ដោយ៖ បុផ្ផាកោះ
ខេត្តកណ្តាល ៖ រយៈពេលថ្មីៗនេះគេសង្កេតឃើញល្បែងស៊ីសងឆ្នោត ឫកន្ទុយលេខកំពុងពេញនិយមបំផុតនៅក្រុងតាខ្មៅ ដែលមានទីតាំងរាប់រយកន្លែង ពិសេសនៅក្នុងផ្សារតាខ្មៅចាស់ និងថ្មីហើយទីតាំងទាំងនោះជ្រកក្រោមរូបភាពទូប្តូរប្រាក់ និងលក់ទំនិញជាដើម ។
តាមសេចក្តីរាយការណ៍បានឱ្យដឹងថា នៅក្រុងតាខ្មៅមានមេធំចាំទទួលយកបន្តពីអ្នកកត់ដែលគេស្គាល់ថា ឈ្មោះតាប៊ន ជាមេធំបំផុតមានទីតាំងនៅខាងត្បូងអ្នកតាចិន ភូមិតាខ្មៅ ក្រុងតាខ្មៅ ។ រយៈពេលកន្លងមកគេសង្កេតឃើញទីតាំងកត់កន្ទុយលេខមាននៅជុំវិញ និងក្នុងផ្សារតាខ្មៅចាស់-ថ្មីមិនតិចជាង១០០កន្លែងឡើយ ។ ពួកមេអង្គុយកត់កន្ទុយលេខគ្មានការលាក់លៀម ឬខ្លាចអាជ្ញាធរ និងសមត្ថកិច្ចអ្វីឡើយ ដោយគ្រាន់តែប្រើរូបភាពដាក់តាំងទូប្តូរប្រាក់ និងលក់ទូរស័ព្ទប៉ុណ្ណោះ។

No comments:
Post a Comment
yes