នា​អស់​រយៈ​ពេល​១២​ឆ្នាំមក​នោះ​។
ការបាក់​បែក​នោះ នាង​បាន​ទទួល​ចំណែក​​ពីនាយ​ហុងដា នូវ​រថយន្ត​មួយ​គ្រឿង​ និង​កូន​ប្រុស​ពៅ​ម្នាក់ដែល​បច្ចុប្បន្ន​មាន​អាយុ​ប្រហែល​ជា១០​ឆ្នាំហើយ ។ បច្ចុប្បន្ន តារា​កំប្លែង​​ នាងឃ្មឹប​​​ហាក់​ស្រអាប់​ពណ៌ទៅហើយ​ តែ​គេ​នៅ​តែ​ស្រមៃ​ដល់​ភាព​​ភ្លឺ​ចែង​ចាំង​របស់នាង​គ្រា​មុន ៕

No comments:

Post a Comment

yes